ដំណើរការនៃការដាំដុះមានការលំបាក នាំឱ្យការពិតដែលថាផ្លែសារីដែលមានរាងដូចព្រះពុទ្ធ ផ្លែប៉ោម Sekai Ichi ឬផ្លែស្វាយភាគខាងជើងអូស្ត្រាលី ... មានតម្លៃថ្លៃខ្លាំង ដល់កម្រិតដែលមានលុយហើយក៏ពិបាកក្នុងការទិញវាដែរ។
ផ្លែឈើនៅក្នុងប្រទេសយើងភាគច្រើនមានតម្លៃថោក ពេលខ្លះមានតម្លៃថោករហូតពិបាកក្នុងការរកទីផ្សារទៀតផង។ នោះហើយជាមូលហេតុដែលនៅពេលលឺអំពីផ្លែឈើដែលលក់ក្នុងតម្លៃថ្លៃ មនុស្សជាច្រើនមិនអាចជួយអ្វីបានឡើយ តើផ្លែឈើទាំងនោះជាអ្វីទៅ ហេតុអ្វីពួកវាពិសេសម្ល៉េះបានជាមានតម្លៃបែបនេះ? តោះស្វែងយល់ទាំងអស់គ្នា!
១. ផ្លែសារីព្រះពុទ្ធ(Pear of Buddha)
ផ្លែសារីដែលមានរូបរាងប្លែកទាំងនេះគឺកសិករម្នាក់ដែលមានឈ្មោះថា Cao មកពីខេត្ត Hebei ប្រទេសចិនជាអ្នកដាំដុះ។ ដើម្បីអាចដាំបាន គាត់ត្រូវពឹងផ្អែកលើជំនួយពីផ្សិត និងការថែទាំយ៉ាងល្អិតល្អន់បំផុត។ ថ្វីត្បិតតែមានការរិះគន់ពីអ្នកដទៃដោយគិតថាជាការខ្ជះខ្ជាយពេលវេលា និងលុយកាក់ក៏ដោយក៏លោក Cao នៅតែព្យាយាម និងទទួលបានសំណាងល្អបានជោគជ័យ។ ទើបតែលេចមុខនៅលើទីផ្សារផ្លែសារីដែលមានរាងដូចព្រះពុទ្ធមានតម្លៃរហូតដល់ ៩ ដុល្លារអាមេរិកសម្រាប់ផ្លែឈើនីមួយៗ។ មនុស្សជាច្រើនសុខចិត្តចំណាយប្រាក់ដើម្បីទិញព្រោះពួកគេជឿថារូបព្រះពុទ្ធនឹងនាំមកនូវសំណាង និងទ្រព្យសម្បត្តិដល់គ្រួសារទាំងមូល។
២. ផ្លែក្រូច Dekopon
នេះគឺជាពូជក្រូចដែលគ្មានគ្រាប់ដែលត្រូវបានគេដាំនៅក្នុងប្រទេសដែលមានផ្កា cherry តាំងពីឆ្នាំ ១៩៧២ ។ មិនត្រឹមតែមានរសជាតិឆ្ងាញ់ទេថែមទាំងមានរសជាតិឆ្ងាញ់ជាងគេទៀតផង។ ដើម្បីរីករាយនឹងរសជាតិដែលឆ្ងាញ់ជាងគេនេះអ្នកត្រូវចំណាយ ៨០ ដុល្លារសម្រាប់ផ្លែក្រូច ៦ ផ្លែ។
៣. ផ្លែប៉ោម Sekai Ichi
ឈ្មោះថាផ្លែប៉ោមដូចគេមែន តែយើងសូមបង្ហាញពីគុណតម្លៃរបស់វា។ នៅក្នុងភាសាជប៉ុនឃ្លា Sekai Ichi មានន័យថា "លេខ ១ នៅលើពិភពលោក" ។ ទំហំនៃផ្លែប៉ោមនេះក៏ត្រូវបានចាត់ថ្នាក់ជា “ធំជាងគេ” ដែលមានទំហំរង្វង់ ៣០-៤៦ សង់ទីម៉ែត្រ ចំពោះទម្ងន់របស់ផ្លែប៉ោមនីមួយៗពេលខ្លះជិត ១ គីឡូក្រាម។ សម្បករបស់វាមានពណ៌ក្រហម ឬពណ៌ផ្កាឈូកស្រាល ស្រស់ស្អាតខ្លាំងណាស់ខណៈពេលដែលសាច់មានរសជាតិទឹកដមផ្អែមឆ្ងាញ់។ បច្ចុប្បន្នតម្លៃផ្លែប៉ោមនីមួយៗប្រហែល ២១ ដុល្លារអាមេរិក។
៤. ស្ត្រប៊ឺរីម្ចាស់ក្សត្រីសែមប៊ីគីយ៉ា (Strawberry Queen Sembikiya)
ត្រូវតែមានហេតុផលសម្រាប់ឃ្លាថា "ម្ចាស់ក្សត្រី" លេចចេញក្នុងឈ្មោះរបស់ផ្លែឈើនេះ។ មូលហេតុគឺសែមប៊ីគីយ៉ាត្រូវបានកសិករដាំដុះនិងថែទាំរយៈពេល ៤៥ ថ្ងៃ។ ដើម្បីប្រមូលផល សម្បកខាងក្រៅត្រូវតែមានពណ៌ក្រហមល្អឥតខ្ចោះ ដូច្នេះមានតែប្រហែល ៥០០ ផ្លែប៉ុណ្ណោះក្នុងមួយឆ្នាំ។ ជាធម្មតាផ្លែស្រ្តប៊ឺរីទាំងនេះត្រូវបានដាក់លក់ក្នុងទម្រង់វិចខ្ចប់ក្នុងប្រអប់មាន ១២ ទៅ ១៥ ផ្លែក្នុងតម្លៃ ៨៥ ដុល្លារ។
៥. ឪឡឹកការ៉េ
ចំណុចដែលមើលទៅទៅគួរឱ្យទាក់ភ្នែកគឺវាមានរាងការ៉េ ៤ ជ្រុង ប៉ុន្តែរសជាតិឪឡឹករាងការ៉េនេះគឺពិតជាធម្មតាដូចឪឡឹកមូលដទៃទៀតដែរគ្មានអ្វីពិសេសទេទោះបីត្រូវគេវាយតម្លៃថា…មិនឆ្ងាញ់ដូចឪឡឹកធម្មតាក៏ដោយ។ ទោះយ៉ាងណាក៏ដោយអ្នកដែលចង់ទិញវាត្រូវការចំណាយលុយចំនួន ១៨០ ដុល្លារ/គីឡូក្រាមហើយត្រូវធ្វើការកក់ទុកជាមុនសិនទើបអាចទិញបាន។ ដើម្បីទទួលបានរាងការ៉េ កសិករត្រូវដាំនៅក្នុងប្រអប់ការ៉េហើយបន្ទាប់មកត្រូវដាក់ជី និងថែទាំយ៉ាងល្អិតល្អន់។ ម្យ៉ាងទៀតដោយសារតែរសជាតិមិនដូចការរំពឹងទុក ឪឡឹកប្រភេទនេះមានតម្រូវការក្នុងករណីធ្វើជាអំណោយ ឬសម្រាប់ថ្ងៃឈប់សម្រាកប៉ុណ្ណោះ។
៦. ទំពាំងបាយជូររ៉ូម៉ាំង Ruby
ផ្លែឈើសម្បូរបែបនេះត្រូវបានគេស្គាល់ផងដែរថាជាទំពាំងបាយជូររ៉ូម៉ាំង Ruby ដែលមានដើមកំណើតមកពីប្រទេសជប៉ុន។ ផ្លែទំពាំងបាយជូរនីមួយៗដែលត្រូវលក់ត្រូវបំពេញតាមស្តង់ដារដូចជា៖ មានទំងន់យ៉ាងតិច ២០ ក្រាម កំរិតជាតិស្ករអប្បបរមា ១៨%... ទំនិញកាន់តែតម្រូវតាមស្តង់ដារខ្ពស់កាន់តែតឹងរ៉ឹង។ នៅឆ្នាំ ២០១៩ ទំពាំងបាយជូររ៉ូម៉ាំង Ruby មានតម្លៃថ្លៃបំផុតត្រូវបានលក់ក្នុងតម្លៃ ១,២ លានយ៉េន (១១.០០០ ដុល្លារអាមេរិក) ។
៧. ផ្លែស្វាយអូស្ត្រាលីខាងជើង
ផ្លែស្វាយនេះត្រូវបានគេនិយាយថាមានតម្លៃសេដ្ឋកិច្ចខ្ពស់ប៉ុន្តែត្រូវបានគេដាំដុះតែនៅក្នុងតំបន់ភាគខាងជើងនៃប្រទេសអូស្ត្រាលីប៉ុណ្ណោះ។ នៅពេលផ្លែស្វាយនេះនៅលើដើមប្រែពណ៌ក្រហម និងពណ៌ផ្កាឈូកមនុស្សនឹងចាប់ផ្តើមប្រមូលផល។ ជារៀងរាល់ឆ្នាំផ្លែស្វាយប្រហែល ១៣ លានផ្លែត្រូវបាននាំចេញទៅកាន់ប្រទេសជាច្រើននៅជុំវិញពិភពលោក។ ក្នុងឆ្នាំ ២០១២ ផ្លែស្វាយដែលត្រូវបានវិចខ្ចប់ក្នុងប្រអប់ប្រណីតចំនួន ១២ ផ្លែត្រូវបានលក់ក្នុងតម្លៃខ្ពស់បំផុត ៥០០០០ ដុល្លារ៕
ប្រែសម្រួល៖ វីរៈ | ប្រភព៖ Besties