ជ្រើសរើសរូបតំណាងមួយ ដើម្បីមើលអារម្មណ៍ខាងក្នុងរបស់អ្នក តើអ្នកមានអារម្មណ៍ថាឯកាយ៉ាងណាខ្លះដែរ?
1. រូបតំណាងទី 1
អ្នកប្រាកដជាមិនមានអារម្មណ៍ឯកាទាល់តែសោះ ព្រោះនៅក្បែរអ្នកតែងតែមានមិត្តដែលយល់ចិត្តអ្នកបំផុត។ ពួកគេដឹងពីរបៀបធ្វើឱ្យអ្នកសប្បាយចិត្ត ហើយក៏ត្រៀមខ្លួនស្តាប់ និងយល់ចិត្ត យល់ពីគំនិត និងស្ម័គ្រចែករំលែកគ្រប់អារម្មណ៍ និងបញ្ហាជាមួយនឹងអ្នក។ ទំនាក់ទំនងជិតស្និទ្ធទាំងនេះ គឺជាអ្វីដែលផាត់ពណ៌ឱ្យជីវិតរបស់អ្នកកាន់តែមានភាពស្រស់បំព្រង និងកាត់បន្ថយសម្ពាធទាំងអស់បាន។
2. រូបតំណាងទី 2
តើអ្នកតែងតែមានអារម្មណ៍ថាងងុយគេង ឬមានអារម្មណ៍ថាទទេស្អាត ប៉ុន្តែមិនដឹងពីមូលហេតុមែនទេ? វាគួរឱ្យខ្លាចដែលអារម្មណ៍នេះកំពុងព័ទ្ធជុំវិញអ្នកកាន់តែខ្លាំងឡើង។ អ្នកមានអារម្មណ៍ភ័យ ប៉ុន្តែមិនដឹងថាត្រូវនិយាយជាមួយអ្នកណា។ ស្ថានភាពនៃអារម្មណ៍អវិជ្ជមាន បានបក់មកក្នុងបេះដូងធ្វើឱ្យអ្នកស្ងាត់ស្ងៀមបន្តិចម្តង ៗ
និងមានអារម្មណ៍ថាឯកាដូចជាកប៉ាល់អណ្តែតនៅកណ្ដាលសមុទ្រដោយគ្មានគោលដៅទាល់តែសោះ។
3. រូបតំណាងទី 3
ទោះបីជាអ្នករស់នៅម្នាក់ឯងក៏ដោយ អ្នកនៅតែមិនមានអារម្មណ៍ឯកាទាល់តែសោះ ព្រោះអ្នកដឹងពីរបៀបធ្វើឱ្យជីវិតរបស់អ្នកកាន់តែមានសុភមង្គល និងមានភាពកក់ក្ដៅ ជាពិសេសក្នុងអំឡុងពេលមានជំងឺរាតត្បាតតានតឹងនេះ។ ជារៀងរាល់ថ្ងៃ អ្នកមានអាហារបីពេលប្រកបដោយគុណភាព មានពេលហាត់ប្រាណនៅផ្ទះ បង្កើនជំនាញរបស់អ្នក បង្កើតមិត្តភក្តិនៅក្នុងបណ្ដាញសង្គម។ ដោយសារអ្នកមានការងារជាច្រើនដែលត្រូវធ្វើ ដូច្នេះអ្នកមិនមានពេលគ្រប់គ្រាន់ដើម្បីមានអារម្មណ៍ឯកាឡើយ។
4. រូបតំណាងទី 4
ប្រហែលជាភាពឯកានៅក្នុងចិត្តរបស់អ្នក ផ្តើមចេញពីអារម្មណ៍មិនច្បាស់លាស់ អំពីអាជីពរបស់អ្នក។ អ្នកមិនដឹងថា ទិសដៅមួយណាដែលអ្នកគួរព្យាយាម តើអ្នកគួរប្រើឥរិយាបថបែបណា ដើម្បីប្រឈមមុខនឹងអ្វីគ្រប់យ៉ាងដែលនៅជុំវិញអ្នក។ អ្នកបង្ខំខ្លួនឯងចូលក្នុងវដ្តដ៏មមាញឹក ប៉ុន្តែរកមិនឃើញអត្ថន័យពិតប្រាកដនៅក្នុងអ្វីដែលអ្នកធ្វើ។ ទាំងអស់បង្កើតជាខ្សែសង្វាក់នៃអារម្មណ៍អស់សង្ឃឹមកាន់តែខ្លាំងនៅក្នុងជីវិតរបស់អ្នក៕
ប្រភព ៖ iOne / Knongsrok