ស្ពាន គឺជាការច្នៃប្រតិដ្ឋផ្នែកសំណង់ដ៏ល្អបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ដែលពួកគេបានកសាងស្ពានជាច្រើនដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងអាចឆ្លងកាត់តំបន់ទឹកបានយ៉ាងសុវត្ថិភាព។
ខណៈពេលដែលស្ពានចាស់ៗជាច្រើនត្រូវបានគេធ្វើការជួសជុល និងកែលម្អ វាពិតជាធ្វើឱ្យអ្នកអាចនឹងមានការភ្ញាក់ផ្អើលនៅពេលឃើញស្ពានចាស់ៗមួយចំនួន ដែលនៅតែឈរ និងត្រូវបានភ្ញៀវទេសចរជាច្រើនមកទស្សនា។ អ្នកអាចខ្សោយបេះដូងបាននៅពេលឃើញកម្ពស់របស់ស្ពានបែបទំនើបៗ អមជាមួយបច្ចេកវិទ្យាថ្មីដែលនោះ អ្នកនឹងនឹកស្មានមិនដល់ថាគេអាចកសាងស្ពាននេះបានយ៉ាងម៉េច។
តោះ! មកមើលមានស្ពានទាំង៧នេះ ដែលជាប់ឈ្មោះជាស្ពានដែលមានគ្រោះថ្នាក់បំផុត និងធ្វើឱ្យអ្នកឃើញហើយស្រាវឆ្អឹងខ្នង ៖
១. ស្ពាន Hussaini Hanging នៅប្រទេសប៉ាគីស្ថាន
នេះជាស្ពានដែលត្រូវបានគេចាត់ទុកថាជាស្ពានគ្រោះថ្នាក់បំផុតនៅលើពិភពលោក។ ស្ពានខ្សែពួរនេះឆ្លងកាត់បឹងបូរិតនៅតំបន់ហ៊ូណានខាងលើ។ ស្ពាននេះត្រូវបានគេថែរក្សាមិនសូវបានល្អនោះទេ វាមានសភាពរង្គើខ្លាំងនៅពេលមានមនុស្សដើរឆ្លងកាត់ ប្រសិនបើអ្នកបោះជំហានខុស អ្នកនឹងអាចធ្លាក់ចូលទៅក្នុងទន្លេ Hunza នៅខាងក្រោមស្ពានបានយ៉ាងងាយ។
២. ស្ពានអាកាស Langkawi ប្រទេសម៉ាឡេស៊ី
ស្ពាននេះមានកម្ពស់ ៤០០ ហ្វីតផុតពីដី ហើយវាត្រូវបានបិទជាច្រើនដងដោយគោលបំណងដើម្បីថែរក្សាស្ថានភាពស្ពានឱ្យនៅតែមានសភាពល្អ។ ស្ពានក៏ត្រូវគេពន្យារពេលនៃការបើកដំណើរការរយៈពេលពីរឆ្នាំ ដោយសារតែពាក្យចចាមរាមបានផ្សព្វផ្សាយជាសាធារណៈថាស្ពាន Langkawi អាចមិនមានសុវត្ថិភាពគ្រប់គ្រាន់នោះទេ វាអាចនឹងរលំនៅថ្ងៃណាមួយ។ ប៉ុន្តែរហូតមកដល់ឥឡូវនេះ វាត្រូវបានគេបើកដំណើរការឡើងវិញ បើទោះបីជាមិនសូវមានមនុស្សច្រើនឆ្លងកាត់ក៏ដោយ។
៣. ស្ពាន Seven Mile រដ្ឋ ផ្លរីដា (Florida)
ស្ពាននេះបានលាតសន្ធឹងសម្រាប់ចម្ងាយ ៧ ម៉ាយល៍ ដែលស្ថិតនៅរដ្ឋផ្លរីដា ហើយវាលក្ខណ:ពិសេសនោះគឺ មានចំណុចរត់ទៅភ្ជាប់គ្នានៅចំកណ្តាលនៃស្ពានតូចមួយផ្សេងទៀត។ ស្ពាន Seven Mile ត្រូវបានសាងសង់នៅក្នុងចំណោមស្ពានដែលត្រូវគេចាត់ទុកថាជាស្ពានវែងជាងគេនៅលើពិភពលោក វាបានឈ្នះពានរង្វាន់ចំនួន ៨ ហើយពានរង្វាន់មួយក្នុងចំណោមពានរង្វាន់ទាំងនេះ គឺជារង្វាន់ពិសេសសម្រាប់ការច្នៃប្រតិដ្ឋដោយការសន្សំពីការចំណាយរបស់រដ្ឋបាលសហព័ន្ធផ្លូវហាយវ៉េ។
៤. ស្ពាន Carrick-a-Rede Rope ប្រទេសអៀរឡង់ខាងជើង
នេះគឺជាស្ពានដែលមានប្រវែង ៦៦ ហ្វីត វាមើលទៅដូចជាមិនមានអ្វីច្រើននោះទេ ហើយក៏មានមនុស្សតិចណាស់ដែលបានឆ្លងកាត់ទីនោះ។ ប៉ុន្តែវាបានក្លាយជាការទាក់ទាញភ្ញៀវទេសចរណ៏ជាច្រើនមកទស្សនា និងមានការលក់សំបុត្រសម្រាប់អ្នកដែលចង់ឆ្លងកាត់ និងចង់មើលទេសភាពរបស់ស្ពាន។
៥. ស្ពាន The Bridge of Immortals ប្រទេសចិន
ស្ពាននេះបានភ្ជាប់តាមជួរភ្នំហួងសាន នៅភាគខាងត្បូងខេត្តអានហ៊ួយនៃភាគខាងកើតរបស់ប្រទេសចិន។ ស្ពានយោលដែលមានរាងបញ្ឈរបែបនេះ ពិតជាគួរឱ្យខ្លាចណាស់ក្នុងការឆ្លងកាត់ប៉ុន្តែជាការពិតទៅ វាគឺមានទេសភាពស្អាត ល្អក្នុងការថតរូបទៅវិញ។ ស្ពាននេះគេសាងសង់ឡើង ដោយមានប្រើតែក្តារឈើពីរបីបន្ទះប៉ុណ្ណោះ វាពិតជាគួរខ្លាចណាស់ ប្រសិនបើយើងសម្លឹងចុះទៅខាងក្រោម។
៦. ស្ពាន Millau Viaduct ប្រទេសបារាំង
ស្ពាន Millau Viaduct គឺជាស្ពានដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោក ហើយក៏មានតួនាទីជាស្ពានខ្សែកាបធំជាងគេនៅខាងប៉ែកអឺរ៉ុបផងដែរ។ ស្ពាននេះមានបណ្តោយ ៨០០០ ហ្វីត និងទទឹង ១០៥ ហ្វីត និងអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺវាមានកម្ពស់ ១.១២៥ ខ្ពស់ផុតពីដី។ ស្ពាននេះឆ្លងកាត់ជ្រលងភ្នំ Gorge នៃភាគខាងត្បូងរបស់ប្រទេសបារាំង ហើយចំណាយពេលសាងសង់អស់រយ: ៣ ឆ្នាំ។ នៅឆ្នាំ ២០០៦ លោកមីលវ៉ាយសៀបានឈ្នះពានរង្វាន់រចនាសម្ព័នឆ្នើមពីសមាគមន៍អន្តរជាតិសម្រាប់ស្ពាន និងវិស្វកម្មសំណង់។
៧. ស្ពាន Capilano Suspension ប្រទេសកាណាដា
ស្ពាន Capilano Suspension Bridge គឺជាស្ពានដ៏ល្បីល្បាញមួយនៅក្នុងទីក្រុង Vancouver ដែលអាចនាំអ្នកឆ្លងកាត់តាមជើងភ្នំមានទេសភាពដ៏ស្រស់ស្រាយ។ វាមានកម្ពស់ ២៣០ ហ្វីត និងបណ្តោយ ៤៣០ ហ្វីត។ ដែលជារៀងរាល់ឆ្នាំមានអ្នកទេសចរ ៨ សែននាក់បានធ្វើដំណើរឆ្ពោះទៅកាន់ដងទន្លេកាលីណូ ដើម្បីចង់ឆ្លងកាត់ស្ពាន រួចបន្តធ្វើដំណើរទៅក្នុងព្រៃដ៏ក្រាស់នោះ។ ស្ពាននេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៨៨៩ ដោយលោក George Grab Mackay និងជួសជុលឡើងវិញនៅទសវត្សឆ្នាំ ១៩៥០៕
អត្ថបទ ៖ Vorleak / Knongsrok