បញ្ហាគាំងបេះដូងកើតឡើងនៅពេលដែលផ្នែកមួយនៃសាច់ដុំរបស់បេះដូងមិនមានឈាមគ្រប់គ្រាន់ និងប្រព័ន្ធចរន្តឈាមរត់មិនស្មើ។ មានកត្តាហានិភ័យមួយចំនួនចំពោះបញ្ហាគាំងបេះដូង ដែលកត្តាមួយចំនួនរួមមានទាំងអាយុ និងប្រវត្តិគ្រួសារដែលមិនអាចគ្រប់គ្រងបាន។ ទោះយ៉ាងណាក៏ដោយ មានទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលនៅទីបំផុតអាចនាំឱ្យមានជំងឺគាំងបេះដូងនេះដោយមិនដឹងខ្លួន។
១. ការបរិភោគអាហារប្រចាំថ្ងៃ
ការបរិភោគអាហារក្រៅផ្ទះជារៀងរាល់ថ្ងៃ អាចជះឥទ្ធិពលអវិជ្ជមានដល់បេះដូងរបស់អ្នក ព្រោះអ្នកទំនងជាធ្វើការជ្រើសរើសអាហារមិនល្អនៅភោជនីយដ្ឋានសម្រាប់បរិភោគ។ លោកវេជ្ជបណ្ឌិតផ្នែកសុខភាពមួយរូបបានណែនាំឱ្យយកចិត្តទុកដាក់លើព័ត៌មានលម្អិតអំពីអាហារូបត្ថម្ភរបស់អាហារដែលអ្នកបរិភោគ។ ដើម្បីទប់ស្កាត់ និងចៀសវាងមានហានិភ័យចំពោះបេះដូងរបស់អ្នកនៅថ្ងៃក្រោយ។
២. ចៀសវាងការធ្វើលំហាត់ប្រាណ
រឿងមួយដែលល្អបំផុតដែលអ្នកគួរធ្វើដើម្បីថែរក្សាសុខភាពនោះគឺ ការធ្វើលំហាត់ប្រាណ។ ភាពអសកម្មរួមចំណែកដល់កម្រិតកូឡេស្តេរ៉ុលក្នុងឈាមខ្ពស់ និងធ្វើឱ្យធាត់។ ប៉ុន្តែការប្រាណហាត់ដោយមិនមានពេលវេលាច្បាស់លាស់ ឬរបៀបត្រឹមត្រូវនោះទេ វាអាចនឹងធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ និងស្ទះសរសៃរឈាមបេះដូងដែលបណ្តាលឱ្យមានជំងឺគាំងបេះដូងផងដែរ។
៣. ផឹកសុរា
ខណៈពេលដែលស្រាបៀរមួយកែវ វានឹងមិននាំឱ្យមានការគាំងបេះដូងនោះទេ ប៉ុន្តែការផឹកច្រើនពេកអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពបេះដូងរបស់អ្នក។ ក្រសួងសុខាភិបាលរបស់សហរដ្ឋអាមេរិកបានពន្យល់ថា វាអាចបង្កើនសម្ពាធឈាម ហើយក៏អាចនាំឱ្យមានកម្រិតទ្រីគ្លីសេរីដខ្ពស់ ដែលជាប្រភេទខ្លាញ់ទូទៅនៅក្នុងខ្លួនអ្នក។ នៅក្នុងជាតិអាកុលក៏មានផ្ទុកកាឡូរី ហើយពេលដែលរាងកាយរបស់អ្នកមានកាឡូរីច្រើនពេក វានឹងប្តូរវាទៅជាទ្រីគ្លីសេរីដដែលអាចបង្កើនហានិភ័យនៃជំងឺបេះដូង។
៤. ដាក់ខ្លួនឯងនៅក្នុងស្ថានភាពស្ត្រេស
ស្ទើរតែមនុស្សគ្រប់គ្នាទៅហើយ ដែលជួបប្រទះភាពតានតឹងនៅចំណុចមួយផ្សេងៗគ្នា។ ទោះជាយ៉ាងណា ការចៀសវាងវាគឺជារឿងដ៏ល្អបំផុតរបស់អ្នក នៅពេលនិយាយអំពីសុខភាពបេះដូង។ ដោយសារតែបញ្ហាស្ត្រេសអាចបង្កើនសម្ពាធឈាមខ្ពស់ គឺជាកត្តាហានិភ័យចម្បងមួយសម្រាប់ការគាំងបេះដូង។ ការរកវិធីដើម្បីទប់ទល់នឹងបញ្ហាស្ត្រេស អាចកាត់បន្ថយឱកាសរបស់អ្នកក្នុងការទទួលរងគ្រោះពីការគាំងបេះដូង។
៥. ការជក់បារីគ្រប់ប្រភេទ
យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិតបានប្រាប់ថា ការជក់បារី គឺជាកត្តាហានិភ័យធំបំផុតមួយសម្រាប់ជំងឺបេះដូងដែលទទួលខុសត្រូវស្ទើរតែ ១/៣ នៃការស្លាប់ដែលទាក់ទងនឹងជំងឺបេះដូង។ រាល់ពេលដែលអ្នកស្រូបផ្សែងបារី អ្នកនឹងដាក់សារធាតុគីមីចំនួន ៥០០០ ចូលក្នុងខ្លួនរបស់អ្នក ដែលភាគច្រើនវាបង្កគ្រោះថ្នាក់ដល់សុខភាពបេះដូង។ មិនត្រឹមតែប៉ុណ្ណោះ វានឹងបំផ្លាញកោសិកាឈាមក្រហមរបស់អ្នក និងបំផ្លាញបេះដូងរបស់អ្នកទៀតផង។
៦. ការប្រើប្រាស់គ្រឿងញៀន
ការគាំងបេះដូងមួយចំនួនត្រូវបានបង្កឡើងដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ គ្លីនិកសុខភាពមួយបានពន្យល់ថា ការប្រើប្រាស់ថ្នាំរំញោចដូចជាកូកាអ៊ីន ឬ amphetamines អាចបណ្តាលឱ្យមានការកន្ត្រាក់នៃសរសៃឈាមបេះដូងរបស់អ្នក ដែលអាចបណ្តាលឱ្យគាំងបេះដូង។
៧. ដឹងពីរោគសញ្ញា
ការដឹងពីរោគសញ្ញានៃការគាំងបេះដូង អាចជួយសង្គ្រោះជីវិតអ្នកបាន។ ប្រសិនបើអ្នកត្រូវបានគេជួយសង្គ្រោះទាន់ពេល អ្នកនឹងរស់នៅដោយមិនទទួលរងនូវផលប៉ះពាល់សុខភាពធ្ងន់ធ្ងរណាមួយឡើយ។ សញ្ញាជាទូទៅ គឺធ្វើឱ្យឈឺទ្រូង ឬមិនស្រួល (នៅផ្នែកកណ្តាល ឬផ្នែកខាងឆ្វេងនៃទ្រូងដែលមានរយៈពេលជាងពីរ ឬបីនាទី)។ ឈឺចាប់ ឬមិនស្រួលនៅក្នុងថ្គាម ឬឈឺខ្នង និងដង្ហើមខ្លីៗ។ ទាំងនេះជារោគសញ្ញាអាការៈគាំងបេះដូង ប្រសិនបើអ្នកមានបញ្ហាទាំងនេះ សូមប្រញាប់រកជំនួយពីអ្នកជុំវិញខ្លួនដើម្បីសង្គ្រោះទាន់ពេលវេលា៕
អត្ថបទប្រែសម្រួល ៖ Voleak / Knonsrok
ប្រភព ៖ https://www.eatthis.com/news-everyday-habits-heart-attack-risk-science/