ទម្លាប់រកលុយ និងចាយលុយរបស់អ្នក ក៏អាចបញ្ជាក់ពីអត្តចរិត និងបុគ្គលិកលក្ខណៈពិតរបស់អ្នក

តាមរបៀបដែលអ្នករកុលុយ និងការចាយលុយ ក៏អាចលាតត្រដាងអំពីចរិត និងបុគ្គលិកលក្ខណៈរបស់អ្នកបានដែរ។ ក្នុងចំណោមទាំង៦ក្រុមនេះ តើអ្នកជាមនុស្សប្រភេទណា?

១. សន្សំច្រើនហួសប្រមាណ

នេះគឺជាប្រភេទមនុស្សដែលសន្សំបានគ្រប់ពេលវេលា គ្រប់ទីកន្លែង មនុស្សបែបនេះ សន្សំសំចៃខ្លាំង ដែលគេច្រើនតែហៅថា គម្រិះ ចេះរក តែមិនចេះចាយ មិនហ៊ានចំណាយ សូម្បីតែបំពេញលើក្ដីសុខរបស់ខ្លួនឯង។

ពួកគេគិតថាលុយត្រូវរកបានដើម្បីសន្សំជំនួសឱ្យការចំណាយ ទៅលើអ្វីដែលខ្ជះខ្ជាយ។ ជំនួសឱ្យការជ្រើសរើសរបស់ដែលល្អសម្រាប់ខ្លួនឯង មនុស្សប្រភេទនេះនឹងស្វែងរករបស់ដែលថោកបំផុត (មិនផ្តោតលើគុណភាព) ។ ប្រឈមមុខនឹងរបស់ដែលពួកគេចូលចិត្ត ពួកគេនឹងដោះសារគ្រប់បែបយ៉ាងហើយសម្រេចចិត្តថា “មិនចាំបាច់ទិញ”។

មនុស្សប្រភេទនេះភាគច្រើនត្រូវបានចាត់ថ្នាក់ជាអ្នកសន្សំប្រាក់ រហូតដល់មានភាពរឹងប៉ឹង។ ពួកគេតែងតែព្យាយាមរក្សាប្រាក់ដែលរកបានដោយលំបាក ជាជាងរីករាយជាមួយវា។ ការសន្សំ គឺជារឿងល្អ ប៉ុន្តែពេលខ្លះអ្នកក៏ត្រូវលួងលោមខ្លួនឯងផងដែរ ហើយកុំតឹងរឹងជាមួយច្បាប់ដែលអ្នកកំណត់សម្រាប់ខ្លួនអ្នក។

22 8 Sang 2 Jpeg 4119 1629613503

២. ដៃទូលាយ

ផ្ទុយពីស្ទីលសន្សំសំចៃ មនុស្សទាំងនេះនឹងចូលចិត្តចំណាយលុយដោយមិនគិត។ ពួកគេតំណាងឱ្យមនុស្សដែលមានបុគ្គលិកលក្ខណៈខាងក្រៅ ដែលចូលចិត្តធ្វើការដោយគ្មានការគណនា។

ឈរនៅមុខវត្ថុដែលចូលចិត្ត ទោះបីពួកគេបានទិញរបស់ស្រដៀងគ្នារាប់មិនអស់ក៏ដោយ ក៏ពួកគេនៅតែបន្តទិញរបស់ទាំងនោះ។ ជំនួសឱ្យការគិតថា“ តើខ្ញុំពិតជាត្រូវទិញវាមែនទេ”មនុស្សប្រភេទនេះគ្រាន់តែចូលចិត្ត ដូច្នេះពួកគេនឹងទិញ ដោយមិនខ្វល់ថា វាជារបស់សំខាន់ ឬចាំបាច់នោះឡើយ។

ជាមួយនឹងបុគ្គលិកលក្ខណៈ“ដៃទូលាយ” មនុស្សទាំងនេះមានហានិភ័យប្រឈមនឹងបំណុល ឬតែងតែអស់លុយពីខ្លួនភ្លាមៗ នៅពេលពួកគេទទួលបានប្រាក់ខែ។ ការរីករាយគឺល្អ ប៉ុន្តែការចំណាយដែលមិនបានគ្រោងទុកនឹងធ្វើឱ្យអ្នកជួបបញ្ហាធំ។

៣. គិតតែពីធ្វើការ រកលុយ

មនុស្សមួយចំនួននេះជឿជាក់ថា “លុយគឺជារង្វាស់នៃជីវិត” ដូច្នេះពួកគេតែងតែចំណាយពេលវេលាភាគច្រើនដើម្បីសន្សំប្រាក់ លះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន។ ដោយសារតែគំនិតនេះ ពួកគេងាយបាត់បង់មិត្តភក្តិជិតស្និទ្ធ ទំនាក់ទំនងជាមួយសមាជិកគ្រួសារក៏ប្រេះស្រាំដែរ។

វាជាការពិត ដែលថាលុយអាចបម្រើសេចក្តីត្រូវការនៃជីវិត និងសកម្មភាពប្រចាំថ្ងៃ ប៉ុន្តែប្រសិនបើពួកគេរវល់តែរកលុយ ហើយមិនខ្វល់ពីមនុស្សនៅជុំវិញខ្លួនទេ នោះពួកគេនៅជុំវិញដោយលុយកាក់ និងភាពឯកកោ។

៤. គិតថាលុយមិនសំខាន់ទេ

មនុស្សប្រភេទនេះគិតថា“ លុយមិនមែនជារឿងសំខាន់បំផុតទេ” ។ ពួកគេគ្រាន់តែត្រូវការរកប្រាក់ឱ្យបានគ្រប់គ្រាន់ដើម្បីរស់នៅបានស្រួល មិនចាំបាច់ប្រញាប់ធ្វើការដើម្បីមានលុយច្រើននោះឡើយ។ ទោះប្រឈមមុខនឹងឱកាសរកប្រាក់បានច្រើនក៏ដោយ ក៏មនុស្សប្រភេទនេះនៅតែបដិសេធដដែល។

ធ្វើជាមនុស្សម្នាក់ដែលមិនផ្តោតសំខាន់លើវត្ថុសម្ភារទេ ប៉ុន្តែក្នុងករណីខ្លះ អ្នកក៏ត្រូវគណនាជំនួសឱ្យការរក្សាគំនិតផ្ទាល់ខ្លួនរបស់អ្នកដែរ ព្រោះថាអនាគត ទៅថ្ងៃមុខ អ្នកត្រូវតែមានលុយកាក់ សល់នឹងខ្លួនខ្លះ ទើបមិនវេទនា។

22 8 Sang 4 Jpeg 7533 1629613504

៥. ចាយផង សន្សំផង

នេះពិតជាប្រភេទមនុស្សដែលចង់ចំណាយលុយ ប៉ុន្តែក៏ចង់សន្សំដែរ។ ជាមួយនឹងប្រាក់ដែលអ្នករកបានលើកដំបូង នឹងព្យាយាមចំណាយតិចតាមដែលអាចធ្វើទៅបានបដិសេធការអញ្ជើញទៅញុំាអាហារខាងក្រៅ ប៉ុន្តែនៅពេលអ្នកឃើញមុខម្ហូបដែលអ្នកចូលចិត្ត អ្នកបានត្រៀមខ្លួនចំណាយលុយទាំងអស់ខាងលើដើម្បីបំពេញតម្រូវការដែលអ្នកចង់បានភ្លាមៗ។

មនុស្សប្រភេទនេះ អាចបានត្រឹមតែសន្សំបានតិចតួចប៉ុណ្ណោះ មិនអាចសល់ប្រាក់បានច្រើនឡើយ ព្រោះពួកគេ នៅតែចាយទៅតាមអារម្មណ៍ និងការចង់បាន។ ផ្ទុយទៅវិញ សូមរៀបចំផែនការចំណាយជាក់លាក់មួយនៅចំពោះមុខ រាល់ការសម្រេចចិត្ត "ទិញ ឬមិនទិញ" ចូរគណនាវាដោយយកចិត្តទុកដាក់។

៦. តែងតែខ្លាចបាត់បង់លុយ

មនុស្សប្រភេទនេះ អាចរកលុយបានច្រើន ប៉ុន្តែតែងតែព្រួយបារម្ភអំពីការបាត់បង់វានៅពេលណាមួយ។ មិនហ៊ានវិនិយោគខ្លាចចំណាយ ខ្លាចចាញ់បោកគេ ... ហើយពួកគេក៏ឈ្លក់វង្វេងខ្លាំង ដែលមិនហ៊ានបង្កើតទំនាក់ទំនង ឬវិនិយោគអាជីវកម្ម។

អ្នករាល់គ្នាមានការព្រួយបារម្ភអំពីការបាត់បង់លុយ ប៉ុន្តែកុំអនុញ្ញាតឱ្យពួកគេប៉ះពាល់ដល់ការគិតរបស់អ្នកច្រើនពេក។

ការថប់បារម្ភ មិនធ្វើឱ្យជីវិតប្រសើរទេ ផ្ទុយទៅវិញវានាំមកនូវការភ័យខ្លាចដែលមើលមិនឃើញ ហើយធ្វើឱ្យអ្នកធ្លាក់ទឹកចិត្ត។ ស្វែងយល់ថាតើការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុរបស់អ្នកមកពីណា ហើយពិគ្រោះជាមួយអ្នកជំនាញផ្នែកហិរញ្ញវត្ថុ ឬអ្នកចិត្តសាស្រ្តដើម្បីធ្វើឱ្យចិត្តអ្នកស្ងប់៕

ប្រភព ៖ iOne / Knongsrok