ពេលដែលអ្នកស្រវឹង អ្នកនឹងក្លាយជាមនុស្សបែបណា?

ជ្រើសរើសរូបមួយតាមចំណូលចិត្តរបស់អ្នក ដើម្បីដឹងអំពីភាពជាក់ស្ដែង ថានៅពេលដែលអ្នកស្រវឹង តើអ្នកនឹងក្លាយជាមនុស្សបែបណា? អ្នកនឹងនិយាយការពិត ដែលមាននៅក្នុងចិត្តចេញមកដែរឬទេ?

Screen Shot 2021 08 24 At 10.57.10 AM

1. រូបភាពទី 1

ប្រសិនបើអ្នកជាមនុស្សធម្មតា ដូចនេះនៅពេលអ្នកស្រវឹង អ្នកនឹងនៅតែរក្សាចរិតដូចដើម មិនមានការផ្លាស់ប្តូរច្រើនទេ។ គ្មានផ្លូវទេ ដែលអ្នកនឹងបង្ហាញពីអារម្មណ៍ពិតរបស់អ្នកនៅពេលអ្នកស្រវឹង ព្រោះអ្នកជាមនុស្សដែលមិនមានរឿងលាក់បាំងអ្វីឡើយ មិនថាអ្នកស្ថិតក្នុងស្ថានភាពបែបណា អ្វីដែលអ្នកបង្ហាញតែងតែជាចរិតពិតរបស់អ្នក។ អ្នកជាមនុស្សដែលមិនចេះអួត ក៏មិនពូកែកុហកអ្វីដែល ខាងក្នុងបែបណា អ្នកក៏បញ្ចេញមកខាងក្រៅបែបនោះ។

2. រូបភាពទី 2

ជារឿយៗអ្នកនឹងបញ្ចេញពាក្យស្មោះត្រង់របស់អ្នកទាំងអស់ នៅពេលអ្នកស្រវឹង ជាពិសេសនៅពេលនិយាយពីបញ្ហាអារម្មណ៍ដែលគួរឱ្យព្រួយបារម្ភ។ ជាអកុសលប្រសិនបើអ្នកបង្ហាញអារម្មណ៍របស់អ្នកនៅចំពោះមុខមនុស្សដែលអ្នកចូលចិត្ត លួចលាក់ ឬបញ្ចេញអាថ៌កំបាំងអំពីនរណាម្នាក់ដែលធ្វើឱ្យពួកគេអាប់អួ បន្ទាប់មកនៅព្រឹកបន្ទាប់ អ្នកនឹងភ្លេចអ្វីៗទាំងអស់ នោះអ្នកនឹងមិនអាចប្រឈមមុខនឹងពួកគេបានឡើយ។ ដូច្នេះសូមមេត្តាល្មមៗកុំនិយាយអ្វីច្រើនពេក នៅពេលដែលអ្នកស្រវឹង ប្រយ័ត្នរឿងខ្លះធ្វើឱ្យអ្នកអាម៉ាស់មុខ។

3. រូបភាពទី 3

អ្នកនឹងផ្ទុះកំហឹងរាល់ពេលដែលអ្នកស្រវឹង ដែលពិតជាធ្វើឱ្យអ្នកនៅជុំវិញអ្នកភ្ញាក់ផ្អើល ព្រោះអ្នកមិនដែលបង្ហាញពីកំហឹងមិនស្ថិតស្ថេរបែបនេះនៅក្នុងស្ថានភាពប្រចាំថ្ងៃរបស់អ្នកឡើយ។ ប្រហែលជាវាដោយសារតែអ្នកលាក់អារម្មណ៍របស់អ្នកបានល្អ ហើយអ្នកបញ្ចេញថាមពលអវិជ្ជមានរបស់អ្នកទាំងស្រុងនៅពេលអ្នកស្ថិតក្នុងស្ថានភាពស្រវឹងមិនដឹងខ្លួន។ ប្រសិនបើអ្នកចង់ចៀសវាងស្ថានភាពដែលអ្នកខឹងអ្នកដទៃ សូមផឹកស្រាតិចៗបានហើយ កុំបណ្ដោយឱ្យជោគជាំ ព្រោះពេលស្រវឹង អ្នកនឹងក្លាយជាមនុស្សបាត់បង់សតិ កាចសាហាវណាស់។

4. រូបភាពទី 4

មិនថានៅក្នុងស្ថានភាពធម្មតារបស់អ្នក ឬក្នុងស្ថានភាពស្រវឹងរបស់អ្នកទេ អ្នកពិតជាពូកែលាក់បាំងខ្លួនឯងខ្លាំងណាស់។ អ្នកមិនចង់ឱ្យអ្នកដទៃឃើញតាមរយៈរូបរាងអ្នកក្នុងពេលស្រវឹង ឬជីវិតអ្នកទេ អ្នកមានអារម្មណ៍ថានៅពេលរឿងនេះកើតឡើង វានឹងមានបញ្ហាកាន់តែខ្លាំង។ អ្នកចង់បង្កើតពិភពឯកជនដ៏កក់ក្តៅ និងសន្តិភាពសម្រាប់ខ្លួនអ្នក ជាពិសេសនៅពេលពិភពពិតមានសម្ពាធ និងអស់កម្លាំងច្រើនពេក៕

ប្រភព ៖ iOne / Knongsrok