នៅសល់រយៈពេលជាង ៤ ខែទៀត ទំព័រឆ្នាំ ២០២១ នឹងត្រូវបានបញ្ចប់ ហើយយើងក៏ដល់ពេលស្វាគមន៍ចូលទំព័រឆ្នាំថ្មីមួយទៀត។ យ៉ាងណានៅរយៈពេលចុងក្រោយនៃឆ្នាំ ២០២១ បើតាមក្បួនហោរាសាស្រ្តបានទស្សន៍ទាយឃើញថា អ្នកកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម គឺអាចមានរាសីឡើងខ្ពស់ត្រដែត ដែលបន្ថែមពីលើការខិតខំ ពួកគេក៏ទទួលបានសំណាងដ៏ច្រើនលើសលប់ផងដែរ។
អ្នកកើតឆ្នាំជូត (កណ្ដុរ)
ពួកគេជាមនុស្សដែលឈ្លាសវៃ និងមានស្មារតីខ្ពស់។ ជាទូទៅអ្នកកើតឆ្នាំជូត ច្រើនមានទេពកោសល្យពីកំណើត តែសំណាងមិនសូវមាន។ យ៉ាងណានៅរយៈពេលប៉ុន្មានខែចុងក្រោយដល់បិទទំព័រឆ្នាំនេះ អ្នកកើតឆ្នាំជូត នឹងទទួលបានដំណឹងដ៏ភ្ញាក់ផ្អើល។
គឺពួកគេនឹងមានឱកាសច្រើនមិនថាតែក្នុងអាជីពការងារ និងការរកស៊ី សំខាន់ឲ្យតែចេះចាប់យកឱកាស នោះគោលដៅនឹងសម្រេចបានលឿន។
អ្នកកើតឆ្នាំម្សាញ់ (ពស់)
អ្នកកើតឆ្នាំពស់ នៅឆ្នាំ ២០២១ មានជោគជតារាសីល្អច្រើនជាងឆ្នាំដទៃ ហើយរមែងទទួលបានការគោរពកោតសរសើរពីមនុស្សនៅជុំវិញខ្លួន។
ដោយឡែកនៅរយៈ ពេលចុងក្រោយនៃឆ្នាំ ២០២១ សម្រាប់អ្នកកើតឆ្នាំម្សាញ់ នឹងទទួលបានកិច្ចសហការបង្កើតប្រាក់ចំណេញក្រាស់ក្រែល ហើយអាចមានឱកាសឡើងមុខមាត់ តួនាទីទៀតផង។ យ៉ាងណាក៏ត្រូវរក្សាគោលជំហរ ធ្វើឲ្យស្មារតីឲ្យរឹងប៉ឹងបន្តទៅទៀត ទោះជួបបញ្ហាបន្តិចបន្តួចក៏កុំងាយបោះបង់។
អ្នកកើតឆ្នាំមមី (សេះ)
សម្រាប់អ្នកកើតឆ្នាំមមីឯណេះវិញ ក៏នឹងទទួលបានសមិទ្ធផលកើតចេញពីសំណាងច្រើនផងដែរ ដែលនាំឲ្យជីវិតរបស់ពួកគេមានតុល្យភាព មិនមានការស្រុតចុះទេ នៅពេលចុងក្រោយនៃឆ្នាំ ២០២១។
ប្រសិនបើអ្នកធ្វើការ នឹងទទួលបានការដំឡើងប្រាក់ខែ មានថ្នាក់លើមើលឃើញពីការខិតខំពិត ហើយប្រសិនអ្នកធ្វើជំនួញ នឹងមានឱកាសក្លាយជាអ្នកមានស្តុកស្តម្ភលឿន។ ទៅមើលរឿងស្នេហាបន្តិច ក៏មានសុភមង្គលពេញលេញ ហើយបើទោះបីពេលនេះជាគ្រោះសម្រាប់មនុស្សទូទៅ លំបាកដោយសារជំងឺរាតត្បាតប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ តែសម្រាប់អ្នកកើតឆ្នាំមមី ដែលមានភាពឈ្លាសវៃអាចបម្លែងស្ថានភាពនេះឲ្យទៅជាលាភបានយ៉ាងងាយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក