មនុស្ស​ដែល​អាចមាន​អាយុ​វែង និង​តែងតែ​ក្មេង​ជាង​វ័យ ច្រើន​មាន​ទម្លាប់ ៥ នេះ​

តើ​អ្នក​ចង់​បាន​អាយុ​វែង ក្មេង​ជាង​វ័យ​ដែរ​ឬ​ទេ? ប្រសិន​ជា​ចង់​បាន ចូរ​អ្នក​អនុវត្ត​ជា​ប្រចាំ​នៅ​ទម្លាប់​ទាំង ៥ ខាង​ក្រោម៖

៥) សុទិដ្ឋិនិយម

1

ការ​គិត​វិជ្ជមាន ការ​មើល​ឃើញ​គ្រប់​យ៉ាង​ក្នុង​ផ្លូវ​ល្អ ដែល​នាំ​ឲ្យ​អារម្មណ៍​អ្នក​ល្អ​ជា​ប្រចាំ នោះ​ក៏​ជា​ចំណែក​មួយ​ជួយ​បញ្ចៀស​អ្នក​ពី​ការ​កើត​មាន​ជំងឺ​ផ្សេងៗ​ផង​ដែរ។ រាងកាយ​នឹង​មាន​អារម្មណ៍​ថា​ស្រណុក​ស្រួល មិន​ទទួល​រង​សម្ពាធ ដែល​វា​ជា​កត្តា​ពន្យារ​អាយុ​របស់​អ្នក​មួយ​ផ្នែក​ហើយ។

៤) ផឹក​តែ​បៃតង​ទៀងទាត់

3

តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ តែ​បៃតង​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ពន្យារ​ភាព​ចាស់ និង​ធ្វើ​ឲ្យ​មនុស្ស​មាន​អាយុ​វែង ដោយសារ​វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដូច្នេះ​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន មិន​អាច​មក​បៀត​អ្នក​បាន​ឡើយ។ លើស​ពី​នេះ​វា​សម្បូរ​ទៅ​សារធាតុ​ប៉ូលីហ្វេណុល ខាតេជិន និង​សារធាតុ​ផ្សំ​ដទៃ​ទៀត ដែល​ជួយ​បន្ថយ​ល្បឿន​នៃ​ភាព​ចាស់ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​បេះដូង។

៣) ត្រាំ​និង​ម៉ាស្សា​ជើង​ជា​ប្រចាំ

Ngam Chan Thao Duoc 1 Tai Tam An 2 1024x576

អ្នក​ត្រូវ​ជៀសវាង​ជើង​ត្រជាក់ ដោយ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ពេញ​មួយ​ថ្ងៃ អ្នក​គួរ​តែ​ឆ្លៀត​ត្រាំ​ជើង​ក្នុង​ទឹកក្ដៅឧណ្ហ៍ៗ ព្រោះ​វា​អាច​ជួយ​រក្សា​សុខភាព​តម្រង​នោម​និង​ថ្លើម​ឲ្យ​ដំណើរការ​ល្អ។ មិន​ត្រឹម​ប៉ុណ្ណោះ​វា​ក៏​ជំរុញ​ឲ្យ​ចរន្ត​ឈាម​ដើរ​ស្រួល ជួយ​ប្រព័ន្ធ​រំលាយ​អាហារ និង​ពន្យារ​អាយុ​ជីវិត​របស់​អ្នក​ទៀត​ផង។ វិធី​នេះ​មិន​ទាមទារ​ឲ្យ​អ្នក​ចំណាយ​ប្រាក់កាក់​អ្វី​ច្រើន​ឡើយ។

២) ចូលចិត្ត​ទទួល​ទាន​បន្លែ

Ice_screenshot_20210823 114923

មនុស្ស​ដែល​មាន​ចំណង់​ទទួល​ទាន​បន្លែ​ច្រើន ក៏​តែងតែ​មាន​សុខភាព​ល្អ​ផង​ដែរ ព្រោះ​វា​មាន​កាឡូរី​ទាប ហើយ​ជួយ​ដល់​សុខភាព​ច្រើន។ លើស​ពី​នេះ​សារធាតុ​សរសៃ ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន​មួយ​ជំនួយ​ក៏​ជា​អ្វី​ដែល​រាងកាយ​ត្រូវ​ការ​ចាំ​បាច់​ផង​ដែរ។ ប្រជាជន​អ៊ីតាលី​គេ​មាន​ទម្លាប់​គិត​ថា ការ​ទទួល​ទាន​បន្លែ​ឆៅ​យ៉ាង​ហោច​ណាស់ ១ ចាន/ថ្ងៃ គឺ​អាច​ពន្យារ​អាយុ​អ្នក ២ ឆ្នាំ។

១) ហាត់ប្រាណ​លេង​កីឡា​ទៀងទាត់

2

មនុស្ស​ដែល​ចូលចិត្ត​ការ​ធ្វើ​លំហាត់ប្រាណ​ជា​ប្រចាំ ក៏​ជួយ​ឲ្យ​សាច់ដុំ​បេះដូង​ដំណើរការ​ល្អ ជា​កត្តា​ពន្យារ​អាយុ​ជីវិត។ ជា​ពិសេស​សម្រាប់​មនុស្ស​ដែល​មាន​ជំងឺ​ធាត់ ជក់​បារី សេព​គ្រឿង​ស្រវឹង ចាំ​បាច់​ត្រូវ​តែ​ទទួល​ការ​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក