នៅក្នុងព្រះពុទ្ធសាសនា ព្រះពុទ្ធជាម្ចាស់តែងតែប្រើនិមិត្តសញ្ញាជាច្រើនដើម្បីណែនាំមនុស្ស និងតម្រង់ផ្លូវមនុស្សឱ្យដើរលើផ្លូវត្រឹមត្រូវ ដោយនិមិត្តសញ្ញាក្នុងព្រះពុទ្ធសាសនាមានដល់ទៅ៨ប្រភេទផ្សេងៗគ្នា តែនិមិត្តសញ្ញាដែលនិយមប្រើប្រាស់ និងល្បីជាងគេមានចំនួន ៤។
ដូច្នេះអ្នកអាចធ្វើការជ្រើសរើសនិមិត្តសញ្ញាទាំង៤ខាងក្រោមនេះជាមុនសិន រួចយើងនឹងមកសិក្សាពិចិត្តគំនិតនៅក្នុងខាងក្នុងរបស់អ្នក និងការផ្តល់ដំបូន្មានផ្នែកស្មារតីបន្ថែមផងដែរ។
បន្ទាប់ពីជ្រើសរើសរួច ចូរអានលទ្ធផលខាងក្រោមនេះ ៖
# ទី១
អ្នកត្រូវការសិក្សារៀនសូត្របន្ថែមទាំងនៅក្នុងជីវិតតពិត និងពិភពខាងក្រៅ រួមទាំងព្រះធម៌ និងកម្មផល។ ក្រៅពីសិក្សារៀនសូត្របន្ថែមដើម្បីសេចក្តីស្ងប់ផ្លូវចិត្តអ្នកត្រូវរៀនអត់ធ្មត់ និងសម្មាធិខ្លះមិនត្រឹមតែល្អសម្រាប់សុខភាពផ្លូវចិត្តប៉ុណ្ណោះទេ តែនឹងធ្វើឱ្យអ្នកមានសេចក្តីសុខជាងមុន។
# ទី២
និមិត្តសញ្ញានេះ បង្ហាញថារឿងរ៉ាវនៅលើលោកនេះសុទ្ធតែមានជាប់ជំពាក់គ្នា និងមានទំនាក់ទំនងគ្នា ដោយនិមិត្តសញ្ញានេះក៏ជាសញ្ញាដែលពោរពេញទៅដោយថាមពលផងដែរ។ នេះក៏ជាសញ្ញាដែលបង្ហាញថាអ្នកតែងតែមានអ្វីការពារ និងជួយជ្រោមជ្រែងជានិច្ចដើម្បីសម្រេចនូវភាពជោគជ័យ និងស្វែងរកសេចក្តីស្ងប់សុខផងដែរ។
# ទី៣
និមិត្តសញ្ញានេះ អាចបញ្ជាក់បានថាអ្នកជាមនុស្សដែលក្លាហាន និងមិនខ្លាចអ្វីទាំងអស់ជាពិសេសឧបសគ្គនៅក្នុងជីវិត។ អ្នកចេះរកដំណោះស្រាយបញ្ហាដោយខ្លួនឯង និងចេះស្វែងរកផ្លូវអនាគតដ៏ល្អសម្រាប់ខ្លួនឯងផងដែរ។
# ទី៤
អ្នកជាមនុស្សដែលមានចិត្តល្អ បរិសុទ្ធ និងមានសន្តិភាពផ្លូវចិត្តល្អ មិនខុសពីផ្កាឈូកឡើយ ។ ជារួមអ្នកជាមនុស្សដែលដឹងពីខ្លួនឯងច្បាស់ថាអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ហើយអ្នកក៏តែងតែដឹងថាគួរតែរកផ្លូវណាដើម្បីស្វែងរកដំណោះស្រាយសម្រាប់ជីវិតផងដែរ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក