ជ្រើសរើសចង្កៀងគោមមួួយ ដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងថា ក្នុងរយៈពេល៣ខែខាងមុខនេះ មុននឹងដាច់ឆ្នាំ អ្នកនឹងមានឱកាសបានជួបគូដែលអ្នកប្រាថ្នាចង់បានដែរឬទេ?
A. ៥០%
ក្នុងរយៈពេល ៣ ខែខាងមុខនេះ សំណាងរបស់អ្នកនឹងល្អប្រសើរជាមធ្យម។ អ្នកនឹងជួបមនុស្សដែលអ្នកចូលចិត្ត ប៉ុន្តែថាតើពួកគេចូលចិត្តអ្នកឬអត់ គឺជារឿងមួយផ្សេតទៀត។ ទំនងបំផុតទំនាក់ទំនងនេះនឹងមិនមានការរីកចម្រើនខ្លាំងទេ មានអារម្មណ៍ថាភាគីទាំងពីរពិតជាមិនបានផ្តួចផ្តើមគំនិតជាមួយគ្នាឡើយ។
អ្នកគួរតែប្រាកដប្រជា ហើយវិនិយោគពេលវេលា និងការខំប្រឹងប្រែងបន្ថែមលើស្នេហានេះ ប្រសិនបើអ្នកពិតជាចាប់អារម្មណ៍ និងចង់ចាប់ផ្ដើមជាមួយមនុស្សម្នាក់នោះ។
B. ៣០%
ក្នុងរយៈពេល ៣ ខែខាងមុខនេះ ឱកាសផ្កាស្នេហ៍របស់អ្នកមិនរីកទេ ផ្ទុយទៅវិញ វាងាចនឹងធ្លាក់ចុះបន្ថែមទៀត។ អ្នកនៅតែមិនអាចមានឱកាសបានជួបមនុស្សម្នាក់នោះ មិនទាន់រកឃើញមិត្តរួមព្រលឹងពិតប្រាកដរបស់អ្នកនៅឡើយទេ។ ក្នុងករណីមាននរណាម្នាក់ដេញតាមចែចង់អ្នកក៏ដោយ ក៏រឿងស្នេហាមានភាពស្មុគស្មាញងាយស្រួលធ្វើឱ្យអ្នកអស់កម្លាំងផ្លូវចិត្ត។
អ្នកងាយនឹងឈ្លោះជាមួយនឹងមនុស្សភេទផ្ទុយ។ ភាគីទាំងពីរមានជម្លោះជាច្រើន អ្នកថែមទាំងមានអារម្មណ៍ថាពួកគេខ្លះចូលមកដើម្បីតែបង្កបញ្ហាដល់អ្នកតែប៉ុណ្ណោះ។ នៅទីបញ្ចប់ នៅតែមិនអាចនៅជាមួយអ្នកណាបាន។
C. ៩០%
ក្នុងរយៈពេល ៣ ខែខាងមុខនេះ ដើមស្នេហ៍របស់អ្នក នឹងរីកស្គុះស្គាយ ទោះបីនិទាឃរដូវមិនទាន់មកដល់ក៏ដោយ។ អ្នកនឹងមានឱកាសធ្វើអន្តរកម្មជាមួយមនុស្សភេទផ្ទុយដោយទាក់ទាញការយកចិត្តទុកដាក់របស់ពួកគេដោយជោគជ័យ។ ក្នុងចំណោមពួកគេ អ្នកនឹងជួបមនុស្សល្អត្រឹមត្រូវ និងច្បាស់លាស់។
នេះនឹងជាពេលវេលាល្អបំផុតដើម្បីឱ្យអ្នក ចាប់ផ្ដើមអភិវឌ្ឍន៍ ទំនាក់ទំនងនេះទៅជាស្នេហា។ រីករាយជាមួយទំនាក់ទំនងមួយនេះ។ អ្នក និងមនុស្សម្នាក់នោះមានអ្វីដូចគ្នាច្រើន ហើយធ្វើបានល្អជាមួយគ្នាកាន់តែផ្អែមល្ហែម ល្អូកល្អើន។
D. ៧០%
ក្នុងរយៈពេល ៣ ខែខាងមុខនេះ លាភសំណាង និងដើមឈើស្នេហ៍របស់អ្នកនឹងប្រសើរឡើងជាធម្មតា។ មានមនុស្សពីរបីនាក់ដែលនឹងបង្ហាញខ្លួន និងអាចនឹងចូលមករកអ្នក ដោយការចាប់អារម្មណ៍ និងចង់ចាប់ផ្ដើមជាមួយអ្នក។ មនុស្សម្នាក់នេះពូកែនិយាយ មានមន្តស្នេហ៍គួរសមដែលជាហេតុអាចធ្វើឱ្យអ្នកបាក់ចិត្តលើពួកគេវិញដែរ។
ប្រូបាប៊ីលីតេនៃការអភិវឌ្ឍន៍ទំនាក់ទំនងនេះ គឺខ្ពស់ល្អណាស់សម្រាប់អ្នក ដូច្នេះនៅពេលអ្នកជួបមនុស្សដែលអ្នកចូលចិត្ត សូមចងចាំថាត្រូវចាប់យកឱកាស ហើយក្លាហានបង្ហាញក្ដីស្រឡាញ់ចំពោះគេ ដូច្នេះ អ្នកអាចនឹងមានស្នេហា លែងឯកាទៀតហើយ៕
ប្រភព ៖ iOne / Knongsrok