តើមួយណាជាទម្លាប់របស់អ្នក វានឹងបង្ហាញពីទំនាក់ទំនងក្នុងសង្គមរបស់អ្នកល្អប៉ុនណា?

ជាធម្មតា ពេលស្ថិតនៅកន្លែងទីសាធារណៈ តើមួយណាជាទម្លាប់របស់អ្នក ជម្រើសដែលអ្នកបានជ្រើសរើស វានឹងបង្ហាញពីទំនាក់ទំនងរបស់អ្នកនៅក្នុងសង្គម តើល្អ ឬក៏ខ្សោយកម្រិតណា?

2021 08 17_orrRigSSX9.tracnghiem

1. មើលទូរសព្ទ

អ្នកគឺមនុស្ស ដែលមានចិត្តសប្បុរស ស្មោះត្រង់។ សម្រាប់អ្នក ត្រូវគឺត្រូវ ខុសគឺខុសមិនចាំបាច់ដោះសារទេ ព្រោះអ្នកជាមនុស្សបែងចែកដាច់ច្បាស់លាស់ណាស់។ វាមិនមែនថាអ្នកមិនដឹងពីរបៀបផ្គាប់ចិត្តអ្នកដទៃនោះទេ វាគ្រាន់តែថាអ្នកមិនអាចដាក់មុខមាត់លាក់ពុតបានតែប៉ុណ្ណោះ។

ដូច្នេះអ្នកតែងតែនិយាយអ្វីដែលអ្នកគិត ហើយអ្នកនឹងនិយាយនៅពេលអ្នកឃើញភាពអយុត្តិធម៌។ ភាពយុត្តិធម៌ និងមិនលម្អៀងរបស់អ្នក ធ្វើឱ្យអ្នកមានចំណាប់អារម្មណ៍ល្អចំពោះមនុស្សដូចអ្នកដែរ។ ប៉ុន្តែពេលខ្លះ ការនិយាយត្រង់ពេក នឹងធ្វើឱ្យអ្នកបាត់បង់ដៃគូសក្តានុពលមួយចំនួនទៅវិញ។

2. អង្គុយមើលរឿង ឬ You Tube

អ្នកមានភាពរសើបគួរឱ្យសង្ស័យ ហើយតែងតែព្រួយបារម្ភថា អ្នកនឹងត្រូវនៅឯកោ។ អ្នកមិនពូកែក្នុងការបដិសេធសំណើរបស់អ្នកដទៃទេ សូម្បីតែសំណើដែលប៉ះពាល់ដល់ផលប្រយោជន៍សំខាន់របស់អ្នកក៏ដោយ។ នេះបង្ហាញថា អ្នកមិនជឿលើសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នកទេ អ្នកគ្រាន់តែអាចចូលរួមជាមួយហ្វូងមនុស្ស ដើម្បីចែករំលែកការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់អ្នកតែប៉ុណ្ណោះ។

អ្នកគួរតែដឹងថា គ្មានអាហារថ្ងៃត្រង់ណាឥតគិតថ្លៃនោះឡើយ។ មនុស្សដែលគ្មានសមត្ថភាព នឹងទទួលរងតែនៅក្នុងដំណើរការនៃអន្តរកម្មសង្គមប៉ុណ្ណោះ។ ការចុះញម ឱនលំទោន និងទ្រអ្នកដទៃខ្លាំងពេក មិនមែនជាហេតុធ្វើឱ្យគេយកចិត្តទុកដាក់នឹងអ្នកនោះឡើយ។ លុះត្រាតែអ្នកមានសមត្ថភាព និងជឿជាក់លើខ្លួនឯង ទើបអ្នកមានសមត្ថភាពប្រកួតប្រជែងជាមួយអ្នកដទៃ។

3. អានសៀវភៅ

អ្នកគឺជាមនុស្សដែលចេះប្រយ័ត្ន និងចូលចិត្តភាពស្ងប់ស្ងាត់។ អ្នកពូកែសង្កេត និងវិភាគអាកប្បកិរិយារបស់មនុស្សនៅជុំវិញអ្នកខ្លាំងណាស់។ ដរាបណាអ្នកចង់បានអ្វីមួយ អ្នកអាចចាប់យកចំណង់ចំណូលចិត្តរបស់អ្នកដទៃក្នុងរយៈពេលដ៏ខ្លី។ ទោះបីជាអ្នកមានជម្លោះ ឬបញ្ហាជាមួយអ្នកផ្សេងក៏ដោយ អ្នកតែងតែដឹងពីរបៀបដោះស្រាយបញ្ហាដោយសន្តិវិធី។

ជំនាញទំនាក់ទំនងក្នុងសង្គម និងជាមួយនឹងមនុស្សជុំវិញខ្លួនរបស់អ្នក ពិតជាពូកែមែន។ អ្វីដែលមានតម្លៃជាងនេះទៅទៀតនោះ គឺថាអ្នកមានស្តង់ដារ និងព្រំដែនផ្ទាល់ខ្លួនរបស់អ្នក អ្នកនឹងមិនធ្វើដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យតម្លៃរបស់អ្នកធ្លាក់ចុះជាដាច់ខាត។

4. លេង Chat

អ្នកគឺជាមនុស្សម្នាក់ដែលតែងតែផ្តល់តម្លៃដល់អន្តរកម្មសង្គម។ ដោយសារតែអ្នកដឹងច្បាស់ថា ទោះបីជាមនុស្សដែលមានគុណល្អ អាចទទួលបានសំណងខ្ពស់ក៏ដោយឱកាសការងារតែងតែបើកចំហចំពោះអ្នកដែលមានជំនាញសង្គមពិតប្រាកដ។ ដូច្នេះអ្នកគឺជាមនុស្សដែលមានការគិតគូរខ្ពស់នៅកន្លែងធ្វើការ និងនៅក្នុងទំនាក់ទំនងអន្តរបុគ្គល។

ទទួលស្គាល់ថាជំនាញសង្គមរបស់អ្នកពិតជាឆ្លាត។ មិនថាអ្នកជាមិត្តរួមការងារ ឬជាអ្នកដឹកនាំនៅក្នុងក្រុមហ៊ុនទេ មានមតិយោបល់ល្អ ៗ អំពីអ្នក។ ទោះយ៉ាងណាអ្នកមិនមានមិត្តភក្តិជិតស្និទ្ធច្រើនឡើយ ដោយសារតែអ្នកជាមនុស្សដែលផ្ដោតខ្លាំង និងមានភាពតឹងតែង ដូច្នេះ ការរាប់អានមិត្តរបស់អ្នក ក៏មានលក្ខខណ្ឌ និងដែនកំណត់ដែរ៕

ប្រភព ៖ Emdep / Knongsrok