សៀវភៅវេទមន្ត! 3ខែទៀត តើជីវិតអ្នកនឹងមានការផ្លាស់ប្ដូរអ្វីខ្លះ?

តើក្នុងរយៈពេល 3 ខែខាងមុខនេះ​ តើជីវិតអ្នកនឹងមានការផ្លាស់ប្ដូរបែបណាខ្លះ? តោះ! សាកល្បងជ្រើសរើសសៀវភៅភេទមន្ត ដើម្បីដឹងពីដំណើរជីវិតរបស់អ្នកឱ្យកាន់តែច្បាស់។

Screen Shot 2021 08 17 At 12.21.35 PM

1. សៀវភៅវេទមន្តទី 1

បើអ្នកជ្រើសយក សៀវភៅវេទមន្តទី 1 បង្ហាញថា ក្នុងរយៈពេលបីខែខាងមុខនេះ អ្នកនឹងមានការគាំទ្រ និងជំនួយដ៏មានតម្លៃពីអ្នកមានបុណ្យ។ អ្នកមានចិត្តសប្បុរសចំពោះអ្នកដទៃជារៀងរាល់ថ្ងៃ ហើយសេចក្ដីល្អដែលអ្នកធ្វើទាំងនេះ នឹងទទួលបានរង្វាន់ដោយស្មោះត្រឡប់មកវិញ។ ដល់ពេលដែលអ្នកណាម្នាក់ត្រូវសងអ្នកវិញហើយ។ នៅពេលអ្នកជួបបញ្ហាគ្រោះថ្នាក់ ពួកគេនឹងហុចដៃសង្គ្រោះអ្នក ហើយជួយស្រង់អ្នកឡើងមកវិញ។

2. សៀវភៅវេទមន្តទី 2

បើអ្នកជ្រើសយក សៀវភៅវេទមន្តទី 2 មានន័យថា ក្នុងរយៈពេលបីខែខាងមុខនេះ អ្នកនឹងមានឱកាសបង្ហាញពីទេពកោសល្យរបស់អ្នក ត្រូវបានគេទទួលស្គាល់ ផ្តល់រង្វាន់និងកោតសរសើរអ្នកយ៉ាងខ្លាំង។ ទាំងអស់នេះ ដោយសារតែអ្នកបានខិតខំ និងការលះបង់ច្រើនក្នុងពេលកន្លងមក ក្នុងដំណើរការអ្នកបានបញ្ចេញញើស និងទឹកភ្នែកយ៉ាងច្រើន ហើយនៅទីបញ្ចប់គុណសម្បត្តិរបស់អ្នកនឹងត្រូវបានផ្តល់រង្វាន់យ៉ាងល្អដូចជាការតំឡើងឋានៈ ប្រាក់បៀវត្សរ៍ រង្វាន់ជាដើម។

3. សៀវភៅវេទមន្តទី 3

ក្នុងរយៈពេលបីខែខាងមុខនេះ អ្នកអាចទទួលបានដំណឹងល្អក្នុងរឿងស្នេហា។ ប្រសិនបើអ្នករៀបការរួចហើយ អ្នកអាចមានផ្ទៃពោះ និងមានកូនដ៏ល្អម្នាក់ ហើយប្រសិនបើអ្នកមានស្នេហាដៃគូរបស់អ្នកអាចស្នើសុំអ្នក ឬផ្តល់ការប្តេជ្ញាចិត្តរៀបការនឹងគ្នា។ ហើយប្រសិនបើអ្នកនៅតែនៅលីវអ្នកអាចទទួលបានការសារភាព និងការចែចង់ពីមនុស្សភេទផ្ទុយក្នុងពេលដ៏ខ្លីខាងមុខនេះ។

4. សៀវភៅវេទមន្តទី 4

ក្នុងរយៈពេលបីខែខាងមុខនេះ អ្នកនឹងទទួលបានដំណឹងហិរញ្ញវត្ថុដ៏ល្អ។ អ្នកណាមិនសប្បាយចិត្តនៅពេលនិយាយអំពីលុយ? ព្រះនៃទ្រព្យសម្បត្តិនឹងតាមមើលអ្នកដោយធ្វើឱ្យលាភសំណាងរបស់អ្នកមានភាពរលូន មានទ្រព្យហូរហៀរ។ លុយនឹងមករកអ្នកយ៉ាងងាយស្រួល អ្នកនឹងទទួលបានប្រាក់រង្វាន់ ឬមានឱកាសធ្វើអាជីវកម្មរកលុយបានច្រើន រកការងារថ្មីធ្វើកិច្ច ទទួលបានកិច្ចសន្យាធំ ... ឬក៏អ្នកអាចឈ្នះឆ្នោតចាប់រង្វាន់ ឬយកលុយផងដែរ...។

5. សៀវភៅវេទមន្តទី 5

ក្នុងរយៈពេលបីខែខាងមុខនេះ អ្នកនឹងមានការតុបតែងមុខដ៏ស្រស់ស្អាតគួរឱ្យទាក់ទាញ ទាំងស្ទីល រូបរាង និងសុខភាព។ ប្រហែលជាអ្នកនឹងធ្វើលំហាត់ប្រាណញឹកញាប់ សម្រកទម្ងន់ដោយជោគជ័យទ ទួលបានរាងស្អាត ស្បែក និងសម្រស់របស់អ្នកប្រសើរឡើង។ អារម្មណ៍ម៉ូដ និងការតុបតែងខ្លួនរបស់អ្នកត្រូវបានធ្វើឱ្យប្រសើរឡើងផងដែរ ដែលធ្វើឱ្យមុខរបស់អ្នកកាន់តែទាក់ទាញ និងមានពណ៌ស្រស់ឆើតឆាយ។

សូមអរគុណផងដែរ ចំពោះការដឹងពីរបៀបថែរក្សា និងស្រឡាញ់ខ្លួនឯងឱ្យបានច្រើនជាងមុន សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកក៏នឹងប្រសើរឡើងគួរឱ្យកត់សម្គាល់ផងដែរ។ អ្នកកាន់តែស្វាហាប់មានទំនុកចិត្ត និងមានភាពរីករាយជាងពេលមុន ជីវិតក៏កាន់តែរីករាយ មានភាពអ៊ូអរ និងគួរឱ្យចាប់អារម្មណ៍កាន់តែខ្លាំង៕

ប្រភព ៖ iOne / Knongsrok