ជ្រើសរើសនិមិត្តសញ្ញាមួយ ក្នុងចំណោមនិមិត្តសញ្ញាខាងក្រោមនេះ ដើម្បីដឹងថា អ្នកស្គាល់ខ្លួនឯងដែរឬទេ? ហើយអ្នកបានត្រៀមខ្លួន ដើម្បីស្វែងរកខ្លួនឯងហើយឬនៅ?
1. និមិត្តសញ្ញាទី 1
ប្រសិនបើអ្នកអារម្មណ៍ចំពោះនិមិត្តសញ្ញាលេខ 1 នេះបង្ហាញថា អ្នកជាមនុស្សចូលចិត្តភាពបើកចំហ។ អ្វីដែលអ្នកផ្សេងទៀតកោតសរសើរចំពោះអ្នក គឺភាពស្ថិតស្ថេរ ភាពជាក់លាក់ ប៉ុន្តែក៏ជាការច្នៃប្រតិដ្ឋ និងភាពថ្មីថ្មោងផងដែរ។ អ្នកងាយស្រួលបំផុសទំនុកចិត្តដល់អ្នកដទៃ។ ពួកគេមើលឃើញថា អ្នកជាមនុស្សគួរឱ្យទុកចិត្ត សប្បុរស និងបើកចំហ។
អ្នកជាមនុស្សឯករាជ្យ ហ៊ានលះបង់អ្វីៗគ្រប់យ៉ាងដោយភាពរីករាយ និងមិនសំខាន់ អ្នកក៏មិនធ្វើតាមនិន្នាការ ឬអ្វីៗដែលអ្នកមានអារម្មណ៍ថាមិនចាំបាច់នោះដែរ។ ការរស់នៅជាក់ស្តែងសាមញ្ញ និងមិនមានពណ៌ស្រស់ឆើតឆាយ គឺជាអ្វីដែលអ្នកតែងតែប្រាថ្នាក្នុងជីវិតរបស់អ្នក។
2. និមិត្តសញ្ញាទី 2
ប្រសិនបើអ្នកចាប់អារម្មណ៍លើរូបភាពទី ២ នេះបង្ហាញថា អ្នកហាក់ដូចជាមានអារម្មណ៍ធុញថប់ខ្លាំង អស់កម្លាំង ប្រហែលជាអ្នកបានឈានដល់កម្រិតក្នុងជីវិតរបស់អ្នកហើយ។ អ្នកមានអារម្មណ៍ថាត្រូវការការផ្លាស់ប្តូរយ៉ាងខ្លាំង ដែលភាគច្រើននៅក្នុងជីវិតស្នេហារបស់អ្នក ប៉ុន្តែក៏នៅក្នុងជីវិតផ្ទាល់ខ្លួន និងអាជីពរបស់អ្នកផងដែរ។
តាមធម្មជាតិរបស់មនុស្ស អ្នកគឺជាមនុស្សម្នាក់ដែលមិនចូលចិត្តការផ្លាស់ប្តូរច្រើនឡើយ។ អ្នកមិនហ៊ានដើរចេញពីតំបន់សុខស្រួលរបស់អ្នកទេ អ្នករស់នៅជាមួយអតីតកាល និងរឿងចាស់ៗ ទោះបីវាមិនល្អសម្រាប់អ្នកក៏ដោយ។
កុំពន្យារពេល ... ចិត្តរបស់អ្នកត្រូវការសម្រាក បេះដូងអ្នកក៏ហត់នឿយមិនហ៊ានលះបង់អ្វីដែលមិនមែនជារបស់អ្នក គិតពីអនាគតហើយចាប់ផ្តើមផ្លាស់ប្តូរជីវិតអ្នកតាមដែលអ្នកប្រាថ្នា។
3. និមិត្តសញ្ញាទី 3
ប្រសិនបើរូបភាពទី ៣ ទាក់ទាញអ្នកជាងគេ នៅពេលមើលឃើញដំបូងនេះ បង្ហាញថា អ្នកមានធម្មជាតិរីករាយ អ្នកចូលចិត្តកន្លែងកក់ក្តៅ និងចូលចិត្តរបស់ប្លែកៗ។ អ្នកគឺជាមនុស្សម្នាក់ដែលមានស្នាមញញឹមដ៏កក់ក្តៅដូចជាព្រះអាទិត្យពេលព្រឹកព្រលឹមអ៊ីចឹង។
អ្នកមិនខ្វះខាតនូវភាពសុទិដ្ឋិនិយម និងការលេងសើចសប្បាយឡើយ។ អ្នកជឿជាក់លើផ្នែកវិជ្ជមាននៃជីវិត។ អនាគតមើលទៅមានភាពជោគជ័យសម្រាប់អ្នក ដូច្នេះសូមបន្តការងារល្អនាំមកនូវពន្លឺ និងភាពរីករាយដល់អ្នករាល់គ្នានៅជុំវិញ។ កុំទុកឱ្យការលំបាកក្នុងជីវិតដកយកធម្មជាតិដ៏អស្ចារ្យនេះចេញពីជីវិតអ្នកឱ្យសោះ។
4. និមិត្តសញ្ញាទី 4
ប្រសិនបើវិចារណញាណរបស់អ្នកប្រាប់អ្នកឱ្យជ្រើសរើសរូបភាពទី ៤ នេះបង្ហាញថា អ្នកហាក់ដូចជាត្រូវការការចាប់កំណើតឡើងវិញជាថ្មីម្ដងទៀត ផ្លាស់ប្តូរទម្លាប់បន្តិចនៅក្នុងជីវិតរបស់អ្នកនៅកន្លែងធ្វើការ និងសូម្បីតែនៅក្នុងមិត្តភាពរបស់អ្នកក៏ដោយ។ ហេតុអ្វី?
តើអ្នកគិតថាខ្លួនឯងពិបាកពេកទេ?
ចងចាំថាអ្នកមានសំណាងប៉ុនណា ដែលមានអ្វីដែលអ្នកមានឥឡូវនេះ។ ព្យាយាមអរគុណវាសនា សូមអរគុណជីវិតរាល់ព្រឹកដែលបានផ្តល់បទពិសោធន៍ជាច្រើនដល់អ្នក។ កុំរវល់ជាមួយការរត់បន្ទាប់ពី “កិត្តិនាម” ដែលអ្នកភ្លេចសុភមង្គលផ្ទាល់ខ្លួន។
រៀនយកចិត្តទុកដាក់ និងស្រឡាញ់ខ្លួនឯង។ បន្ទាប់មកវានឹងងាយស្រួលសម្រាប់អ្នកក្នុងការចាប់ផ្តើមជីវិតថ្មី ដែលអ្នកនឹងរស់នៅក្នុងជីវិតដែលមានភាពរីករាយ និងពិតប្រាកដ។
5. និមិត្តសញ្ញាទី 5
ប្រសិនបើជម្រើសរបស់អ្នកគឺជារូបភាពទី ៥ នេះបង្ហាញថា ការយល់ចិត្ត គឺជាចរិតលក្ខណៈចម្បងរបស់អ្នក។ អ្នកជាមនុស្សចិត្តល្អ សប្បុរស មិនគិតពីខ្លួនឯង ហើយតែងតែចង់ផ្តល់អ្វីដែលល្អបំផុតរបស់អ្នកសម្រាប់មនុស្សជុំវិញ និងសង្គមជាតិ។ ជាពិសេសសម្រាប់អ្នកដែលងាយរងគ្រោះ វាធ្វើឱ្យអ្នកងាយរងគ្រោះដោយសារការអាណិតអាសូរ។ អ្នកថែមទាំងស្រឡាញ់ និងការពារសត្វតូចៗដោយក្ដីមេត្តា។
អ្នកមានសមត្ថភាពគ្រប់គ្រងអារម្មណ៍ និងបញ្ហារបស់មនុស្សដែលអ្នកជួប។ អ្នកដឹងពីរបៀបធ្វើឱ្យមនុស្សមានអារម្មណ៍ល្អប្រសើរ, របៀបស្វែងរកពាក្យត្រឹមត្រូវនៅពេលត្រឹមត្រូវ។ អ្នកប្រៀបដូចជាថ្នាំសម្រាស្អំផ្លូវចិត្តនៅពេលនរណាម្នាក់កំពុងរងទុក្ខ អ្នកសម្រាលការឈឺចាប់អ្នកដទៃបានយ៉ាងល្អ។
ការយល់ចិត្តរបស់អ្នក គឺជាមន្តស្នេហ៍ដែលនាំសំណាងដល់ខ្លួនអ្នក និងអ្នកដទៃដែលនៅជុំវិញខ្លួនអ្នកទាំងអស់។
6. និមិត្តសញ្ញាទី 6
បើជម្រើសរបស់អ្នក នៅរូបភាពចុងក្រោយនេះបង្ហាញថា អ្នកគឺជា“ អ្នករុករក” គ្រប់រូបភាព។ អ្នកចូលចិត្តភាពថ្មីថ្មោង ដូច្នេះអ្នកតែងតែស្វែងយល់ និងរៀនពីអ្វីដែលថ្មីៗ។ អ្នកគឺជាមនុស្សដែលពោរពេញដោយភាពរីករាយ និងសុទិដ្ឋិនិយម។
អ្នកចូលចិត្តរក្សាស្មារតីរីករាយនេះនៅក្នុងជីវិតរបស់អ្នក ហើយផ្សព្វផ្សាយដល់អ្នកនៅជុំវិញអ្នក។ អ្នកគឺជាមនុស្សម្នាក់ដែលចូលចិត្តធ្វើសកម្មភាពដោយមិនប្រកាន់ខ្ជាប់តាមសភាវគតិរបស់អ្នក ដោយមិនខ្វល់ពីអ្វីដែលអ្នកដទៃគិត ឬវិនិច្ឆ័យអំពីខ្លួនអ្នកនោះឡើយ។
ជាការពិត វាគឺជារឿងទាំងនេះដែលពេលខ្លះធ្វើឱ្យអ្នកជំពប់ដួល ឬវង្វេងផ្លូវ ប៉ុន្តែនៅទីបញ្ចប់វាអនុញ្ញាតឱ្យអ្នកទទួលបានបទពិសោធន៍ថ្មីៗ ជួបមិត្តថ្មី ហើយមានអារម្មណ៍សប្បាយរីករាយ និងពេញចិត្តក្នុងជីវិតរបស់អ្នកជាខ្លាំង៕
ប្រភព ៖ iOne / Knongsrok