តាមរយៈឈុតគេងយប់ ៦ ប្រភេទនេះ ក៏អាចបង្ហាញពីអត្តចរិតពិតរបស់អ្នកបានដែរ តើអ្នកចូលចិត្តប្រភេទមួយណា?

ក្នុងចំណោមឈុតគេងទាំង៦ខាងក្រោមនេះ តើអ្នកចូលចិត្តឈុតគេង និងមានទម្លាប់ពាក់ឈុតណាជាងគេ? ចំណូលចិត្តរបស់អ្នក ក៏អាចបញ្ជាក់ពីអត្តចរិតពិតប្រាកដរបស់អ្នកបានដែរ។

១. អាវយឺតចាស់ៗ

1

ប្រសិនបើអ្នកពាក់អាវយឺតចាស់ៗចូលគេង អ្នកប្រហែលជាប្រភេទដែលចូលចិត្តរំឭកពីអតីតកាលដ៏ល្អ។ អ្នកថតរូបច្រើន ហើយរក្សាទុកដោយប្រយ័ត្នប្រយែង ព្រោះការចងចាំអតីតកាល គឺជាពេលវេលាដែលអ្នកចូលចិត្តបំផុត។ លើសពីនេះ អ្នកក៏ជាមនុស្សដែលតែងតែនឹកនាដល់អតីតកាលយ៉ាងខ្លាំង មិនងាយនឹងបំភ្លេចនោះឡើយ។

២. រ៉ូបធំទូលាយ

2

អ្នកគឺជាអ្នកប្រកាន់ខ្ជាប់នូវច្បាប់ទម្លាប់ ប្រពៃណី។ អ្នកប្រាថ្នាថាអ្នកបានរស់នៅក្នុងខ្សែភាពយន្តរឿងដែលពោរពេញដោយមោទកភាព និងការប្រកាន់ពូជសាសន៍ដោយស្រមៃចង់បានស្នេហាបែបឆ្កួតៗ និងជ្រាលជ្រៅដូចអេលីសាបិតជាមួយលោកដារី។ អ្នកចូលចិត្តអានសៀវភៅមុនពេលចូលគេង អ្នកក៏ចូលចិត្តគេជាមួយនឹងសត្វចិញ្ចឹមរបស់អ្នកដែរ ទើបអាចឱ្យអ្នកគេងលក់ស្រួលនៅលើគ្រែទន់តែមួយ។

៣. អាវយឺតដែលមានទំហំធំ

3

អ្នកមិនសូវចាប់អារម្មណ៍នឹងរឿងតូចតាច ហើយស្វែងរកការលួងលោម និងភាពងាយស្រួល សូម្បីតែនៅក្នុងសម្លៀកបំពាក់។ កង្វល់ចម្បងរបស់អ្នក គឺការគេងឱ្យបានគ្រប់គ្រាន់ដើម្បីអ្នកអាចប្រយុទ្ធប្រឆាំងនឹងកាលវិភាគដ៏មមាញឹកនៅថ្ងៃស្អែក អ្នកនឹងមិនអនុញ្ញាតឱ្យអ្វីមករារាំងអ្នកបានឡើយ។ សូម្បីតែនៅចុងសប្តាហ៍ក៏ដោយ អ្នកនឹងមិនចំណាយពេលមួយនាទីបន្ថែមនៅលើគ្រែទេ បើមិនចាំបាច់ ព្រោះសម្រាប់អ្នកការគេងគឺគ្រាន់តែដើម្បីរស់។

៤. ខោអាវកំផ្លេ

4

អ្នកនឹងមិនអនុញ្ញាតឱ្យខ្លួនអ្នកមើលទៅសាមញ្ញទេ សូម្បីតែពេលអ្នកចូលគេងក៏ដោយ។ អ្នកគឺជាមនុស្សល្អឥតខ្ចោះ ដែលចូលចិត្តធ្វើបញ្ជីរបស់របរយ៉ាងមត់ចត់។ អ្នករកមើលការលួងលោម និងស្ទីលនៅក្នុងសម្លៀកបំពាក់របស់អ្នក ជាការពិតការគេងឱ្យបានគ្រប់គ្រាន់ជារៀងរាល់យប់។ សម្លៀកបំពាក់ដ៏ប្រណិតមួយ ដែលធ្វើពីក្រណាត់ដែលមានគុណភាពខ្ពស់ អនុញ្ញាតឱ្យអ្នកសម្រាក និងរក្សារសជាតិរបស់អ្នក។

៥. ឈុតបែបស៊ិចស៊ី

5

អ្នកត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមមុខនឹងអ្វីដែលពិភពលោកបោះមកលើអ្នក។ អ្នកមានអារម្មណ៍ស្រួលបំផុតនៅក្នុងសម្លៀកបំពាក់ ដែលបង្ហាញពីភាពជឿជាក់ និងភាពទាក់ទាញរបស់អ្នក។ អ្នកមានអាវទ្រនាប់ និងខោទ្រនាប់ babydoll ជាច្រើនដែលជាអាវុធជួយអ្នកយកឈ្នះលើដៃគូរបស់អ្នក។

៦. ខោអាវរោមសត្វ

6

អ្នកតែងតែមានអារម្មណ៍ត្រជាក់។ នៅពេលអ្នកចូលគេងអ្នកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្លៀកពាក់រោមចៀមសាច់ក្រណាត់ ដើម្បីឱ្យមានភាពកក់ក្តៅ និងមានផាសុកភាព។ ភាគច្រើនអ្នកក៏រុំភួយនៅជុំវិញខ្លួនរបស់អ្នក នៅពេលអ្នកគេង។ គ្មាននរណាម្នាក់អាចយល់ពីមូលហេតុដែលអ្នកធ្វើវាបានទេ ប៉ុន្តែអ្នកមិនខ្វល់ព្រោះវាជាវិធីតែមួយគត់ដើម្បីគេងលក់ស្កប់ស្កល់៕

ប្រភព ៖ iOne / Knongsrok