រូបដែលអ្នកមើលឃើញមុនគេ នឹងអាចបង្ហាញថា អ្នកជាមនុស្សស្មោះត្រង់កម្រិតណា?

មនុស្សគ្រប់រូបសុទ្ធតែមានការប្រាស្រ័យទាក់ទងនៅក្នុងសង្គម ជារៀងរាល់ថ្ងៃ ការរាប់អានជាមួយមិត្តភក្តិគឺជារឿងធម្មតា តើអ្នកមានភាពស្មោះចំពោះមិត្តរបស់អ្នកទេ? តើគេនឹងទុកចិត្តអ្នកទេ? តោះ! មកធ្វើតេស្តតូចមួយខាងក្រោមជាមួយគ្នា ហើយខ្ចីនូវការយល់ឃើញដំបូងរបស់អ្នក មកធ្វើការជ្រើសរើស ដើម្បីដឹងថា អ្នកមានចិត្តស្មោះប៉ុនណាចំពោះមិត្តភក្តិ។

សំណូរ ៖ ប្រើការសង្កេតរបស់អ្នកទៅលើរូបភាពខាងលើ តើអ្នកមើលឃើញវត្ថុមួយណាដែលរសាត់អណ្តែតជាងគេ?

A. ប៉ោង!ប៉ោង!

B. បាល់

C. កង់ឡាន

D. ខ្លែង

Picture1

A. ចំនួនស្មោះត្រង់ ៖ ★★★★★

អ្នកគឺជាមនុស្សដែលស្មោះត្រង់ម្នាក់ នៅចំពោះមុខមិត្តភក្តិ អ្នកតែងតែយកចរិតធម្មជាតិរបស់អ្នកមកបង្ហាញដល់ពួកគេ អ្នកមានភាពជឿជាក់ខ្លាំងចំពោះមិត្តភក្តិ មិត្តភក្តិសំណូមពរអ្វី អ្នកតែងតែយល់ព្រម បើពួកគេលើកយកយោបល់វិញ អ្នកក៏តែងតែគាំទ្រដោយមិនសូវពិចារណាច្រើនដែរ ដោយសារតែអ្នកជឿជាក់លើពួកគេពេក ដូច្នេះនៅក្នុងក្រសែភ្នែករបស់អ្នក គ្មានមនុស្សអាក្រក់ទេ ដូច្នេះហើយ អ្នកក៏ជាមនុស្សម្នាក់ដែល ងាយនឹងត្រូវគេបោសប្រាស់ខ្លាំងណាស់។

B. ចំនួនស្មោះត្រង់ ៖ ★

អ្នកគឺជាមនុស្សដែលមានភាពរវល់រវើកម្នាក់ ហើយរឿងនៅក្នុងចិត្តរបស់ខ្លួនលាក់កប់យ៉ាងជ្រៅ មិនថាខឹងយ៉ាងណានោះទេ នៅលើមុខរបស់អ្នកក៏មិនប្រែទឹកមុខសូម្បីតែបន្តិច អ្នកគឺជាមនុស្សម្នាក់ដែលអាចរងទុក្ខលំបាកបានគ្រប់យ៉ាង។ ដោយសារតែអ្នកយករឿងកប់ទុកក្នុងខ្លួនច្រើនពេក នឹងងាយបណ្តាលឱ្យស្ត្រេស ងាយនឹងកើតជំងឺផ្លូវចិត្តខ្លាំងណាស់ ដូច្នេះ គួរតែចេះប្រយ័ត្នឱ្យមែនទែន។

C. ចំនួនស្មោះត្រង់ ៖ ★★★★

អ្នកមានចរិតរួសរាយ មិត្តភក្តិចូលចិត្តអ្នក និងស្រុះស្រួលជាមួយអ្នកយ៉ាងខ្លាំង គេដឹងថាអ្នកមិនអាចលាក់ពុតនោះទេ មានរឿងអ្វីសុទ្ធតែរកអ្នកមកជជែកគ្នា ប្រហែលជាអ្នកមានមិត្តច្រើនពេក បើពួកគេមានរឿងមកសុំអ្នកឱ្យជួយ អ្នកមិនងាយនឹងបដិសេធឡើយ អ្នកឧស្សាហ៍មានការរំខានតិចតួចពីសំណាក់មនុស្សជុំវិញខ្លួនយ៉ាងខ្លាំង ដូច្នេះ វាអាចនឹងធ្វើឱ្យអ្នកខកខាន ក្នុងការខ្វាយខ្វល់អំពីបញ្ហាផ្ទាល់ខ្លួន និងជីវិតខ្លួនឯងទៅវិញ។

D. ចំនួនស្មោះត្រង់ ៖ ★★★

ភាពប៉ិនប្រសប់របស់អ្នក គឺការទំនាក់ទំនង តែនៅក្នុងភ្នែករបស់មិត្តភក្តិអ្នកមើលទៅអ្នកវិញ គឺមានភាពស្និទ្ធស្នាល និងកក់ក្តៅ ប៉ុន្តែអ្នកជាមនុស្សដែលចូលចិត្តធ្វើតាមតែចិត្តខ្លួនឯង ចំពោះពាក្យសម្ដីពិតមិនសូវនិយាយនោះទេ នៅជុំវិញអ្នកគ្មានមិត្តចិត្តពិតឡើយ តែអ្នកក៏យល់ថាគ្មានបញ្ហាចំពោះអ្នកដែរ៕

អត្ថបទ ៖ Mythical Bird / Knongsrok