ទ្វារអាថ៌កំបាំង តើពេលណា ទើបអាចនាំអ្នកទៅដល់បំណងដែលអ្នកប្រាថ្នាចង់បាន? តោះសាកល្បងធ្វើតេស្តទាំងអស់គ្នា ពេលណាទើបសុបិនអ្នកបានក្លាយជាការពិត?
1. ទ្វារសម្ងាត់ទី 1
វាដល់ពេលដែលត្រូវអាត្មានិយមបន្តិចហើយ ធ្វើអ្វីដែលមានប្រយោជន៍ដល់អ្នកមិនមែនអ្នកដែលនៅជុំវិញអ្នក រហូតដល់ភ្លេចគិតពីខ្លួនឯងនោះឡើយ។ កន្លងមកនេះ អ្នកទទួលបានរសជាតិនៃជីវិតច្រើនសមល្មម ដូច្នេះវាក៏ដល់ពេលដែលត្រូវឈប់លះបង់ចំណង់ចំណូលចិត្តរបស់អ្នក ដើម្បីផ្គាប់ចិត្តអ្នកដទៃទៀតទៅ។
បំបែកទម្លាប់អតីតកាល ហើយផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នក។ អ្វីគ្រប់យ៉ាងនឹងដំណើរការតាមដែលអ្នកចង់បាននៅពេលអ្នកយល់ពីអ្វីដែលសំខាន់បំផុតសម្រាប់អ្នក។ គិតអំពីវាឥឡូវនេះ ហើយចាប់ផ្តើមធ្វើសកម្មភាពតាមការពេញចិត្តរបស់អ្នក។ ការខិតខំប្រឹងប្រែងកាន់តែច្រើនលទ្ធផលកាន់តែលឿន ហើយបំណងប្រាថ្នារបស់អ្នកនឹងក្លាយជាការពិត។
2. ទ្វារសម្ងាត់ទី 2
វិចារណញាណ និងតក្កវិជ្ជារបស់អ្នក ជួយអ្នកឱ្យមានសុវត្ថិភាពក្នុងជីវិតរបស់អ្នក។ អ្នកតែងតែសកម្ម និងសម្រេចបាននូវគោលដៅរបស់អ្នក។ សូមអរគុណចំពោះគុណសម្បត្តិទាំងនេះ អ្នកនឹងទទួលបានអ្វីដែលអ្នករំពឹងទុក។ បន្តធ្វើការងារដែលអ្នកជ្រើសរើសហើយអ្នកនឹងទទួលបានរង្វាន់ភ្លាមៗ។
ចៀសវាងការពិភាក្សាដែលមិនចាំបាច់ ដែលអាចប៉ះពាល់ដល់ការសម្រេចបំណងប្រាថ្នារបស់អ្នក។ ឥឡូវនេះសំណាងកំពុងញញឹមដាក់អ្នកហើយ ដូច្នេះ សូមត្រៀមខ្លួនទទួលយកសំណាង ហើយចាប់ផ្ដើមធ្វើកិច្ចការងារគ្រប់យ៉ាង ដើម្បីឱ្យសុបិនក្លាយជាការពិតក្នុងពេលឆាប់ៗខាងមុខនេះ។
3. ទ្វារសម្ងាត់ទី 3
សំណាងតែងតែនៅជាមួយអ្នក ហើយមិនដែលចាកចេញពីអ្នកឡើយ។ សូមប្រយ័ត្ន និងធ្វើតាមការណែនាំដែលអ្នកជ្រើសរើស ហើយកុំធ្វើសកម្មភាពប្រញាប់ប្រញាល់ តក់ក្រហល់ខ្លាំងពេក។ ក្តីសុបិនរបស់អ្នកអាចក្លាយជាការពិត។ ប៉ុន្តែអ្នកនឹងទទួលបានតែអ្វីដែលអ្នកចង់បាននៅពេលអ្នករៀនពេញចិត្តចំពោះអ្វីដែលអ្នកមាន។
ចូរចាប់ផ្តើមជួយអ្នកដទៃ ឬធ្វើការងារសប្បុរសធម៌ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ មានតែពេលនោះទេ ដែលសុបិនរបស់អ្នកក្លាយជាការពិត ដូច្នេះសូមកុំបោះបង់អំពើល្អ និងសេចក្ដីល្អឱ្យសោះ៕
ប្រភព ៖ Emdep / Knongsrok