ជ្រើសរើសការ៉េមមួយតាមចំណូលចិត្តអ្នក ដើម្បីមើលលើដំណើរការស្នេហារបស់អ្នក ថាតើរវាងអ្នក និងគូស្នេហ៍ អាចមាន៌កាសបានជួបជុំគ្នា ឬយ៉ាងណា?
1. ការ៉េមទី 1
ការ៉េមដំបូងនេះបង្ហាញថា ដំបូងឡើយស្នេហារបស់អ្នក និងមនុស្សម្នាក់នោះពិតជារ៉ូមែនទិក និងផ្អែមល្ហែមខ្លាំងណាស់។ ប៉ុន្តែស្នេហាមួយនេះមានភាពរវើរវាយច្រើនពេក ដូចជាពពុះសាប៊ូ ដែលនៅទីបំផុតនឹងរលាយបាត់ទៅជាផ្សែង។ ទោះបីជាមនុស្សពីរនាក់មានឱកាសជួបជុំគ្នាក៏ដោយ ប្រសិនបើពួកគេមិនដឹងពីរបៀបផ្សះផ្សាបុគ្គលិកលក្ខណៈរបស់គ្នាទៅវិញទៅមកទេនោះ ទំនាក់ទំនងនេះនឹងមិនមានលទ្ធផលល្អទេ។
2. ការ៉េមទី 2
រូបទីពីរនេះបង្ហាញថា អ្នកបានដាក់មនុស្សម្នាក់នោះ នៅក្នុងកន្លែងសំខាន់បំផុតនៅក្នុងបេះដូងអ្នក។ អ្នកទាំងពីរបានចំណាយពេលសប្បាយរីករាយ និងកក់ក្តៅជាមួយគ្នា។ គ្រាន់តែដោយសារតែការយល់ច្រឡំដែលមិនចាំបាច់ បានធ្វើឱ្យអ្នក និងដៃគូរបស់អ្នក ជ្រើសរើសចែកផ្លូវគ្នាដោយគ្មានមូលហេតុ។ បន្ទាប់ពីការបែកបាក់ ជីវិតរបស់អ្នកទាំងពីរបានផ្លាស់ប្តូរច្រើនណាស់។ ប្រហែលជាអ្នកទាំងពីរនឹងជួបគ្នាម្តងទៀតនាពេលអនាគត ប៉ុន្តែរឿងស្នេហានឹងមិនមានឱកាសជាសះស្បើយល្អឡើយ។
3. ការ៉េមទី 3
ទំនាក់ទំនងរវាងអ្នក និងបុគ្គលនោះមិនបានបែកបាក់គ្នាទាំងស្រុងទេ ប៉ុន្តែនៅតែមានលទ្ធភាពនៃការត្រលប់មកជាមួយគ្នាវិញ។ អ្នកពិតជាចង់ភ្ជាប់អារម្មណ៍របស់អ្នកជាមួយមនុស្សម្នាក់ទៀត ដូច្នេះអ្នកតែងតែព្យាយាមដោយស្ងៀមស្ងាត់ ហើយរកវិធីដើម្បីជួបមនុស្សនោះម្តងទៀត។
ទោះយ៉ាងណាក៏ដោយ នៅក្នុងបេះដូងមនុស្សម្នាក់នោះ នៅតែស្ទាក់ស្ទើរ ព្រោះពួកគេមិនដឹងថាទំនាក់ទំនងនេះនឹងវិវត្តទៅជាយ៉ាងណា បន្ទាប់ពីការជួបជុំគ្នាឡើងវិញ។ ប្រសិនបើអ្នកនៅតែមានអារម្មណ៍ចំពោះគូស្នេហ៍ចាស់របស់អ្នក អ្នកគួរតែផ្តួចផ្តើមគំនិតដើម្បីបង្ហាញពីអារម្មណ៍ស្មោះរបស់អ្នកដល់មនុស្សនោះ។
4. ការ៉េមទី 4
ទំនាក់ទំនងដែលបានកំណត់ទុកជាមុនរវាងអ្នកទាំងពីរ ពិតជាបានបញ្ចប់ហើយ។ ស្នេហារវាងអ្នកទាំងពីរ គឺនៅក្នុងអតីតកាល ហើយអ្នកហាក់ដូចជាមានការអាក់អន់ចិត្តយ៉ាងខ្លាំងចំពោះគូស្នេហ៍របស់អ្នក។ អ្នកមិនចង់ជួបមនុស្សម្នាក់នោះទៀតទេ ហើយអ្នកក៏មិនចង់ចងចាំអនុស្សាវរីយ៍ដែលអ្នកទាំងពីរធ្លាប់មានជាមួយគ្នាដែរ។ ស្នេហាអាចបង្កឱ្យមានការស្អប់ បើមិនអាចសង្រ្គោះបានទេ វាជាការប្រសើរដែលអនុញ្ញាតឱ្យឆ្ពោះទៅរកអនាគតល្អប្រសើរ៕
ប្រភព ៖ Emdep / Knongsrok