ជ្រើសរើសកាតមួយសន្លឹក ដើម្បីទស្សន៍ទាយមើលពីចំណុចទាក់ទាញដ៏ល្អឥតខ្ចោះរបស់អ្នក តើជាអ្វី?
1. សន្លឹកកាតទី 1
ការទាក់ទាញដ៏អស្ចារ្យរបស់អ្នក គឺស្ថិតនៅលើប្រាជ្ញា និងការគិតប្រកបដោយការគតិបណ្ឌិតរបស់អ្នក។ អ្នកគឺជាមនុស្សដែលផ្តោតលើសកម្មភាពជាក់ស្ដែង តែងតែរៀបចំផែនការជីវិតរបស់អ្នកយ៉ាងសកម្ម នោះហើយគឺជាអាថ៌កំបាំងមួយនៃភាពជោគជ័យរបស់អ្នក។ ភាពទាក់ទាញរបស់អ្នក មិនត្រឹមតែនៅខាងក្នុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញយ៉ាងច្បាស់នៅខាងក្រៅទៀតផង វាខ្លាំងក្លាដែលធ្វើឱ្យអ្នកដទៃភ្ញាក់ផ្អើលនៅពេលឃើញដំបូង។ ពិតជាការទាក់ទាញដែលមិនអាចប្រកែកបានឡើយ។
2. សន្លឹកកាតទី 2
វាពិបាកនិយាយណាស់ថា ភាពទាក់ទាញដ៏អស្ចារ្យរបស់អ្នក គឺគ្រាន់តែដឹងថាអ្នកណាម្នាក់នឹងមានអារម្មណ៍រីករាយ ហើយបេះដូងលោតដូចស្គរពេលនៅក្បែរអ្នក។ ពេលខ្លះវាជាអារម្មណ៍វេទមន្ត ដែលពាក្យនេះសឹងតែមិនអាចពិពណ៌នាបាន។ បរិយាកាសនៅជុំវិញ អ្នកមានភាពស្ងប់ស្ងាត់ចម្លែក វាជួយលើកអារម្មណ៍អ្នករាល់គ្នាឱ្យបានប្រសើរឡើង។ ដូច្នេះវាមិនមែនជាការនិយាយបំផ្លើសទេ ដែលនិយាយថា អ្នកគឺជាមនុស្សអច្ឆរយៈ និងមានមន្តស្នេហ៍ដ៏ជ្រាលជ្រៅ។
3. សន្លឹកកាតទី 3
ភាពទាក់ទាញដ៏អស្ចារ្យរបស់អ្នក ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈកត្តាខាងក្រៅ ដែលងាយស្រួលកំណត់អត្តសញ្ញាណ។ ឧទាហរណ៍ សំឡេងដ៏ផ្អែមពីរោះ និងទាក់ទាញតួសិចស៊ី មុខស្រស់ស្អាត និងការចុះសម្រុងគ្នាជាមួយនឹងមនុស្សដែលនៅជុំវិញខ្លយន។ កត្តាទាំងអស់នេះហើយ ដែលធ្វើឱ្យមនុស្សយកចិត្តទុកដាក់ចំពោះអ្នក, មនុស្សភេទផ្ទុយតែងលង់ស្រលាញ់អ្នក មនុស្សភេទដូចគ្នាត្រូវបានគេកោតសរសើរ និងពេលខ្លះ ក៏កើតចិត្តច្រណែននឹងភាពល្អរបស់អ្នកទៀតផង។ អ្នកត្រូវតែជាម្ចាស់ជើងឯក“ មនុស្សមួយម៉ឺននាក់ស្រឡាញ់” គ្មានអ្វីក្រៅពីនេះទៀតទេ។
4. សន្លឹកកាតទី 4
ភាពទាក់ទាញដ៏មហិមារបស់អ្នក គឺស្ថិតនៅក្នុងផ្នត់គំនិត និងរបៀបគិតរបស់អ្នក។ អ្នកគិតថាយើងមិនគួរទទួលយកតែសុភមង្គលផ្ទាល់ខ្លួនរបស់យើងទេ យើងក៏គួរតែផ្សព្វផ្សាយសុភមង្គលដល់សហគមន៍ពីសុភមង្គលផ្ទាល់ខ្លួនផងដែរ។ អ្នកដូចជាទេវតានៅលើផែនដី តែងតែមានសុទិដ្ឋិនិយម និងរីករាយ ហើយគិតដើម្បីផលប្រយោជន៍រួម។ តើវាសប្បាយប៉ុនណា ដែលបានក្លាយជាមិត្ត/ស្រឡាញ់ជាមួយនរណាម្នាក់ដូចអ្នក៕
ប្រភព ៖ iOne / Knongsrok