តេស្តមើលចរិតខាងក្នុងរបស់អ្នក តើក្មេងជាង ឬក៏ចាស់ជាងអាយុរបស់អ្នក?

ជ្រើសរើសនិមិត្តសញ្ញាមួយ ក្នុងចំណោមនិមិត្តសញ្ញាទាំង​៣ខាងក្រោមនេះ ដើម្បីដឹងពីព្រលឹង និងចិត្តគំនិតខាងក្នុងរបស់អ្នក តើក្មេងជាង ឬក៏ចាស់ជាងអាយុពិតរបស់អ្នក?

Screen Shot 2021 08 09 At 5.46.10 PM

1. និមិត្តសញ្ញាទី 1

រូបដំបូងនេះបង្ហាញថា អ្នកជាមនុស្សដែលមានប្រាជ្ញា និងចាស់ទុំជាងអាយុរបស់អ្នក។ អ្នកតែងតែមានគំនិតហ្មត់ចត់ គិតល្អិតល្អន់ គ្រប់ពេលដែលមានបញ្ហាណាមួយកើតឡើង។ អ្នកកាន់តែមានភាពចាស់ទុំតាមរយៈកំហុសនីមួយៗដែលអ្នកបានធ្វើ ដោយមានឆន្ទៈចែករំលែកបទពិសោធន៍របស់អ្នក ជាមួយអ្នកដែលនៅជុំវិញអ្នកនៅពេលពួកគេត្រូវការជំនួយពីអ្នក។

2. និមិត្តសញ្ញាទី 2

មើលទៅអ្នកក្មេងជាងអាយុពិតប្រាកដ។ សូម្បីតែរបៀបដែលអ្នកជ្រើសរើសសម្លៀកបំពាក់ ប្រភេទតន្ត្រី ឬរបៀបរស់នៅរបស់អ្នក អ្នកតែងតែត្រៀមខ្លួនទទួលយកឧបសគ្គនៃអ្វីដែលថ្មី។ នេះគឺជាអ្វីដែលធ្វើឱ្យអ្នកក្មេងជាងអាយុរបស់អ្នក។ អ្នកតែងតែនៅក្មេងពីរូបរាងរហូតដល់អាកប្បកិរិយា និងខាងក្នុងផងដែរ។

3. និមិត្តសញ្ញាទី 3

អ្នកមានភាពវៃឆ្លាត និងមានផ្នត់គំនិតអាចបត់បែនបាន សមស្របសម្រាប់មនុស្សគ្រប់វ័យ។ វានឹងពិបាកសម្រាប់មនុស្សក្នុងការទាយអាយុពិតរបស់អ្នក ព្រោះភាពឆើតឆាយរបស់អ្នកធ្វើឱ្យងាយស្រួលឆ្លើយតបក្នុងស្ថានភាពណាមួយ។ អ្នកអាចបង្កើតមិត្តភក្តិជាមួយនរណាម្នាក់ដែលចាស់ជាងអ្នក ហើយនៅតែជាមិត្តភក្តិជាមួយអ្នកដែលមានអាយុតិចជាងអ្នក៕

ប្រភព ៖ iOne / Knongsrok