ក្នុងស្ថានភាពពេលនេះ តើរឿងអ្វីដែលសំខាន់បំផុត ដែលអ្នកគួរតែធ្វើ?

ទិដ្ឋភាពមួយណា ដែលអ្នកស្រឡាញ់ ពេញចិត្តជាងគេ? ជ្រើសរើសរូបទេសភាពមួយ ដើម្បីដឹងថា ក្នុងស្ថានភាពពេលនេះ តើរឿងអ្វីដែលអ្នកគួរតែធ្វើ?

Screen Shot 2021 08 09 At 9.34.29 AM

1. ទេសភាពទី 1

រឿងដែលអ្នកត្រូវធ្វើនៅពេលនេះ គឺសម្រាកឱ្យបានច្រ់ន និងធ្វើឱ្យចិត្តគំនិតបានស្ងប់។ តើវាអាចទៅរួចទេ ដែលថាកាលពីមុនអ្នករវល់ពេក ល្បឿននៃជីវិតគឺលឿនណាស់ ដែលរាងកាយរបស់អ្នកពិតជាមានអារម្មណ៍ថាហត់នឿយ ឬមានសម្ពាធ និងភាពអវិជ្ជមានច្រើនពេកក្នុងពេលតែមួយ ដែលធ្វើឱ្យអ្នកមិនអាចកម្រើកបាន ដោយហេតុនេះ វាក៏បានបង្កើតនូវអារម្មណ៍ខកចិត្តរហូតដល់ពិបាកដកដង្ហើម។ ប៉ុន្តែមិនថាមានអ្វីកើតឡើងទេ អ្នកត្រូវការសម្រាកហើយឥឡូវនេះគឺជាពេលវេលាដ៏ល្អឥតខ្ចោះ។

2. ទេសភាពទី 2

អ្នកជាប្រភេទមនុស្សដែលពូកែលាក់គំនិត និងអារម្មណ៍ វាហាក់ដូចជាអ្នកទម្លាប់នឹងការនៅម្នាក់ឯង ដូច្នេះអ្នកមិនចាំបាច់ចែករំលែកវាជាមួយអ្នកណាឡើយ។ ប៉ុន្តែកុំប្រកាន់យកគំនិតនោះជារៀងរហូត ក្រែងពិភពលោកខាងក្នុងរបស់អ្នកងាប់បន្តិចម្តងៗ។ អារម្មណ៍អវិជ្ជមានដែលប្រមូលបាននឹងប្រៀបដូចជាជាតិពុលរ៉ាំរ៉ៃ ដែលហៀរចេញតាមស្មារតីរបស់អ្នក។ ដូច្នេះសូមបើកចិត្តរបស់អ្នកទៅកាន់នរណាម្នាក់ដែលគួរឱ្យទុកចិត្ត ហើយចែករំលែកនូវរឿងរ៉ាវទុក្ខសោកដែលអ្នកមាន ទៅកាន់គេ ដើម្បីឱ្យបានធូរស្រាលជាងនេះបន្តិចទៅ។

3. ទេសភាពទី 3

អ្វីដែលអ្នកត្រូវធ្វើនៅពេលនេះ គឺការសិក្សា / ខិតខំប្រឹងប្រែង កុំចំណាយពេលពេញមួយថ្ងៃមើលរឿងរ៉ាវអាក្រក់ៗតាមអ៊ិនធរណេតច្រើនពេក ហើយត្រូវកាត់បន្ថយនូវការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ។ ភាពត្រចះត្រចង់នៅថ្ងៃនេះ គឺដោយសារតែការខិតខំប្រឹងប្រែងពីអតីតកាលរបស់យើង មិនអាចជ្រើសរើសកន្លែងដែលយើងកើតបានទេ ប៉ុន្តែយើងអាចជ្រើសរើសរបៀបរស់នៅដោយសេរី។ បន្ទាប់មកហេតុអ្វីមិនរស់នៅដោយសុខស្រួល និងរីករាយពេញមួយជីវិតរបស់អ្នក។

4. ទេសភាពទី 4

អ្នកត្រូវផ្លាស់ប្តូររបៀបគិតរបស់អ្នក ដើម្បីឱ្យទាន់ពេលវេលា។ នៅពេលធ្វើដូចនេះ អ្នកត្រូវលះបង់ពេលវេលា និងការខំប្រឹងប្រែងយ៉ាងខ្លាំង ព្រោះការគិតគឺជាអ្វីដែលចាក់បញ្ចូលក្នុងឈាមរបស់មនុស្សម្នាក់ៗ ដូច្នេះវាពិបាកនឹងផ្លាស់ប្តូរណាស់។ បើអ្នកមិនផ្លាស់ប្តូរទេ អ្នកប្រាកដជាត្រូវបានគេហៅថាបុរាណ និងចាស់ ជាបឋមសូមក្រឡេកមើលខ្លួនឯងឱ្យបានហ្មត់ចត់ និងវាយតម្លៃខ្លួនឯង៕

ប្រភព ៖ iOne / Knongsrok