តោះ! អ្នកដែលមានឈាមប្រភេទ A មកដឹងពីលក្ខណៈសម្បត្តិដ៏អស្ចារ្យរបស់អ្នកទាំងអស់គ្នា ថាតើអ្នកមានគុណសម្បត្តិអ្វីខ្លះ?
1. ជាមនុស្សរៀបផែនការច្បាស់លាស់
យោងទៅតាមខាងវិញ្ញាណ អ្នកមិនមែនជាឈាមប្រភេទ A ទេ ប្រសិនបើអ្នកធ្វើអ្វីដោយគ្មានផែនការ។ ឧទាហរណ៍ ប្រសិនបើអ្នកចង់ណាត់ជួបជាមួយគាត់ មនុស្សដែលមានឈាមប្រភេទ A នឹងធ្វើបញ្ជីកន្លែងដែលត្រូវទៅ, របៀបទៅទីនោះ, សកម្មភាពអ្វីដែលត្រូវធ្វើ ... មុនពេលជួបគ្នា ឬពេលដែលជួបគ្នា។ លក្ខណៈបុគ្គលិកលក្ខណៈនេះ មានប្រយោជន៍ខ្លាំងណាស់ចំពោះការងាររបស់ពួកគេ។ ជារឿយៗពួកគេរៀបចំ និងគ្រប់គ្រងផែនការគម្រោង ឬមនុស្ស។
2. មានជំហរផ្ទាល់ខ្លួន
អ្នកមានប្រភេទក្រុមឈាមនេះ គឺជាមនុស្សដែលមានជំនឿ និងទស្សនៈផ្ទាល់ខ្លួនលើបញ្ហាគ្រប់សព្វបែបយ៉ាង។ ដូច្នេះពួកគេក្លាយជាទីប្រឹក្សាដែលគួរឱ្យទុកចិត្ត ចំពោះមិត្តរបស់ពួកគេ និងមនុស្សដែលចង់ប្រឹក្សារាល់បញ្ហាទាំងឡាយ។ លើសពីនេះ អ្នកដែលមានឈាមប្រភេទ A នឹងចែករំលែកទស្សនៈរបស់ពួកគេយ៉ាងច្បាស់។ ជាមួយនឹងបុគ្គលិកលក្ខណៈនេះ ពួកគេចូលចិត្តចូលរួមកិច្ចប្រជុំ ឬសិក្ខាសាលាជាមួយមនុស្សជាច្រើន។
3. មានភាពជាអ្នកដឹកនាំ
មនុស្សដែលមានឈាមប្រភេទ A មិនខ្លាចក្នុងការទទួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំឡើយ។ ពួកគេមានភាពរឹងមាំ មានការប្តេជ្ញាចិត្ត ហើយតែងតែកំណត់ស្តង់ដារខ្ពស់សម្រាប់ខ្លួនឯងនៅក្នុងរឿងគ្រប់យ៉ាង។ ប្រសិនបើពួកគេមិនក្លាយជាអ្នកដឹកនាំពួកគេនឹងដើរតួជាជំនួយការអ្នកដឹកនាំដើម្បីជួយដឹកនាំក្រុម។
4. ចេះថែរក្សាមនុស្សនៅជុំវិញ
មនុស្សដែលមានឈាមប្រភេទ A មានចរិតស្លូតបូត តែងតែយកចិត្តទុកដាក់ និងយកខ្វាយខ្វល់ចំពោះអ្នកដទៃ ជាពិសេសគឺចំពោះមនុស្សដែលគេស្រឡាញ់តែម្ដង។ និយាយម្យ៉ាងទៀត មនុស្សម្នាក់ទៀតនឹងក្លាយជា “ដំបូល” នៃឈាមប្រភេទ A ពីព្រោះមនុស្សប្រភេទនេះ មិនងាយបង្ហាញពីអារម្មណ៍ទេ ពួកគេគ្រាន់តែទុកចិត្តនរណាម្នាក់ ប្រសិនបើពួកគេពិតជាទទួលបានការទុកចិត្ត។
5. ពូកែលាក់អារម្មណ៍
មនុស្សដែលមានឈាមប្រភេទ A កម្រ បង្ហាញពីការស្រលាញ់របស់ពួកគេចំពោះអ្វីដែលនៅជុំវិញខ្លួនគេណាស់។ នោះក៏ព្រោះតែពួកគេពូកែលាក់អារម្មណ៍របស់ពួកគេ។ ប៉ុន្តែនៅពេលដែលពួកគេពិតជាមានភាពសុខស្រួលជាមួយនរណាម្នាក់ ពួកគេនឹងប្រាប់អស់ពីចិត្តរបស់គេទៅមនុស្សនោះ។
6. យុត្តិធម៌
ម្ចាស់ឈាមប្រភេទ A តែងតែព្យាយាមព្យាបាលមនុស្សគ្រប់គ្នាដោយយុត្តិធម៌ និងប្រកបដោយប្រាជ្ញា។ ជំនួសឱ្យការសម្រេចចិត្តដែលដាក់បន្ទុកលើភាគីម្ខាង ពួកគេនឹងស្វែងរកដំណោះស្រាយល្អបំផុត ដើម្បីធ្វើឱ្យមនុស្សគ្រប់គ្នាមានផាសុកភាព។ នេះក៏អនុវត្តចំពោះពួកគេនៅក្នុងសេចក្ដីស្រឡាញ់ផងដែរ។
7. ចិត្តធ្ងន់ មានភាពអត់ធ្មត់ និងភាពស្មោះត្រង់
ផ្ទុយពីឈាមប្រភេទ B ដែលមិនចេះខ្វល់ខ្វាយ និងឈ្លានពានមនុស្សដែលមានឈាមប្រភេទ A ត្រូវបានគេស្គាល់ដោយសារភាពអត់ធ្មត់ និងភាពស្មោះត្រង់របស់ពួកគេ។ ប្រហែលជានេះជាមូលហេតុដែលពួកគេត្រូវបានគេមើលឃើញថា ជាមេដឹកនាំដ៏រាបទាបដែលមនុស្សជាច្រើនកោតសរសើរ៕
ប្រភព ៖ iOne / Knongsrok