មើលអត្តចរិតមនុស្សម្នាក់ៗ តាមរយៈ ពណ៌ខោក្នុង

អ្នកចិត្តសាស្រ្ត Kate Nightingale បានបង្ហាញថា ពណ៌ខោក្នុង ក៏អាច លាតត្ដាងផ្នែកមួយនៃបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់បានយ៉ាងច្បាស់ដែរ។ ដូច្នេះ តើពណ៌អ្វីដែលអ្នកចូលចិត្តជាងគេ តោះ! ទៅមើលចម្លើយនៅខាងក្រោមនេះទាំងអស់គ្នា។

១. ពណ៌ស្វាយ

1

អ្នកជាមនុស្សស្រីទន់ភ្លន់ រ៉ូមែនទិក និងងាយរងគ្រោះព្រោះមនោសញ្ចេតនាខ្លាំងណាស់ តែយ៉ាងណា អ្នកក៏តែងតែត្រៀមខ្លួនជានិច្ចសម្រាប់ទំនាក់ទំនងរយៈពេលវែង។

២. ពណ៌ខៀវ

2

សម្រាប់ពណ៌ខៀវ គឺបង្ហាញពីស្មារតីមុតស្រួច ក្លាហាន។ លើសពីនជ អ្នកក៏ជាមនុស្សម្នាក់ដែលមានភាពស្មោះត្រង់បំផុតចំពោះមនុស្សដែលនៅជុំវិញខ្លួន។

៣. ពណ៌បៃតង

3

នេះគឺជាពណ៌ដ៏ល្អឥតខ្ចោះសម្រាប់ការណាត់ជួបលើកដំបូង វាបង្ហាញថាអ្នកជាមនុស្សដែលមានស្ថិរភាពខាងផ្លូវអារម្មណ៍។

៤. ពណ៌លឿង

4

ពណ៌នេះបង្ហាញថា អ្នកនាំមកនូវសុភមង្គលដល់មនុស្សគ្រប់គ្នា។ ប៉ុន្តែសូមកត់សម្គាល់ថា មានតែការបង្កើតនូវភាពអ៊ូរអរតែប៉ុណ្ណោះ ដែលជានិមិត្តរូបនៃភាពរីករាយ និងភាពស្រស់ស្រាយ។ ពណ៌លឿងដែលស្រអាប់ ជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺ និងការច្រណែន។

៥. ពណ៌ក្រហម

5

អ្នកពិតជាក្លាហាន និងហ៊ានស៊ីហ៊ានសង។ ខោទ្រនាប់ក្រហម គឺជាជម្រើសដ៏ល្អ ប្រសិនបើអ្នកចង់លួងលោមដៃគូរបស់អ្នក ព្រោះពណ៌នេះវាជួយបង្កើតនូវអារម្មណ៍ បង្កើតភាពទាក់ទាញដ៏រោលរាល។

៦. ពណ៌ទឹកក្រូច

6

វាគឺជាការលាយបញ្ចូលគ្នារវាងពណ៌លឿង និងពណ៌ក្រហម ដែលបង្កើតនូវភាពងប់ងល់។ លើសពីនេះ ពណ៌ទឹកក្រូចតំណាងឱ្យភាពច្នៃប្រឌិត និងជោគជ័យផងដែរ។

៧. ពណ៌ផ្កាឈូក

7

អ្នកជាមនុស្សស្រីប្រភេទសុភាពរាបសា និងមានមនោសញ្ចេតនាជ្រាលជ្រៅ។ បើនិយាយចំពោះស្នេហា បើអ្នកដាក់ចិត្តស្រឡាញ់អ្នកណាហើយនោះ គឺអ្នកនឹងស្រឡាញ់អស់ពីចិត្ត អាចនឹងហ៊ានលះបង់សម្រាប់ម្នាក់នោះអស់ពីខ្លួនផងក៏ថាបានដែរ។

៨. ពណ៌ស

8

នេះគឺជាពណ៌នៃភាពបរិសុទ្ធ និងស្អាតស្អំ។ អ្នកជាមនុស្សដែលបើកចំហចំពោះការផ្តល់យោបល់ និងរៀនអ្វីថ្មីដើម្បីចាប់ផ្តើមជំពូកថ្មីនៅក្នុងជីវិតរបស់អ្នក។

៩. ពណ៌ខ្មៅ

9

អ្នកមានភាពឆើតឆាយ និងមានអំណាចអាថ៌កំបាំង តែក៏មានចរិតចូលចិត្តឈ្លានពានលើអ្នកដទៃផងដែរ។ អ្នកត្រៀមខ្លួនដើម្បីល្បួងមនុស្សនោះ ហើយប្រាកដជាជោគជ័យ។ ព្រោះអ្វីដែលអ្នកគិត សម្រេចចិត្តធ្វើ គឺត្រូវតែទទួលបានលទ្ធផលល្អ។

១០. គ្មានខោក្នុង

10

អ្នកជាមនុស្សស្រីងាយស្រួល ក៏ជាអ្នកដោះស្រាយបញ្ហា ហើយចង់ធ្វើអ្វីដើម្បីជីវិតផ្ទាល់ខ្លួន។ អ្នកមានថាមពលវិជ្ជមានខ្លាំង ដែលធ្វើឱ្យបន្ទប់ទាំងមូលភ្លឺនៅពេលអ្នកដើរចូល៕

ប្រភព ៖ iOne / Knonsgrok