ការពិតមួយចំនួនរបស់យុវវ័យសម័យនេះ ដែលសុទ្ធតែជារឿងមិនអាចប្រកែកបាន

ខាងក្រោមនេះ គឺជារឿងជាក់ស្ដែងរបស់យុវវ័យមួយចំនួនក្នុងសម័យបច្ចុប្បន្នយើងនេះ ដែលវាគឺជាការពិតមិនអាចប្រកែកបានឡើយ។ ដោយសារតែបច្ចុប្បន្ន យើងផ្ដោតលើសម្ភារនិយម ការតុបតែងខ្លួនខាងក្រៅ ដូច្នេះ អ្វីៗ ត្រូវតែមើលឃើញនឹងភ្នែកភ្លាមៗ ដែលមនុស្សយើងចូលចិត្តតែឱ្យតម្លៃតែសម្បកក្រៅ តែជាក់ស្ដែងធាតុពិតខាងក្នុង គឺខុសស្រឡះទាំងអស់។

១. ​រូបថត គឺត្រូវតែស្អាតបាត រៀបរយ ប្រកបដូចទិដ្ឋភាពស្រស់ត្រកាល តែជាក់ស្ដែងឃើញផ្ទាល់វិណ គឺផ្ទុយស្រឡះ ។

១

២. មានលុយ ឬអត់លុយមិនសំខាន់ទេ សំខាន់ឱ្យតែមានកាបូបប្រេនៗប្រើ ដល់បើកមើលក្នុងកាបូប អត់មានលុយសោះ ព្រោះលុយទិញកាបូបប្រេនអស់ហើយ។

២

៣. កាបូបម៉ូដស្អាតៗ យីហោថ្លៃ ប្រើដើម្បីតែលំអ បង្ហាញតែប៉ុណ្ណោះ តែធាតុពិតមែនទែនទៅ របស់របរបែរជាដាក់ស្បោង ឬថង់ផ្សេងទៅវិញ។

៣

៤. ចំណុចនេះ ជារឿងទូទៅរបស់នារីសម័យថ្មី ដែលសុខចិត្តទ្រាំឈឺចាប់ របកស្បែក រហែកជើងក៏នៅតែទ្រាំពាក់ស្បែកជើងកែងចោទ ដើម្បីឱ្យមើលទៅឃើញស្អាត។

៤

៥. ខំហាត់ប្រាណ លើកដុំដែក ដើម្បីឱ្យមានរាងកាយមាំមួន តែធាតុពិតត្រឹមជាន់ទីពីរហ្នឹង ក៏មិនដើរជើងដែរ សុខចិត្តឡើងជណ្ដើរយន្ដ។

៥

៦. អ្វីៗគ្រប់យ៉ាងល្អទាំងអស់ ដែលដល់មើកបេះដូង ខ្ទេចខ្ទាំអស់ហើយ មិនដឹងជាឆ្លងកាត់ការបែកបាក់ ឈឺចាប់ប៉ុន្មានដងមកហើយទេ។

៦

៧. ប្រុសៗខ្លះសាក់សុទ្ធតែរូបភាពកាចៗ ហំហានណាស់ តែដល់ពេលស្ថិតក្នុងស្ថានភាពជាក់ស្ដែងមួយ លោតក្រញ៉ាង ញ៉ិញក់អីណា។

៧

៨. ចង់ឱ្យកម្រាលឥដ្ឋរលោងស្អាត ភ្លឺចែងចាំង ដល់ក្រឡេកមើលម៉ាស៊ីនបូមធូលី អត់ដែលដោះជូតសោះឡើយ។

៨

៩. ប្រើទូរសព្ទដៃថ្លៃៗ ឡូយណាស់មើលពីក្រោយ តែដល់មើលខាងមុខវិញ បែកអេក្រង់បាត់ អត់មានលុយធ្វើ។

៩

១០. ជិះឡានស្អាត ទំនើប តម្លៃរាប់ម៉ឺន តែអត់ដែលយកឡានទៅលាងទេ៕

១០

ប្រភព ៖ iOne / Knongsrok