ជ្រើសរើសកាក់អាថ៌កំបាំងមួយ ក្នុងចំណោមទាំង៤ខាងក្រោមនេះ ដើម្បីតេស្តមើលពីផ្លូវទៅរកលាភសំណាងរបស់អ្នក តើវានៅឆ្ងាយខ្លាង ឬក៏នៅជិតបង្កើយយ៉ាងណា?
1. កាក់អាថ៌កំបាំងទី 1
សំណាងរបស់អ្នកនៅឆ្ងាយនៅឡើយទេ។ នៅពេលអនាគត មិនថាអ្នកជានិស្សិត បុគ្គលិក ឬអ្នកជំនួញនោះឡើយ អ្នកគួរតែចំណាយពេលវេលា និងការខំប្រឹងប្រែងដើម្បីប្រមូលបទពិសោធន៍ឱ្យបានកាន់តែច្រើន។ ខ្សែសំណាងរបស់អ្នកនៅតែល្អប្រសើរ បើអ្នកដឹងពីរបៀបខិតខំធ្វើការ ផ្លូវដែលបើកចំហជាងនេះ នឹងលេចចេញក្នុងពេលឆាប់ៗ។ សូមរក្សាស្ថិរភាពដោយធ្វើល្អចំពោះការងារបច្ចុប្បន្នរបស់អ្នក នៅពេលដែលអ្នកសន្សំបានគ្រប់គ្រាន់ សំណាង និងលុយនឹងមករកអ្នកដោយទប់មិនជាប់នោះឡើយ។
2. កាក់អាថ៌កំបាំងទី 2
ជួរនៃសំណាងបានលេចចេញមកនៅចំពោះមុខអ្នកហើយ ព្រោះអ្នកបានរកឃើញការងារត្រឹមត្រូវ ហើយវាក៏ជាការងារដែលអ្នកចូលចិត្តទៀតផង។ វាមិនត្រឹមតែផ្តល់ឱ្យអ្នកនូវប្រាក់បៀវត្សរ៍ដ៏ល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវបទពិសោធន៍រំដ៏គួរឱ្យភើប និងអនាគតភ្លឺស្វាងផងដែរ។ តើមានមនុស្សប៉ុន្មាននាក់ដែលប្រាថ្នាចង់ធ្វើដូចអ្នក ដើម្បីកុំឱ្យពួកគេធុញទ្រាន់រាល់ព្រឹកដែលទៅធ្វើការ។ ចម្លើយខាងលើត្រូវតែល្អប្រសើរជាងអ្វីដែលអ្នកស្រមៃ ដូច្នេះគ្រាន់តែមានភាពស៊ីគ្នាជាមួយការងារដែលអ្នកកំពុងធ្វើ។
3. កាក់អាថ៌កំបាំងទី 3
អ្នកមានប្រជាប្រិយយ៉ាងខ្លាំងជាមួយមនុស្សនៅជុំវិញអ្នក ដោយសារសមត្ថភាពនិយាយរបស់អ្នក។ សម្រាប់អ្នកការទំនាក់ទំនង គឺងាយស្រួលជាងការញុំាបបរទៅទៀត។ ថ្វីដ្បិតតែសមត្ថភាពការងារល្អ តែដោយអរគុណចំពោះភាពប៉ិនប្រសប់ក្នុងការទំនាក់ទំនង នោះខ្សែរសំណាងរបស់អ្នកនឹងបើកចំហនៅចំពោះមុខ។ អ្នកងាយស្រួលស្គាល់គ្រប់ថ្នាក់សង្គម ដែលអ្នកអាចពឹងផ្អែកលើទំនាក់ទំនងទាំងនេះដើម្បីអភិវឌ្ឍន៍រាល់កិច្ចការងាររបស់អ្នក។
4. កាក់អាថ៌កំបាំងទី 4
អ្នកគឺជាអ្នកលេងដ៏មានអំណាចម្នាក់ ដែលជាទេពកោសល្យក្នុងគ្រប់វិស័យ។ ការងារអ្វីក៏ដោយ ដែលអ្នកជ្រើសរើស អ្នកអាចដោះស្រាយវាដោយថ្នមៗ។ សម្រាប់អ្នក មានតែរឿងដែលអ្នកមិនចង់ធ្វើមិនមែនរឿងដែលអ្នកមិនអាចធ្វើបាននោះឡើយ។ ស្តាប់ទៅដូចជាក្អេងក្អាងបន្តិច ប៉ុន្តែ ទោះជាយ៉ាងណា វាក៏នៅតែជាការពិតរបស់អ្នក។ ដូច្នេះចម្លើយចំពោះសំណួរចំណងជើង គឺច្បាស់រួចទៅហើយយើងមិនចាំបាច់សង្កត់ធ្ងន់ទៀតទេថា សំណាងរបស់អ្នក នៅជិត ឬក៏នៅឆ្ងាយ៕
ប្រភព ៖ iOne / Knongsrok