ជ្រើសរើសន្លឹកបៀរមួយសន្លឹក ទៅតាមក្បាច់ដែលអ្នកគិតថាស្អាតជាងគេ វានឹងបង្ហាញពីបុគ្គលិកលក្ខណៈពិតប្រាកដរបស់អ្នក ថាអ្នកជាមនុស្សបែបណា?
1. ក្បាច់ទី 1
អ្នកគឺជាមនុស្សដែលពោរពេញដោយភាពរឹងមាំនៅក្នុងជីវិត។ អ្នកគឺជាមេដឹកនាំដែលមានមន្តស្នេហ៍ និងមានឥទ្ធិពល។ អ្នកមានគំនិតអស្ចារ្យមានវិចារណញាណល្អ និងមានសមត្ថភាពបំផុស និងលើកទឹកចិត្តអ្នកដទៃ។ អ្នកមានទំនាក់ទំនងជាច្រើន ហើយដឹងពីរបៀបរក្សាមនុស្សក្បែរខ្លួនផងដែរ។
លើសពីនេះ អ្នកក៏ជាមនុស្សដែលតែងតែត្រៀមខ្លួនដើម្បីទទួលបានមិត្តភក្តិ និងឱកាសថ្មីៗជានិច្ច រក្សាស្ថានភាពសុទិដ្ឋិនិយមជីវិតស្នេហា។ លើសពីនេះ អ្នកក៏ពូកែនិយាយចូលចិត្តទំនាក់ទំនងផងដែរ។
2. ក្បាច់ទី 2
អ្នកជាមនុស្សមានសម្មាអាជីវៈសុភាពរាបសារ មិនចូលចិត្តសំឡេងអ៊ូងររំខាននោះឡើយ ហើយអ្នកក៏ជាមនុស្សដែលចេះយកចិត្តទុកដាក់ ដោយមិនប៉ះពាល់ដល់អ្នកដទៃទេ។ អ្នកគឺជាមនុស្សរួសរាយរាក់ទាក់ និងមានចំណង់ចំណូលចិត្តដែលចូលចិត្តភាពយឺតយ៉ាវនៃការអភិវឌ្ឍន៍។ អ្នកជារឿយៗ ព្យាយាមចៀសវាងជម្លោះឈ្លោះប្រកែកគ្នា រស់នៅប្រកបដោយសុខដុមជាមួយអ្នកដែលនៅជុំវិញអ្នក។
អ្នកក៏ជាមនុស្សដែលមានភាពស្មោះត្រង់ និងអាចទុកចិត្តបានជាអ្នកស្តាប់ល្អ ទោះបីពេលខ្លះអាចរំខាន ក្រៅពីនេះអ្នកក៏ជាមនុស្សដែលចេះអាណិតអាសូរ ចែករំលែក ចេះជួយ និងយកចិត្តទុកដាក់ចំពោះអ្នកដទៃខ្លាំងជាងខ្លួនឯងទៅទៀត។
3. ក្បាច់ទី 3
អ្នកមានគោលការណ៍សន្តិភាព រហ័សរហួន និងការសម្រេចចិត្តដ៏ច្បាស់លាស់។ អ្នកធ្វើការប្រកបដោយប្រសិទ្ធភាព និងគ្មានភាពរអាក់រអួល ស្ទាក់ស្ទើរនោះឡើយ។ អ្នកមិនចង់ពឹងផ្អែកលើអ្នកដទៃទេ។ អ្នករឹងមាំ មានចក្ខុវិស័យ និងសម្រេចកិច្ចការបានលឿន។ អ្នកមិនចូលចិត្តការកុហកទេ រឹតតែមិនចេះនិយាយកុហកអ្នកដទៃនោះដែរ៕
ប្រភព ៖ iOne / Knongsrok