តើអ្នក និងដៃគូរបស់អ្នក សក្តិសមជាមិត្ត ឬជាដៃគូស្នេហា?

តើអ្នកគិតថា គូស្នេហ៍មួយគូណា ដែលមើលទៅពួកគេមិនបានស្រឡាញ់គ្នាសោះ? ជម្រើសដែលអ្នកបានជ្រើសរើស វានឹងបង្ហាញថា ទំនាក់ទំនងរវាងអ្នក និងដៃគូរបស់អ្នក តើសក្តិសមជាមិត្ត ឬជាស្នេហា?

Screen Shot 2021 08 06 At 10.26.05 AM

1. គូស្នេហ៍ទី 1

អ្នក និងដៃគូរបស់អ្នក សក្តិសមជាមិត្តជាងស្នេហា។ ថ្វីដ្បិតតែបរិយាកាសរវាងអ្នកទាំងពីរ តែងតែរក្សាភាពសប្បាយរីករាយ និងបន្ធូរអារម្មណ៍ចំពោះគ្នា ប៉ុន្តែវានៅតែស្ថិតក្នុងកម្រិតមិត្តភាពប៉ុណ្ណោះ។ ប្រសិនបើទំនាក់ទំនងនេះត្រូវបានកម្រិតឡើង អ្នកនឹងដឹងភ្លាមៗថាទស្សនៈ និងគំនិតរបស់អ្នកទាំងពីរមានភាពខុសគ្នាច្រើនពេក។ បើអ្នកព្យាយាមមកជាមួយគ្នាមិនយូរមិនឆាប់អ្នកនឹងបែកគ្នា។

2. គូស្នេហ៍ទី 2

ដោយមិនគិតពីទំនាក់ទំនង អ្នកទាំងពីរនឹងមានអារម្មណ៍រីករាយ និងមានផាសុកភាពនៅពេលអ្នកនៅជាមួយគ្នា។ ភាគីម្ខាងទៀតយល់ពីអ្នកយ៉ាងច្បាស់ អ្នកទាំងពីរក៏ត្រូវគ្នានឹងផលប្រយោជន៍ និងបុគ្គលិកលក្ខណៈរបស់អ្នកទាំងពីរ អាចនិយាយបានថា កើតមកសម្រាប់គ្នាទៅវិញទៅមក។ ប្រសិនបើអ្នកទាំងពីរស្រឡាញ់គ្នា វាក៏ជារឿងមួយដែលល្អប្រសើរ ដែលនឹងមានការលូតលាស់ជាបន្តបន្ទាប់។ តែបើអ្នកទាំងពីរមិនមានចិត្តចំពោះគ្នាក្នុងរឿងស្នេហាទេ អ្នកទាំងពីរ នៅតែអាចក្លាយជាមិត្តល្អបំផុតសម្រាប់គ្នាទៅវិញទៅមក។

3. គូស្នេហ៍ទី 3

ចម្លើយដ៏អស្ចារ្យសម្រាប់អ្នក គឺថាអ្នកទាំងពីរសក្តិសមជាគូស្នេហ៍ណាស់។ អ្វីដែលអ្នកទាំងពីរមានដូចគ្នា គឺថានៅពេលអ្នកលង់ស្រលាញ់ អ្នកនឹងដាក់ចិត្តស្រឡាញ់មនុស្សម្នាក់នោះអស់ពីចិត្ត ហើយថែមទាំងចាត់ទុកផ្នែកម្ខាងទៀតជាផ្នែកសំខាន់នៃជីវិតរបស់អ្នកទៀតផង។ តាមពិតមនុស្សម្នាក់នោះលួចស្រឡាញ់អ្នកដោយសម្ងាត់ ប៉ុន្តែមិនហ៊ាននិយាយទេ ទោះបីជាគាត់មិនចេះអត់ធ្មត់ក៏ដោយ ក៏គាត់នៅតែខំព្យាយាម ក្នុងការរក្សាចិត្តស្រឡាញ់ចំពោះអ្នក។ ដូច្នេះ វាក៏ដល់ពេលហើយ បើអ្នកចាប់អារម្មណ៍ម្នាក់នោះដែរ អ្នកគួរតែបញ្ជាក់ប្រាប់គេឱ្យច្បាស់ៗទៅ ព្រោះគេក៏កំពុងតែរង់ចាំអ្នកដូចគ្នា៕

ប្រភព ៖ iOne / Knongsrok