តើអ្នកជាមនុស្ស ដែលចូលចិត្តលេងសើច និងមានចរិតកំប្លែងប៉ុនណាដែរ?

ជ្រើសរើសរូបតុក្កតាមួយ ដែលអ្នកគិតថា វាគួរឱ្យស្រឡាញ់ជាងគេ ដើម្បីដឹងពីចរិតរបស់អ្នក តើជាមនុស្សដែលចូលចិត្តលេងសើច កំប្លុកកំប្លែងខ្លាំងកម្រិតណាដែរ?

Aadeb275a0fe55e080f3380cef4eb680

1. រូបតុក្កតាទី 1

អ្នកតែងគិតថា ខ្លួនឯងជាមនុស្សម៉ឹងម៉ាត់ ច្បាស់លាស់ ប្រាកដប្រជា ប៉ុន្តែអ្នកមិនដឹងថានៅគ្រប់សកម្មភាព ឬរបៀបនិយាយរបស់អ្នក តែងតែធ្វើឱ្យអ្នកនៅជុំវិញអ្នកសើចសប្បាយ។ អារម្មណ៍លេងសើចរបស់អ្នក មិនមែនជារឿងកំប្លែងទេ ផ្ទុយទៅវិញ វាគឺជារបៀបនៃមន្តស្នេហ៍ និងភាពឆ្លាតវៃបំផុតរបស់អ្នក។ អ្នកប្រហែលជាភ្ញាក់ផ្អើលចំពោះចម្លើយនេះ ប៉ុន្តែអ្នកអាចព្យាយាមសួរមិត្តភក្តិរបស់អ្នក ថាតើពួកគេមានអារម្មណ៍ដូចគ្នាដែរឬទេ?

2. រូបតុក្កតាទី 2

ការលេងសើចតែងតែជាស្ថានភាពខាងក្រៅរបស់អ្នក ប៉ុន្តែការពិតមិនមែនទេ។ អ្នកក៏ជាប្រភេទមនុស្សដែលនឹងន ច្បាស់លាស់ ច្បាប់វិន័យដែរ ប៉ុន្តែអ្នកយល់ពីស្ថានភាព និងដឹងពីរបៀបសម្របទៅតាមកាលៈទេសៈដែលនៅចំពោះមុខ ឬអាចនិយាយបានថា មុខកំប្លែងគ្រាន់តែជារបាំងមុខរបស់អ្នកតែប៉ុណ្ណោះ។ ខ្ញុំពិតជាកោតសរសើរអ្នកចំពោះសមត្ថភាពបញ្ចេញ និងលាក់អារម្មណ៍របស់អ្នកបានយ៉ាងល្អ។

3. រូបតុក្កតាទី 3

អ្នកកើតមកជាមនុស្សរីករាយ និងមានភាពសុទិដ្ឋិនិយម ដូច្នេះអារម្មណ៍លេងសើចរបស់អ្នកក៏មានច្រើនដែរ។ វាហាក់ដូចជាអ្នករាល់គ្នានៅជុំវិញចូលចិត្តនិយាយជាមួយអ្នក ពួកគេតែងតែមានអារម្មណ៍រីករាយ និងភាពស្និទ្ធស្នាល តាមរយៈកាយវិការ និងពាក្យសម្ដីរបស់អ្នក។ ហើយគ្មាននរណាម្នាក់អាចសោកសៅបានយូរទេ នៅពេលដែលប្រឈមមុខនឹងអ្នក ព្រោះអ្នកតែងតែរកវិធីធ្វើឱ្យពួកគេសប្បាយចិត្ត។ ការលេងសើចនេះ ក៏បង្កើតឱ្យមានការទាក់ទាញយ៉ាងខ្លាំងផងដែរ។

4. រូបតុក្កតាទី 4

ចំណាប់អារម្មណ៍របស់មនុស្សនៅជុំវិញអ្នក គឺថាអ្នកជាមនុស្សស្ងប់ស្ងាត់ និងមិនសូវចេះនិយាយស្ដី ដូច្នេះពួកគេស្ទើរតែមិនអាច និងមិនហ៊ានិយាយអ្វីបែបកំប្លែងៗជាមួយអ្នកឡើយ។ ប៉ុន្តែផ្ទុយទៅវិញ អ្នកជាមនុស្សដែលចូលចិត្តលេងសើចច្រើន តែលេងជាមួយនឹងមនុស្សដែលជិតស្និទ្ធតែប៉ុណ្ណោះ។ នោះហើយជាមូលហេតុដែលអ្នកជារឿយៗត្រូវបានគេហៅថា លេងដូចឆ្កួតជ្រូក រូបរាងខាងក្រៅ និងធម្មជាតិខាងក្នុងគឺខុសគ្នាដូចមេឃដីអ៊ីចឹង៕

ប្រភព ៖ iOne / Knongsrok