ឆ្នាំសំណាងទាំង៣ ចូលខែថ្មីនេះ​មានលាភច្រើន លុយហូរចូលដូចទឹកបាក់ទំនប់

ចូលដល់ខែសីហា ខែថ្មីនេះដែរ យោងតាមក្បួនហោរាសាស្ត្របានឱ្យដឹងថា សម្រាប់អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ ទំនាយទាយថា ជាវេលាដែលល្អសម្រាប់អ្នកឆ្នាំទាំង៣ ដែលក្នុងនោះដែរ ពួកគេនឹងជួបផ្កាយសំណាយ និងមានទេវតាទ្រព្យមករកដល់ផ្ទះ លុយចូលដូចស្លឹកឈើជ្រុះអីចឹង។

១. អ្នកកើតឆ្នាំ ជូត

មនុស្សដែលកើតក្នុងឆ្នាំជូត ត្រូវបានដឹងថា ពួកគេកើតមកមានប្រាជ្ញា និងរហ័សរហួន ហើយពួកគេអាចសម្រេចបាននូវអ្វីដែលពួកគេធ្វើបានយ៉ាងងាយស្រួល។ នៅក្នុងខែសីហានេះដែរក៏បានបង្ហាញថា ឆ្នាំជូតនេះមានឱកាសបង្ហាញស្នាដៃ និងទទួលបានការកោតសរសើរយ៉ាងច្រើននៅកន្លែងធ្វើការ។

សំណាងហូរចូលក្នុងហោប៉ៅឥតឈប់ឈរ ពេលវេលាឆ្លងកាត់ប្រែជាវិជ្ជមានដោយមិននឹកស្មានដល់។ ថ្វីដ្បិតតែកណ្តុរមិនបញ្ឈប់ការប្រមូលប្រាក់ក៏ដោយ ក៏វាគួរតែគិតគូរពីការចំណាយផងដែរ។

ទាក់ទងនឹងស្នេហា សម្រាប់អ្នកឆ្នាំជូត គឺមានភាពទាក់ទាញយ៉ាងខ្លាំងចំពោះភេទផ្ទុយ។ អ្នកនៅលីវអាចស្វែងរកស្នេហាដែលពួកគេចង់បាន។ មនុស្សដែលមានប្តីប្រពន្ធរួចហើយ នៅក្នុងផ្ទះរឹតតែសប្បាយរីករាយជាមួយនឹងការភ្ញាក់ផ្អើលជាច្រើនផងដែរ។

Screen Shot 2021 08 02 At 10.14.10 AM

២. អ្នកកើតឆ្នាំ ឆ្លូវ

អ្នកដែលកើតក្នុងឆ្នាំឆ្លូវ គឺបានស្វាគមន៍ខែថ្មីជាមួយនឹងសមិទ្ធផលជាច្រើន។ សំណាងនឹងមកដល់ពួកគេ ជោគជតារាសីក៏នឹងហក់ឡើងខ្ពស់ហួសពីការគិត។

លើសពីនេះ សម្រាប់អ្នកកើតឆ្នាំឆ្លូវនេះដែរ គឺជាមនុស្សម្នាក់ដែលមិនសូវរវល់ គិតខ្វាយខ្វល់ច្រើនទេ ធម្មជាតិរបស់ពួកគេគឺជាមនុស្សស្មោះត្រង់, ឧស្សាហ៍ព្យាយាម និងមានការខិតខំតស៊ូ។ បើទោះបីជាពួកគេស្ថិតនៅក្នុងគ្រាលំបាកក៏ដោយ ក៏ឆ្លូវនៅតែអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួនជានិច្ច ដោយស្វែងរកឱកាសដើម្បីប្រមូលបទពិសោធន៍ឱ្យជីវិតរឹតតែច្រើន។

នៅខែសីហា ទេវតានៃទ្រព្យសម្បត្តិនឹងនាំមកនូវឱកាសសំណាងយ៉ាងច្រើន ជួយឱ្យជោគជតារាសីនៃរាសីចក្រឡើងខ្ពស់ត្រដែត។ ពួកគេមានមនុស្សថ្លៃថ្នូរ នឹងចាំគាំទ្រពួកគេ ដូច្នេះអ្វីក៏ដោយដែលពួកគេធ្វើគឺងាយស្រួលទទួលបានជោគជ័យក្រៃលែង។

84f075d8e3bda94a7927d4e7ed6963c8

៣. អ្នកកើតឆ្នាំរោង

ឆ្នាំរោង គឺជាសត្វពិសេសដែលមានធម្មជាតិថ្លៃថ្នូរ ហើយជារឿយៗ ត្រូវបានគេចាត់ទុកថាជាទីស្រលាញ់នៃឋានសួគ៌ និងផែនដីផងដែរ។ ទោះយ៉ាងណាក៏ដោយ ថ្មីៗនេះចរិតសប្បុរសដោយចង់ជួយអ្នកដទៃ ធ្វើឱ្យរោងត្រូវបានជនខិលខូចចាប់យក៌កាស ហើយសំណាងអាក្រក់តែងតែកើតឡើងលើពួកគេ។

តែយ៉ាងណា អ្នកក៏កុំបាច់សោកសៅច្រើនអី ព្រោះចូលខែសីហា អ្វីៗនឹងត្រូវបានផ្លាស់ប្តូរ។ បន្ទាប់ពីគ្រោះមហន្តរាយរសាយបាត់ទៅ នឹងមានសំណងដ៏អស្ចារ្យចូលមកជំនួសវិញ។ នេះគឺជាពេលវេលាល្អបំផុតដើម្បីរកលុយ ចាប់ផ្តើមសម្រាប់ផែនការវិនិយោគរយៈពេលវែង។

បន្ថែមលើការរកប្រាក់ដោយផ្ទាល់ពីអាជីវកម្មជំនួសឱ្យការប្រមូលផ្តុំ អ្នកនឹងវិនិយោគលើវិស័យជាច្រើន ដោយហេតុនេះមានចំណូលអកម្មរយៈពេលវែង៕

*ព័ត៌មាននៅក្នុងអត្ថបទនេះគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!

ប្រភព : Phunutoday / Knongsrok