ត្រួសត្រាយ និងក្រាលផ្លូវដើរដោយខ្លួនឯង ទើបអ្នកអាចធ្វើនូវអ្វីដែលអ្នកស្រឡាញ់ ពេញចិត្តបានដោយខ្លួនឯង

មិនថាជាកូនអ្នកក្រ ឬកូនអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភឡើយ បើចង់ក្លាយជាបុគ្គលជោគជ័យ មានតែឆ្លងកាត់ការខិតខំតស៊ូដោយខ្លួនឯង ទើបអាចធ្វើរឿងដែលខ្លួនចង់ធ្វើ។ គ្មានអ្នកណាម្នាក់ក្រាលផ្លូវជោគជ័យទុកសម្រាប់អ្នកជាមុននោះទេ គឺត្រូវពឹងលើខ្លួនឯងជាអ្នកដើរលើផ្លូវនោះ។

“សណ្ឋាគារ ហូលីដេ (Holiday Inn)” របស់លោក ខេមម៉ន វីលស៊ុន( Kemmons Wilson) នៅសហរដ្ឋអាមេរិក នៅក្នុងពិភពលោកមាន “សណ្ឋាគារ ហូលីដេ (Holiday Inn)” (បូករួមភោជនីដ្ឋាន) រហូតទៅដល់ ៣០០០កន្លែង គាត់មានទ្រព្យសម្បត្តិជាង ២កោត ក៏បានចូលទៅក្នុងតារាងលេខរាងមហាសេដ្ឋីតាំងពីយូរមកហើយ។ គឺដោយសារតែគាត់ប្រកាន់ខ្ជាប់នូវគំនិតរបស់ខ្លួន គាត់បានត្រួសត្រាយផ្លូវដ៏ថ្មីស្រឡាងមួយសម្រាប់ខ្លួនឯង ហើយទីបំផុតញុំាងឱ្យមនុស្សនៅក្នុងលោកនេះសុទ្ធតែមើលឃើញនូវផ្លូវមួយនេះ គឺជាមហាវិធីឆ្ពោះទៅរកភាពជោគជ័យ។

Holiday Inn Concord 6112446858 4x3

កាលដែលលោក វីលស៊ុន (Wilson) នៅក្មេងក៏មិនស្រណុកសុខស្រួលដែរ គាត់ធ្លាប់បានប្រកបមុខរបរជាច្រើន តែនៅក្នុងមុខរបរទាំងនេះសុទ្ធតែមិនអាចអភិវឌ្ឍន៍ទៅបាន នេះបើនិយាយចំពោះមនុស្សដែលមានទស្សនៈវិស័យវែងឆ្ងាយនោះ ពិតជារឿងដែលលំបាកមួយខ្លាំងណាស់។

ថ្ងៃមួយនៅឆ្នាំ ១៩៥២ គាត់បានសម្រាកនៅសណ្ឋាគារមួយ គាត់ឃើញថាបរិវេណសណ្ឋាគារនោះកខ្វក់ខ្លាំងណាស់ សេវាក៏អន់ណាស់ដែរ ធ្វើឱ្យគាត់មិនសប្បាយជាខ្លាំង។ ក្នុងភាពអស់សង្ឃឹម គាត់ស្រាប់តែនឹកឃើញដល់គំនិតមួយ ខ្ញុំចាំបាច់អ្វីមើលទៅកំហុសរបស់អ្នកដទៃ ហើយកើតមានការមិនពេញចិត្តធ្វើអ្វី? ខ្ញុំគួរតែមើលទៅលើផ្នែកផ្សេង ឧទាហរណ៍ថា បើខ្ញុំបើកសណ្ឋាគារមួយ ធ្វើវាឱ្យបានល្អ នោះមិនមែនអាចដណ្តើមមុខរបរពីសណ្ឋាគារដែលអន់ទាំងនោះបានទេឬ?

លោក វីលស៊ុន (Wilson) យល់ថានេះជាគំនិតគ្រាន់បើ តែបើកសណ្ឋាគារល្អមួយគឺជារឿងធម្មតាប៉ុណ្ណោះ ចាំបាច់មានភាពប្រកួតប្រជែងធំយ៉ាងនេះ តែបើមានវិធីសាស្រ្តដែលកាន់តែថ្មីនោះ នឹងខុសគ្នាខ្លាំងជាមិនខាន។ នៅពេលនោះ អ្វីដែលគាត់ពិចារណាមិនមែនត្រូវបើកសណ្ឋាគារមួយ ឬក៏អត់នោះទេ តែត្រូវបើកសណ្ឋាគារមួយដែលមានលក្ខណៈពិសេសរបស់ខ្លួន។

Photo0jpg

គ្រានោះ ឧស្សាហ៍កម្មយានយន្តរបស់សហរដ្ឋអាមេរិកបានអភិវឌ្ឍន៍មានសន្ទុះយ៉ាងខ្លាំង គាត់ចាប់អារម្មណ៍ចំពោះរឿងនេះមករហូត គាត់បានទទួលអារម្មណ៍ថា “សង្គមយានយន្តកម្ម” នឹងជិតមកដល់ហើយ នៅក្នុងចិត្តរបស់គាត់កើតមាននូវគំនិតថ្មីមួយ អាចបង្កើតសណ្ឋាគារម៉ូតថ្មីមួយ “សណ្ឋាគារយានយន្ត ឬម៉ូតែល(Motel;Motor Hotel” សម្រាប់ផ្តល់សេវាកម្មឱ្យអ្នកបើកបរថយន្តជាពិសេស។

ប៉ុន្តែ សណ្ឋាគារបែបនេះនៅក្នុងពិភពលោកនៅមិនទាន់មានវត្តមាននៅឡើយទេ ដូច្នេះគ្មានអ្វីអាចយកមកដកបទពិសោធន៍បានឡើយ មិនដឹងថាអាចជោគជ័យឬក៏អត់។ ប៉ុន្តែ គាត់យល់ថា គោលដៅដ៏ធំបែបនេះគួរតែគ្មានបញ្ហាអ្វីនោះទេ ទស្សនវិស័យល្អណាស់ គួរតែអាចទៅសាកមើលបាន។ ចំពោះប្រតិបត្តិការនៃទម្រង់ថ្មីដែលជាក់លាក់របស់សណ្ឋាគារនោះ ត្រូវពឹងលើកខ្លួនឯងទៅស្វែងរក ហើយកែប្រែដោយសន្សឹមៗទៅបានហើយ។

ដូច្នេះ នៅរដូវរងារឆ្នាំនេះ គាត់បានបើក “សណ្ឋាគារយានយន្ត ឬម៉ូតែល” ទីមួយនៅទីក្រុងមេមហ្វីស(Memphis) នៃរដ្ឋថេនណេះស៊ី (Tennessee)។ អត្ថប្រយោជន៍របស់សណ្ឋាគារនេះ គឺមានតម្លៃទាប មានអនាម័យ និងសេវាកម្មរហ័ស។ វាផ្តល់តម្លៃទាប រសជាតិឆ្ងាញ់ បរិមាណអាហារច្រើន ធ្វើឱ្យភ្ញៀវអាចអាចទទួលទានបានអាហារបីពេលដែលប្រជាជនអាមេរិកទូទៅអាចទទួលទានបាន។ ដោយសារជា “សណ្ឋាគារយានយន្ត ឬម៉ូតែល” នេះផ្តល់សេវាកម្មសម្រាប់តែអ្នកបើកបរ និងសេវាកម្មរថយន្ត ដូច្នេះហើយក៏បានក្លាយទៅជាលក្ខណៈពិសេសរបស់សណ្ឋាគារនេះ។ វាបានសាងសង់ជាពិសេសឱ្យមាននូវចំណតឡាន ភ្ញៀវដែលបានមកស្នាក់នៅ “សណ្ឋាគារយានយន្ត ឬម៉ូតែល” នេះ នឹងមានអារម្មណ៍ថាគ្រប់ទីកន្លែងមានផាសុខភាព និងងាយស្រួល។ ដូច្នេះធ្វើឱ្យសណ្ឋាគារនេះកាន់តែមានឈ្មោះល្បី និងមុខរបរក៏កាន់តែរុងរឿងឡើង។ គាត់បានមើលឃើញស្រមោលដែលនាំមកភាពជោគជ័យ មិនបានប៉ុន្មានឆ្នាំផង ក៏បានបើកសណ្ឋាគារយានយន្តប្រភេទនេះរាប់រយកន្លែងនៅក្នុងសហរដ្ឋអាមេរិកជាបន្តបន្ទាប់ បានក្លាយទៅជាស្ថាប័នខ្សែរសង្វាក់ដ៏ធំមួយ។

Holiday Inn Express And Suites Minden 6692520536 2x1

ចុងទសវត្សឆ្នាំ ១៩៥០ នាសត្សវត្សទី២០ វិស័យទេសចរណ៍បានងើបឡើង គ្រប់ទីកន្លែងទូទាំងពិភពលោកជារៀងរាល់ឆ្នាំមានភ្ញៀវទេសចរណ៍រាប់ពាន់ម៉ឺននាក់មកកាន់សហរដ្ឋអាមេរិក។ លោក វីលស៊ុន (Wilson) បានសម្រេចចិត្តបង្កើត “សណ្ឋាគារ ហូលីដេ (Holiday Inn)” មួយទៀត លក្ខណៈពិសេសរបស់វាកំណត់ទៅលើសេវាកម្មភ្ញៀវទេសចរណ៍។ គាត់បានដើររកទីតាងគ្រប់ទីកន្លែងដើម្បីសាងសង់សណ្ឋាគារប្រភេទនេះ ឬប្រើប្រាស់សិទ្ធិប៉ាតង់ដើម្បីរៀបចំសង្វាក់សណ្ឋាគារ ដើម្បីពង្រីកអាជីវកម្មយ៉ាងខ្លាំង។ “សណ្ឋាគារ ហូលីដេ (Holiday Inn)” នៅតែប្រកាន់ខ្ជាប់នូវភាពស្អាត អនាម័យ ភាពងាយស្រួល និងតម្លៃទាប ដែលជាគោលបំណងអាជីវកម្មរបស់ខ្លួន ទីភ្នាក់ងារជំនាញនៅក្នុងសណ្ឋាគារមាន "ផ្ទះឆ្កែ" ដើម្បីផ្តល់សេវាកម្មសម្រាប់មនុស្សដែលចូលចិត្តធ្វើដំណើរជាមួយសត្វចិញ្ចឹមរបស់ពួកគេ។

6d990f7b3004c0940e5c913e65aa6e44

ចំពោះអារហារវិញ គឺកំណត់ទៅលើមុខម្ហូបដែលសក្តិសមនឹងបណ្តាជនទូទៅ និងយកចិត្តទុកដាក់អំពីតម្លៃថោក រសជាតិ និងបរិមាណច្រើន ចំពោះស្រាវិញ គាត់មិនលក់ផលិតផលលំដាប់ខ្ពស់ដែលនាំចូលមកទេ គឺលក់តែស្រាវីស្គី “យីហោហូលីដេអ៊ីនដ៍” ដែលបណ្តាជនទូទៅពេញនិយម។

សរុបមក អ្វីៗគ្រប់យ៉ាង គឺគិតគូរដល់ភ្ញៀវទេសចរណ៍ ញុំាងឱ្យអត្ថប្រយោជន៍របស់បណ្តាលជន និងអត្ថប្រយោជន៍របស់អាជីវកម្មរួមជាថ្លុងមួយ ក៏ជាលក្ខណៈពិសេសនៃអាជីវកម្មមួយរបស់វាដែរ លោក វីលស៊ុន (Wilson) បានបើក “សណ្ឋាគារ ហូលីដេ (Holiday Inn)” គ្រប់ទីកន្លែងនៅក្នុងសហរដ្ឋអាមេរិកជាង 1543 កន្លែង។

គំនិតរបស់លោក វីលស៊ុន (Wilson) បានស្តែងចេញមកហើយ ហើយគាត់ក៏ទទួលបានជោគជ័យដែរ និងក្លាយជាអ្នកមានដែរ ម្យ៉ាងទៀត វិថីដែលគាត់ដើរ គឺជាការត្រួសត្រាយផ្លូវដោយខ្លួនឯង។ និយាយចំពោះមនុស្សដែលបានដើរក្នុងសង្គមនោះ នេះពិតជាសក្ខីតាងដ៏ល្អមួយ៕