ជ្រើសរើសរូបកូនក្រមុំមួយ ក្នុងចំណោមកូនក្រមុំទាំង៤ខាងក្រោមនេះ តើអ្នកចូលចិត្តមួយណាជាងគេ រូបដែលអ្នកជ្រើសរើស នឹងផ្ដល់ចម្លើយមួយឱ្យអ្នកដឹងច្បាស់ថា អ្នកនឹងត្រូវរៀបការនៅអាយុប៉ុន្មាន?
A. រៀបការហើយមានកូនឆាប់ៗ
អ្នកចូលចិត្តការសប្បាយ បើប្រៀបធៀបទៅនឹងមិត្តភក្តិរបស់អ្នក ពេលខ្លះមានអាយុប្រហែល ២០-២២ ឆ្នាំ។ ប្រហែលជាអ្នកមានភាពចាស់ទុំជាងអ្នកដទៃ ប្រហែលជាមកពីអ្នកនៅក្មេងហើយល្ងង់ខ្លៅ ទើបអ្នកប្រញាប់រៀបការ។
B. ២៥ឆ្នាំ ទៅ៣០ឆ្នាំ
អ្នកគឺជាមនុស្សបែបអភិរក្សនិយម។ អ្នកគិតថា អ្នកគួរតែរៀបការមុនអាយុ ៣០ ឆ្នាំ បើមិនដូច្នេះទេ អ្នកអាចនឹងត្រូវក្លាយជាវត្ថុបុរាណមិនខាន។ ដូច្នេះមិនថាអ្នកកំពុងសិក្សា ឬធ្វើការ អ្នកនឹងយកចិត្តទុកដាក់លើវត្ថុដែលនៅជុំវិញអ្នក ដោយព្យាយាមសម្រេចគោលដៅរបស់អ្នកក្នុងការស្វែងរកមិត្ត១០០ឆ្នាំ។ នៅពេលអ្នករៀបការ អ្នកនឹងក្លាយជាប្តី/ប្រពន្ធដ៏ល្អឥតខ្ចោះ។
C. អាចនឹងរៀបការយឺត ឬនៅលីវរហូត
អ្នកមិនសូវចាប់អារម្មណ៍នឹងស្នេហា ឬការរៀបអាពាហ៍ពិពាហ៍ទេ ព្រោះអ្នកឃើញនូវអនាគតមួយដែលសំខាន់ជាងស្នេហានេះទៅទៀត។ ប្រសិនបើអ្នកចង់ធ្លាក់ក្នុងអន្លង់ស្នេហ៍ ហើយរៀបការអ្នកនឹងធ្វើវានៅពេលអ្នកចាស់បន្តិច ឬនៅពេលអ្នកសម្រេចបានគោលដៅផ្សេងទៀតក្នុងជីវិតដូចជាការងារ។
D. អាយុជាង ៣០ ឆ្នាំ
សម្រាប់អ្នក ស្នេហា ឬការរៀបអាពាហ៍ពិពាហ៍មានសារៈសំខាន់ ប៉ុន្តែអ្នកមិនប្រញាប់ទេ។ មិនថាស្នេហារបស់អ្នក មានក្ដីស្រឡាញ់ខ្លាំងប៉ុនណាទេ អ្នកនឹងមិនប្រញាប់ប្រញាល់រៀបការមុនអាយុ ៣០ ឆ្នាំនោះទេ ព្រោះអ្នកនៅតែចង់ខិតខំធ្វើការងារជាច្រើនទៀត។ ប៉ុន្តែនៅពេលអ្នករៀបការអ្នកនឹងលះបង់អស់ពីចិត្តចំពោះគ្រួសាររបស់អ្នក៕
ប្រភព ៖ iOne / Knongsrok