ជ្រើសរើសបៀរមួយសន្លឹក ដើម្បីដឹងពីកម្រិតនៃភាពរ៉ូមែនទិករបស់អ្នក នៅពេលដែលអ្នកមានស្នេហា។
1. ៩០%
អ្នកពិតជាមានមនោសញ្ចេតនាខ្លាំង ហើយអាចបង្ហាញពីក្តីស្រឡាញ់របស់អ្នកចំពោះដៃគូរបស់អ្នក ប្រកបដោយភាពរំជើបរំជួលបំផុត។ ទោះយ៉ាងណា ត្រូវចាំថាល្មមៗបានហើយ ព្រោះប្រសិនបើអ្នកដាក់ចិត្ត ដាក់មនោសញ្ចេតនា និងភាពផ្អែមល្ហែមខ្លាំងពេក វាអាចនឹងធ្វើឱ្យដៃគូរបស់អ្នកធុញទ្រាន់ទៅវិញតែប៉ុណ្ណោះ។
2. ៥០%
អ្នកគឺជាប្រភេទមនុស្សដែលតែងតែដឹងពីអ្វីដែលអ្នកចង់បាន និងត្រូវការ។ និយាយចំពោះស្នេហា អ្នកគឺជាមនុស្សដែលផ្អែកលើគនិតមួយភាគ និងមនិសញ្ចេតនាមួយភាគ អ្វីៗគ្រប់យ៉ាង គឺត្រូវផ្អែកទៅលើស្ថានភាពជាក់ស្ដែង។
3. ៣០%
អ្នកចាត់ទុកអារម្មណ៍សំខាន់បំផុត។ ភាពសាមញ្ញ ភាពស្មោះត្រង់មិនចាំបាច់គូរអ្វី គឺគ្រប់គ្រាន់សម្រាប់អ្នកហើយ។ អ្នកយល់ថាស្នេហាគឺជាគ្រឿងទេសដែលមិនអាចខ្វះបានក្នុងស្នេហា ប៉ុន្តែអ្នកដឹងថា អ្នកមិនចាំបាច់លាបពណ៌ផ្កាឈូកទាំងអស់នោះទេ៕
ប្រភព ៖ iOne / Knongsrok