ជ្រើសរើសរូបមួយតំណាង រូបដែលអ្នកបានជ្រើសរើស វានឹងបង្ហាញពីរូបភាពជាក់ស្ដែងរបស់អ្នក តើអ្នកនឹងប្រែជាមនុស្សបែបណា នៅពេលដែលអ្នកចាប់ផ្ដើមមានស្នេហា?
A. រូបមនុស្សស្រីទី A
អ្នកជាមនុស្សចិត្តធ្ងន់ ពូកែអត់ធ្មត់ និងមានចរិតទន់ភ្លន់។ នៅក្នុងក្រសែភ្នែកអ្នកខាងក្រៅ អ្នកហាក់ដូចជាមានចំណង់តណ្ហាឆេះឆួលរោលរាលខ្លាំងណាស់។ ប៉ុន្តែការពិតអ្នកមិនមែនទេ។ អ្នកគឺជាភាពសុខដុមរមនារវាងភ្លើង និងទឹក រស់នៅទាំងអារម្មណ៍ ប៉ុន្តែនៅតែមានហេតុផល ជាពិសេសនៅក្នុងបញ្ហាអារម្មណ៍។
អ្នកនឹងមិនដើរតាមបេះដូងរបស់អ្នកដោយងងឹតងងល់ឡើយ យ៉ាងណា ក៏មិនអាចដឹកច្រមុះអ្នកបានដែរ។ អ្នកមានចិត្តស្មោះចំពោះស្នេហា ប៉ុន្តែអ្នកមិនល្ងង់នឹងលះបង់អ្វីដែលល្អបំផុតដើម្បីតែទទួលបានផលប្រយោជន៍ អ្នកតែងតែសង្កេត ស្តាប់ និងពិចារណាអំពីទំនាក់ទំនងនេះ ដោយមិនលាក់លៀម តែក៏មិនបង្ហាញចេញទៅទាំងអស់នោះដែរ។
B. រូបមនុស្សស្រីទី B
អ្នកគឺជាប្រភេទមនុស្សដែលងប់ងល់នឹងភ្លើងស្នេហា។ អ្នកត្រៀមខ្លួនលះបង់ខ្លួនឯងដើម្បីស្នេហាទាំងស្រុង។ អ្នកមានភាពអធ្យាស្រ័យ គិតគូរពិចារណា និងមិនស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូរខ្លួនអ្នក និងទទួលការខាតបង់ដើម្បីផលប្រយោជន៍ដៃគូរបស់អ្នកឡើយ។ អ្នកស្រឡាញ់ដោយស្មោះ ស្រឡាញ់ដោយអស់ពីចិត្ត ហើយផ្តល់ឱ្យដោយអស់ពីចិត្តផងដែរ។
អ្នកជាមនុស្សដែលមានក្ដីស្រឡាញ់ងប់ងល់ តែងតែដុតភ្លើងនៃសេចក្តីស្រឡាញ់ចំពោះអ្នកដទៃ។ រឿងស្នេហាចំពោះអ្នក គឺដូចជាខ្សែភាពយន្តស្នេហាដែលក្នុងនោះ អ្នក និងដៃគូរបស់អ្នក គឺជាមនុស្សប្រុសស្រីដែលមានភាពផ្អែមល្ហែម និងមានមន្តស្នេហ៍រ៉ូមែនទិកខ្លាំងបំផុត។
C. រូបមនុស្សស្រីទី C
នៅក្នុងពិភពនៃសេចក្តីស្រលាញ់ អ្នកពិតជាត្រជាក់ ដូចផ្ទាំងទឹកកកមួយដែលមិនអាច បំបែកបានទេ។ អ្នកមិនដែលប្រគល់ដួងចិត្តរបស់អ្នកឱ្យនរណាម្នាក់ទេ ពីព្រោះអ្នកមានការប្រុងប្រយ័ត្នខ្ពស់ ហើយតែងតែការពារចំពោះក្ដីស្រឡាញ់របស់ខ្លួនឯងជានិច្ច។ អាកប្បកិរិយារបស់អ្នកចំពោះកិច្ចការស្នេហា គឺតែងតែគិតយឺតយ៉ាវ ពិចារណា ហើយបន្ទាប់មកទើបធ្វើការសម្រេចចិត្ត។
អ្នកនឹងមិនលះបង់មោទកភាព និងហេតុផលរបស់អ្នកសូម្បីតែមួយនាទី ដើម្បីដេញតាមនរណាម្នាក់នោះឡើយ។ ដូចគ្នានេះផងដែរ ដោយសារតែអ្នកមានភាពវៃឆ្លាត អ្នកកម្រនឹងអនុញ្ញាតឱ្យមនុស្សណាម្នាក់ មានឱកាសបញ្ឆោតអ្នកដោយស្នេហាបានណាស់។
ប៉ុន្តែបុគ្គលិកលក្ខណៈត្រជាក់ និងសោះកក្រោះរបស់អ្នកអាចធ្វើឱ្យដៃគូអ្នកមិនពេញចិត្ត ជាពិសេសនៅពេលអ្នកណាត់ជួបនរណាម្នាក់ជាលើកដំបូង។ ដូច្នេះហើយ អ្នកត្រូវបន្ធូរអារម្មណ៍ខ្លួនឯងឱ្យច្រើនជានេះ បើកចំហរដួងចិត្តឱ្យបានច្រើន ទើបអ្នកអាចមានស្នេហាមួយដ៏ល្អពិតប្រាកដ។
D. រូបមនុស្សស្រីទី D
នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ អ្នកតែងតែកាន់រូបភាពតាកូកដែលត្រជាក់ដូចទឹកកក។ អ្វីក៏ដោយ ដែលអ្នកធ្វើ ចូរគិតដោយប្រុងប្រយ័ត្ន ធ្វើសកម្មភាពក្នុងកម្រិតមធ្យម និងដោយប្រយ័ត្នប្រយែង។ ដូច្នេះមនុស្សជាច្រើននឹង“ ភ្ញាក់ផ្អើល” ដោយដឹងថានៅពេលដែលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ អ្នកកំពុងឆេះដោយភ្លើងនៃសេចក្តីស្រឡាញ់។
ប្រឈមមុខនឹងមនុស្សដែលអ្នកចូលចិត្ត អ្នកត្រៀមខ្លួនរួចជាស្រេចដើម្បីប្រថុយ ជាមួយនឹងហានិភ័យ ព្រោះអ្នកគិតថា ជីវិតកម្រនឹងជួបមនុស្សដែលអ្នកស្រលាញ់ពិតប្រាកដណាស់ បើអ្នកខកខាន វាអ្នកនឹងមិនមានឱកាសជួបមនុស្សបែបនោះឡើយ។
ដូច្នេះដោយបានស្រឡាញ់ អ្នកនឹងធ្វើតាមរហូតដល់ទីបញ្ចប់ដោយប្តេជ្ញាមិនត្រលប់ក្រោយឡើយ។ អ្នកនឹងផ្តល់ឱ្យដៃគូរបស់អ្នកនូវសេចក្តីស្នេហាជ្រាលជ្រៅ និងស៊ីជម្រៅបំផុត។ ដោយសារតែពួកគេ អ្នកអាចយកឈ្នះព្យុះគ្រប់ប្រភេទ។ "ក្តៅនៅខាងក្នុងត្រជាក់នៅខាងក្រៅ" គឺជាក្ដីស្រឡាញ់ដ៏មានន័យ និងជ្រាលជ្រៅ៕
ប្រភព ៖ iOne / Knongsrok