យល់សុបិន​ឃើញ​រឿង ៤ នេះ គឺ​ជា​ប្រផ្នូល​ល្អ ប្រៀប​ដូច​មាន​សំណាង​ធ្លាក់​ពី​លើ​មេឃ

ធ្លាប់​លឺ​ចាស់ៗ​ពី​បុរាណ​និយាយ​ទេ អំពី​ការ​កាត់​ប្រផ្នូល​យល់សប្ដិ​ខុសៗ​ពី​គ្នា ហើយ​សម្រាប់​រឿង ៤ នេះ បើ​អ្នក​បាន​យល់សុបិន​ឃើញ វា​ជា​ប្រផ្នូល​ល្អ ដែល​នឹង​នាំ​លាភ​ចូល​ដល់​អ្នក​ជាក់​ជា​មិន​ខាន៖

៤) ឃើញ​នរណា​ម្នាក់​ជាប់​ពន្ធនាគារ

1

បើ​អ្នក​យល់សុបិន​ឃើញ​នរណា​ម្នាក់​ជាប់​ពន្ធនាគារ ស្តាប់​ទៅ​អាច​ថា​ជាច​រឿង​អាក្រក់ តែ​តាម​ការ​បកស្រាយ​របស់​ជូកុង ធ្លាប់​សរសេរ​ក្នុង​សៀវភៅ​មួយ​ថា វា​ជា​ប្រផ្នូល​កើន​ឡើង​ទ្រព្យសម្បត្តិ​ទៅ​វិញ​ទេ ដោយ​សុបិន​នេះ ប្រសិន​អ្នក​មាន​ស្វាមី នោះ​ស្វាមី​អ្នក​នឹង​ជួប​លាភ​ធំ ហើយ​មាន​គេ​តាម​ថែ​រក្សា​ខ្ពស់។

៣) ឃើញ​នរណា​ម្នាក់​ចូល​ផ្ទះ មក​ជាមួយ​សត្វ​ចេះ​ស្តាប់បង្គាប់

2

បើ​អ្នក​សុបិន​ឃើញ​នរណា​ម្នាក់​ដែល​ជា​មនុស្ស​ប្លែក​មុខ គេ​មក​ផ្ទះ​អ្នក​ដោយ​មាន​សត្វ​ចិញ្ចឹម​ដ៏​គួរ​ឲ្យ​ស្រលាញ់​មក​ជាមួយ នោះ​ដូច​ជា​គេ​យក​ទ្រព្យ​មក​ឲ្យ​អ្នក​អ៊ីចឹង​ដែរ។ កាន់​តែ​ល្អ​ប្រសិន​គេ​មាន​ពពែ ឬ​ជ្រូក​ធាត់ៗ​មក​ជាមួយ។

សញ្ញា​នេះ​បង្ហាញ​ថា ទ្រព្យសម្បត្តិ​អ្នក​ហូរហៀរ​ហើយ​គ្រប់គ្រង​បាន​ល្អ រួច​ក្នុង​អាជីវកម្ម​មុខ​ជំនួញ​ទាំង​ឡាយ​ក៏​នឹង​ជោគជ័យ​ដូច​បំណង​ប្រាថ្នា។

២) ឃើញ​ឈាម

3

ឈាម​ក៏​ជា​និមិត្ត​សញ្ញា​នៃ​ទ្រព្យ​ដែរ ដោយ​ក្នុង​សៀវភៅ​ជូកុង​ដដែល​បាន​បកស្រាយ​ថា ការ​ស្លាប់​មនុស្ស​ជាប់​ស្នាម​ប្រឡាក់​ឈាម​លើ​សំលៀកបំពាក់ គឺ​ជា​សញ្ញា​នៃ​លុយ​ហូរ​ចូល​ដូច​ទឹក​ទន្លេ ហើយ​មាន​ភាព​រុងរឿង​ក្នុង​ជីវិត។

១) ឃើញ​ត្រី​កំពុង​ហែល​ទឹក

4

ប្រសិន​អ្នក​យល់​សុបិន​ឃើញ​ត្រី​កំពុង​ហែល​ក្នុង​ទឹក វា​ក៏​ជា​និមិត្ត​រូប​នៃ​ទ្រព្យសម្បត្តិ​ដូច​គ្នា។ វា​ជា​ភាព​រុងរឿង និង​បរិបូរណ៍​ទៅ​ពេល​ខាង​មុខ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក