ជ្រើសរើសប៉ាន់តែដែលអ្នកចាប់អារម្មណ៍ជាងគេ វានឹងបង្ហាញពីអាថ៌កំបាំងទាំង៤របស់អ្នកចេញមកទាំងអស់ តើអាថ៌កំបាំងទាំង៤នោះ មានអ្វីខ្លះទៅ?
A. ប៉ាន់តែ A
- មិនងាយបង្ហាញភាពក្រៀមក្រំចេញទៅក្រៅទេ ព្រោះចង់ឃើញមនុស្សជុំវិញខ្លួនមានស្នាមញញឹម និងរីករាយ។
- ចូលចិត្តលាក់អារម្មណ៍អវិជ្ជមាន ឧស្សាហ៍ភ្លេចភ្លាំង។
- មានចំណេះដឹង តែមិនចូលចិត្តបង្ហាញ តែងតែចេះពិចារណាមិនចូលចិត្តបង្ហាញ ឬអួតសម្ញែងនោះឡើយ។
- ស្អប់ពាក្យថាអាណិត មិនចូលចិត្តបង្ហាញភាពទន់ខ្សោយឱ្យអ្នកណាមកអាណិតអាសូរនោះទេ។
B. ប៉ាន់តែ B
- គំនិតនៅក្មេងខ្ចីណាស់ នៅមិនទាន់ចេះបែងចែកដឹងមនុស្សល្អអាក្រក់នោះឡើយ។
- កម្រខឹងណាស់ ងាយនឹងលើកលែង តែជាមនុស្សពូកែអន់ចិត្ត គិតច្រើនតែម្នាក់ឯង។
- យកចិត្តទុកដាក់ចំពោះអារម្មណ៍ និងគំនិតរបស់អ្នកដទៃជាងខ្លួនអ្នក។
- ជាធម្មតាមានភាពស្ងប់ស្ងាត់ខ្លាំងណាស់ ប៉ុន្តែភ្លាមៗនោះអាចក្លាយជា "ផ្ចង់អារម្មណ៍" ងាយរំភើបនៅពេលធ្វើអ្វីៗដែលអ្នកចូលចិត្ត។
C. ប៉ាន់តែ C
- ប្រព្រឹត្ដចំពោះមនុស្សជុំវិញដោយភាពស្មោះត្រង់ និងចូលចិត្តរាប់អានមិត្តភក្តិ។
- ចេះប្រយ័ត្នប្រយែងពិចារណា គិតពិចារណាគ្រប់យ៉ាង ធ្វើអ្វីគ្រប់យ៉ាងយ៉ាងល្អិតល្អន់ និងគិតពិចារណា។
- មានស្មារតីទទួលខុសត្រូវខ្ពស់ អាចទប់ទល់នឹងសម្ពាធទាំងពួងក្នុងជីវិត។
- រហ័សមិនប្រើគ្រោងការណ៍ទេ តែពេលខ្លះពិតជាអាក្រក់ណាស់ដែលតែងតែនិយាយបំផ្លាញចិត្ត និងអារម្មណ៍អ្នកដទៃ។
D. ប៉ាន់តែ D
- មិនចូលចិត្តនិយាយច្រើនទេ ប៉ុន្តែជាមនុស្សដែលចូលចិត្តគិតច្រើន។
- ស៊ីទន់ មិនស៊ីរឹង មិនចូលចិត្តឱ្យអ្នកណាមកប្រើសម្ដីខ្លាំងៗដាក់ឡើយ ចូលចិត្តឱ្យគេនិយាយផ្អែមពីរោះ។
- ស្មោះត្រង់ និងរក្សាការសន្យាតែងតែព្យាយាមធ្វើអ្វីដែលបានសន្យា។
- មិនដឹងពីរបៀបបង្ហាញអារម្មណ៍ទេ តែពិតជាមានទឹកចិត្តកក់ក្តៅ។
E. ប៉ាន់តែ E
- ចូលចិត្តស្តាប់ការនិយាយ អានច្រើនជាងការសរសេរ
- របៀបដែលបង្ហាញនៅខាងក្រៅ ដូចគ្នានៅខាងក្នុងដោយស្មោះត្រង់ចំពោះអារម្មណ៍របស់អ្នកស្មោះត្រង់នឹងអ្នកដទៃ។
- កម្រនឹងយំផ្ដេសផ្ដាសណាស់ តែបើបញ្ចេញចេញមក វាគឺជាការសម្ដែងតែប៉ុណ្ណោះ។
- តែងតែមានហេតុផលក្នុងរឿងស្នេហា។
F. ប៉ាន់តែ F
- ជារឿយៗយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់មនុស្សជុំវិញ ប៉ុន្តែព្រងើយកន្តើយនឹងខ្លួនឯង។
- មានការប្រកួតប្រជែងខ្ពស់ តែងតែចង់ក្លាយជាមនុស្សពូកែជាងគេ។
- ការអត់ធ្មត់ខ្លាំង ក្លាយទៅជាស្ត្រេស ពូកែ និងចូលចិត្តប្រកួតប្រជែងនឹងខ្លួនឯងជាមួយរបស់ថ្មី។
- ទុកគ្រួសារគឺសំខាន់បំផុត លេខមួយជានិច្ច៕
ប្រភព ៖ iOne / Knongsrok