Shakira បានសរសេរកំណាព្យដំបូងរបស់នាងនៅពេលនាងមានអាយុ ៤ ឆ្នាំ។ ប៉ុន្តែក្នុងចំណោមតារានិងតារាល្បី ៗ មិនត្រឹមតែ Shakira ម្នាក់នោះទេដែលមាន IQ ខ្ពស់។ តាមពិតមានមនុស្សឆ្លាតជាច្រើននៅក្នុងពេលបច្ចុប្បន្នដែលយើងនឹកស្មានមិនដល់។ ហើយនេះគឺជាតារាហូលីវូដចំនួន ១៥ នាក់ដែលមាន IQ ខ្ពស់គួរឱ្យភ្ញាក់ផ្អើល។
មុនពេលអ្នកដឹងពីរឿងរ៉ាវរបស់តារាល្បី ៗ អ្នកគួរតែដឹងថាតើកម្រិត IQ របស់ពួកគេគឺជាអ្វី (IQ ជាពាក្យកាត់មកពី Intelligence quotient) សំដៅទៅលើភាពវៃឆ្លាត ការគិត ការគណនាបានឆាប់រហ័សដែលទទួលបានពីសក្តានុពលខួរក្បាលខាងក្នុង។ IQ អាចត្រូវបានវាស់តាមសមាមាត្រលេខថេរតម្លៃមធ្យមសម្រាប់មនុស្សជាមធ្យមគឺប្រហែល ៨០-១០៩ ហើយមនុស្សឆ្លាតនឹងមានតម្លៃកាន់តែខ្ពស់ (កាន់តែឆ្លាត)។
ចំពោះអ្នកវិទ្យាសាស្ត្រល្បីល្បាយដែលបានបង្កើតទ្រឹស្តីជាច្រើនសម្រាប់មនុស្សជំនាន់ក្រោយនោះគឺ Albert Einstein ដែលមាន IQ ១៦០។
1. Shakira
នាងបានសរសេរកំណាព្យលើកដំបូងរបស់នាងនៅអាយុ ៤ ឆ្នាំហើយនាងមាន IQ ដល់ទៅ ១៤០ ។ ផ្ទុយទៅវិញ Shakira បានជ្រើសរើសរៀនពីមេរៀននៃជីវិតដោយធ្វើដំណើរកម្សាន្តជុំវិញពិភពលោក។ ហើយឥឡូវនេះនាងនិយាយបាន ៥ ភាសា។
2. Matt Damon
តាមរបាយការណ៍លោក Matt Damon មាន IQ ចំនួន ១៦០។ គាត់បានចាប់ផ្តើមសរសេរសៀវភៅ Good Will Hunting ពេលកំពុងសិក្សានៅសាកលវិទ្យាល័យហាវ៉ដ។ ទោះបីជាគាត់មិនបានបញ្ចប់ការសិក្សាក៏ដោយគាត់បានឈ្នះពានរង្វាន់ Academy Award សម្រាប់ការសម្តែងភាពយន្តល្អបំផុតរួមជាមួយ Ben Affleck ។
3. Natalie Portman
នាងទទួលបានសញ្ញាប័ត្រផ្នែកចិត្តវិទ្យាពីសាកលវិទ្យាល័យហាវ៉ដ។ នាងអាចនិយាយបាន ៥ ភាសាហើយ IQ របស់នាងមានប្រហែល ១៤០ ។
4. Rowan Atkinson (Mr. Bean)
IQ របស់ Rowan Atkinson គឺ ១៧៨ ដែលជាភាពផ្ទុយស្រឡះពីរូបភាពនៅក្នុងការសម្តែងក្នុងកុនកំប្លែងដែលធ្វើឱ្យគាត់ល្បីល្បាញដែលសម្តែងជា Mr Bean ។ គាត់បានសិក្សាផ្នែកវិស្វកម្មនៅសាកលវិទ្យាល័យញូវខូល និងបានបន្តការសិក្សានៅសាកលវិទ្យាល័យ Oxford សម្រាប់ថ្នាក់អនុបណ្ឌិតវិទ្យាសាស្ត្រហើយគាត់ក៏បានបន្តការសិក្សាថ្នាក់បណ្ឌិតផងដែរ។
5. Quentin Tarantino
នៅអាយុ ១៤ ឆ្នាំគាត់បានសរសេរស្នាដៃដំបូងរបស់គាត់។ គាត់មិនដែលចូលរៀននៅមហាវិទ្យាល័យទេព្រោះគាត់មិនចង់ទៅសាលារៀន។ ហើយអាយឃ្យូ ១៦០ របស់គាត់អាចជួយគាត់ឱ្យឈ្នះពានអូស្ការដល់ទៅពីរ។
ប្រែសម្រួល៖ វីរៈ | ប្រភព៖ brightside