តើគួរធ្វើបែបណា​ ដើម្បីជួយឱ្យអ្នកក្លាយជាអ្នកជំនាញក្នុងរឿងស្នេហា ដោយមិនចាំបាច់ត្រូវឈឺចាប់ម្ដងហើយម្ដងទៀត?

ជ្រើសរើសប្រភេទបង្អែមដែលអ្នកនឹងញុំា សម្រាប់លាងមាត់ បន្ទាប់ពីញុំាបាយរួច វានឹងបង្ហាញពីវិធីដ៏ល្អសម្រាប់អ្នក ដើម្បីជួយឱ្យអ្នកបានក្លាយជាអ្នកជំនាញម្នាក់នៅក្នុងរឿងស្នេហា ដោយមិនបាច់ត្រូវឈឺចាប់ម្ដងហើយម្ដងទៀត។

IMG 20210706 000553 7778 1625620924

A. បង្អែមប្រភេទ A

អ្នកជាមនុស្សអកម្មខ្លាំងណាស់នៅក្នុងរឿងស្នេហា ហេតុផល មិនមែនព្រោះតែអ្នកមានភាពរៀនខ្មាសនោះឡើយ ប៉ុន្តែដោយសារតែអ្នកយកចិត្តទុកដាក់ខ្ពស់ចំពោះមុខ អ្នកតែងតែចង់ឱ្យតម្លៃចំពោះមនុស្សដែលនឹងចូលក្នុងជីវិតរបស់អ្នកខ្លាំងពេក។ ប្រសិនបើវាមិនមែនសម្រាប់មនុស្សម្នាក់ដែលស្រឡាញ់អ្នកខ្លាំងទេ នោះប្រហែលជាអ្នកទាំងពីរនឹងមិនចាប់ផ្ដើមនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ អ្វីគ្រប់យ៉ាងមានកម្រិតរបស់វា ត្រូវសកម្មជាងមុន ក្រែងអ្នកមានការសោកស្តាយនៅពេលអ្នកបាត់បង់វា។

B. បង្អែមប្រភេទ B

មិនមានដំណោះស្រាយសម្រាប់អ្នកទេ ពីព្រោះអ្នកគឺជាអ្នកជំនាញខាងស្នេហារួចទៅហើយ។ អ្នកពូកែចាប់យកចិត្តវិទ្យា និងអារម្មណ៍របស់អ្នកដទៃ ដូច្នេះពួកគេតែងតែមានអារម្មណ៍សុខស្រួល និងរីករាយបំផុតពេលអ្នកនៅក្បែរ។ ចំពោះជម្លោះដែលចៀសមិនរួចក្នុងរឿងស្នេហា អ្នកក៏ដឹងពីវិធីដោះស្រាយវាដោយថ្នមៗ ហើយអាចជួយសម្រួលដល់ទំនាក់ទំនងរបស់អ្នកបានយ៉ាងរលូន។ អាចនិយាយបានថា អ្នកជាមនុស្សដែលមានមនោសញ្ចេតនាជ្រាលជ្រៅ នៅក្នុងរឿងនេះ។

C. បង្អែមប្រភេទ C

អ្នកកើតមកជាម្ចាស់នៃសេចក្តីស្រឡាញ់ មនុស្សដែលនៅជុំវិញអ្នក សុទ្ធតែចាប់អារម្មណ៍ និងចង់បានអ្នកជាគូ។ ប៉ុន្តែក៏ព្រោះតែអ្នកបានឃើញតាមរយៈក្តីស្រលាញ់ អ្នកចាប់ផ្តើមមានការប្រុងប្រយ័ត្នជាងមុន មិនងាយទុកចិត្តនរណាម្នាក់ឡើយ។ ហើយនៅពេលអ្នកសម្រេចចិត្តបន្តដំណើរទៅមុខជាមួយនរណាម្នាក់នោះ ទំនាក់ទំនងនេះនឹងមានរយៈពេលយូរអង្វែង។ ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែបនៃស្នេហា អ្នកប្រាកដជាធ្វើឱ្យមនុស្សនោះលង់ស្រលាញ់អ្នករហូត។

D. បង្អែមប្រភេទ D

វាគួរឱ្យខ្មាសអៀនក្នុងការនិយាយថា អ្នកជាមនុស្សម្នាក់ដែលបរាជ័យខ្លាំងនៅក្នុងរឿងស្នេហា វាហាក់ដូចជារឿងរ៉ាវស្នេហាទាំងអស់ពិបាកណាស់សម្រាប់អ្នក។ ប៉ុន្តែយ៉ាងណា សូមកុំបារម្ភអី វាគ្រាន់តែថាស្នេហាអ្នកមិនទាន់លេចចេញមក។ ជីវិតនៅលីវគឺល្អណាស់ឥឡូវនេះ យ៉ាងហោចណាស់អ្នកមានបញ្ហាតិច និងមានពេលវេលាច្រើនសម្រាប់ខ្លួនអ្នក៕

ប្រភព ៖ iOne / Knongsrok