ស្វែងរកសំណាងរបស់អ្នក តាមរយៈបាច់ផ្កាដែលអ្នកបានជ្រើសរើស

បាច់ផ្កាទាំង៤នេះ តើអ្នកចូលចិត្តមួយណាជាងគេ វាអាចទាយដឹងថាផ្នែកណាដែលអ្នកមានសំណាងជាងគេ? តោះសាកល្បងជ្រើសរើស នោងទៅមើលចម្លើយទាំងអស់គ្នា។

Picture1

1. ជ្រើសរើស A

អ្នកមានសំណាង មិនបាច់ទទួលភាពនឿយហត់អ្វីឡើយ អ្នកមានវាសនាសោយសុខ អ្នកមានចរិតទន់ភ្លន់ ចិត្តល្អ ឆ្លាតហើយរ៉ូមែនទិក។ នៅក្នុងជីវិតរបស់អ្នករមែងមានអ្នកនៅការពារអ្នក ថ្នាក់ថ្នមអ្នក ជួយបាំងខ្យល់បាំងភ្លៀងដល់អ្នក។

2. ជ្រើសរើស B

អ្នកគ្មានកង្វល់ក្នុងការហូបចុកស្លៀកពាក់ឡើយ ការរស់នៅពេញបរិបូរណ៍ គ្រួសារមានសំណាងល្អនឹងធឹង ។ អ្នកជាមនុស្សពោរពេញដោយបញ្ញា ដោះស្រាយរឿងរ៉ាវដោយភាពស្ងប់ស្ងាត់ អ្នកមានភាពទន់ភ្លន់ចំពោះគេ ជាមនុស្សដែលមានទំនួលខុសត្រូវទាំងក្នុងគ្រួសារនិងការងារ អ្នកអាចជួបដៃគូរដែលអាចកាន់ដៃអ្នកមួយជីវិត ហើយថ្ងៃមុនអ្នកក៏អាចមានចំណូលនឹងនរផងដែរ។

3. ជ្រើសរើស C

អ្នកគឺជាមនុស្សដែលមានសំណាងនៅវ័យចំណាស់ អ្នកជាមនុស្សចិត្តល្អ មានចិត្តស្មោះចំពោះគេ មានទំនួលខុសត្រូវខ្ពស់ អ្នកមានពន្លឺឆ្ពោះទៅមុខ មានថាមពលជីវិត ។ នៅវ័យចំណាស់ អ្នកមានលាភសំណាង នៅវ័យកណ្តាលអ្នកខំប្រឹងរកស៊ី មានទ្រព្យស្កុកស្តម្ភ គ្រួសារជួបជុំគ្នា។

4. ជ្រើសរើស D

អ្នកជាមនុស្សមានលាភនៅផ្នែកទ្រព្យសម្បត្តិ អ្នកមានខួរក្បាលភ្លឺថ្លា មានភាពឯករាជជឿជាក់លើខ្លួនឯង នៅក្នុងជីវិតរបស់អ្នកពោរពេញដោយទ្រព្យ ព្រោះអ្នកជាមនុស្សដែលពូកែរកស៊ី មិនខ្វល់ថាអ្នកជួបនិងបទពិសោធន៍អ្វីនោះទេ សុទ្ធតែផ្តល់ជាមេរៀននិងចំណេះដឹងដល់អ្នកអាចទទួលផលពីវាបាន៕

អត្ថបទ ៖ Mythical Bird / Knongsrok