នៅក្នុងរូបខាងក្រោមនេះ តើអ្នកប្រទះឃើញរូបអ្វីមុនគេ រូបដែលអ្នកបានឃើញមុនគេ វានឹងអាចបង្ហាញពីគំនិត និងចរិតពិតប្រាកដរបស់អ្នកបានយ៉ាងច្បាស់។ តោះ! ទៅមើលចម្លើយទាំងអស់គ្នា។
១. អ្នកឃើញដើមឈើមុនគេ
នេះបង្ហាញថា អ្នកគឺជាមនុស្សដែលមានសភាពខាងក្រៅមើលទៅស្ងប់ស្ងាត់ មិនសូវមាត់ករ មនុស្សដែលមិនស្គាល់អ្នកនឹងយល់ថា អ្នកគឺជាមនុស្សដែលមិនសូវចូលចិត្តកន្លែងអ៊ូអរ ឬមនុស្សច្រើនប៉ុន្មានទេ។ អ្នកជាមនុស្សឆាប់ភ័យ ការងាររាងខ្ជីខ្ជាបន្តិច តែអ្នកដែលបានស្គាល់អ្នកច្បាស់ គេនឹងអាចយល់ពីអ្នក ដឹងថាអ្នកគឺជាមនុស្សដែលមានចិត្តអន្ទះសារ ចំពោះការរាប់អានមិត្ត លុះត្រាតែម្នាក់នោះស្និទ្ធស្នាលនឹងអ្នកខ្លាំង ទើបអាចព្រមត្រដាងបេះដូងប្រាប់រឿងគ្រប់យ៉ាងទៅកាន់គេ។
២. អ្នកឃើញមនុស្សស្រីមុនគេ
នេះបង្ហាញថា អ្នកគឺជាមនុស្សដែលចូលចិត្តយកគំនិត និងអារម្មណ៍មកលាយលំបញ្ជូលគ្នា អ្នកក៏ជាមនុស្សដែលចេះគ្រប់គ្រងអារម្មណ៍បានល្អផងដែរ ដូច្នេះហើយបណ្តាលឱ្យទំនាក់ទំនងអ្នកជាមួយអ្នកដទៃមានលក្ខណៈល្អ មិត្តភ័ក្រ្ត និងសាច់ញាតិរបស់អ្នកចូលចិត្តរាប់អានអ្នក និងត្រូវរ៉ូវជាមួយអ្នកខ្លាំងណាស់។
លើសពីនេះ អ្នកក៏ជាមនុស្សដែលអាចពឹងពាក់បាន មនុស្សនៅជុំវិញខ្លួនអ្នកសុទ្ធតែព្រមបើកចិត្តនិយាយរឿងក្នុងចិត្តប្រាប់អ្នក។ ជាពិសេសពេលដែលនៅក្នុងស្ថានភាព ឬជួបមនុស្សដែលមិនធ្លាប់ស្គាល់ អ្នកអាចរៀបចំខ្លួនបានយ៉ាងល្អ។ អ្នកមានគោលការណ៍ និងព្រំដែនច្បាស់លាស់សម្រាប់ខ្លួនអ្នក។ គ្រាន់តែមានចំណុចមួយ ពេលដែលអ្នកចាត់ចែងការងារ អ្នកតែងតែផ្លាស់ប្តូរគំនិត គោលជំហរមិនសូវនឹងធឹងប៉ុន្មាននោះទេ។
៣. ឃើញសត្វចាបមុនគេ
អ្នកគឺជាមនុស្សដែលប្រកាន់សច្ចៈ តាមពិតទៅ នៅក្នុងចិត្តអ្នកតែងតែរក្សាភាពស្មើភាព និងសច្ចៈធម៌ជានិច្ច ព្រោះអ្នកយកវាមកវាស់វែងអំពីភាពត្រូវ និងខុសរបស់រឿងអ្វីមួយ។ ពេលដែលគេយកមនោសញ្ចេតនាមកវាស់វែងពីរឿងអ្វីមួយ អ្នកតែងតែឈរនៅទីខ្ពស់ ដើម្បីមើលឱ្យបានសព្វជ្រុងជ្រោយ ដើម្បីបែងចែកស្ថានភាពមួយនេះ។ តែដោយសារតែបែបនេះទើបធ្វើឱ្យអ្នកដទៃពិបាកចូលមកជិតអ្នក។ អ្នកអាចប្រើភាពសុក្រិត្យមកធ្វើការវិនិច្ឆ័យកិច្ចការ ឬវត្ថុណាមួយបាន តែចំពោះមនុស្សដែលនៅជុំវិញខ្លួនអ្នកវិញ យល់ល្អអ្នកគួរតែប្រើមនោសញ្ចេតនាឱ្យបានច្រើន ដើម្បីថែរក្សាមិត្តភាព និងស្នេហានេះឱ្យបានគង់វង្ស៕
អត្ថបទ ៖ Mythical Bird / Knongsrok