ជីវិតមានពេលវេលាឡើងចុះជារឿងធម្មតា។ ដូច្នេះសម្រាប់ឆ្នាំ ២០២២ នេះ គឺជាពេលវេលាដែលរីកចម្រើនបំផុតសម្រាប់អ្នកដែលមានកំណើត កើតក្នុងឆ្នាំទាំង៣ខាងក្រោមនេះ។ មិនត្រឹមតែជាសំណាងក្នុងរឿងជីវិត ការងារប៉ុណ្ណោះទេ ថែមទាំងទទួលបានពរជ័យដ៏បវរប្រសើរ សម្រាប់ជីវិតស្នេហាថែមទៀតផង។
១. ឆ្នាំជូត (សត្វតំណាង កណ្ដុរ)
នៅកន្លែងធ្វើការ មនុស្សដែលកើតក្នុងឆ្នាំជូតនេះ តែងតែមានការព្យាយាមអស់ពីសមត្ថភាព។ ពួកគេមានគំនិតល្អ ៗ ជាច្រើន ហ៊ានធ្វើសកម្មភាព មានស្មារតីល្អឥតខ្ចោះមានមូលដ្ឋានគ្រឹះល្អរ ស់នៅសាមញ្ញ និងគ្មានវិចារណញាណបែបប្រកួតប្រជែងឡើយ។
ដោយសារតែមានផ្កាយល្អ ៗ របស់ហុងតៃ និងហាយតា ក្នុងឆ្នាំ២០២២ខាងមុខនេះ កណ្ដុរនេះនឹងជួបសំណាងល្អ និងលាភជាច្រើនរួមគ្នា។ ផ្លូវអាជីពក៏ជោគជ័យ ហើយចំណូលក៏ហូរចូលជាបន្តបន្ទាប់។
ប្រសិនបើមនុស្សដែលកើតក្នុងឆ្នាំជូត ចេះឆ្លៀតឱកាសបន្ថែមនោះ សំណាងនឹងរលូនហើយអាជីពនឹងទទួលបានជោគជ័យកាន់តែធំផងដែរ។ នៅក្នុងឆ្នាំខាងមុខនេះ ជីវិតរបស់មនុស្សដែលកើតក្នុងឆ្នាំជូតនេះត្រូវបានគេព្យាករណ៍ថា នឹងឈានជើងចូលជណ្តើរថ្មីនៃសុភមង្គល និងសេចក្តីស្រឡាញ់ដ៏បរិបូណ៌ទៀតផង។
២. ឆ្នាំកុរ (សត្វតំណាង ជ្រូក)
មនុស្សដែលកើតក្នុងឆ្នាំកុរ មានភាពរីករាយ និងស្វាហាប់ខ្លាំងនៅក្នុងជីវិត។ ពួកគេក៏មានជំនាញសង្គមល្អផងដែរ។ លើសពីនេះពួកគេក៏មានសម្រស់ស្រស់ស្អាត មានចរិតល្អ ហើយតែងតែលេចធ្លោក្នុងចំណោមហ្វូងមនុស្សជាច្រើន។ ទោះយ៉ាងណាក៏ដោយ ពេលខ្លះពួកគេក៏មានភាពឆោតល្ងង់បន្តិច ព្រោះតែភាពល្អ ស្លូតត្រង់។
នៅឆ្នាំ ២០២២ សំណាងល្អក្នុងសុខភាពនឹងកើតមានដល់មនុស្សដែលកើតក្នុងឆ្នាំជ្រូក។ ពួកគេមានឱកាសប្រែក្លាយខ្លួនពួកគេទៅជាអ្នកមានត្រឹមតែមួយប៉ព្រិចភ្នែក។ បញ្ហាសុខភាពដែលប្រជាជនជ្រូកជួបប្រទះនាពេលកន្លងមកក៏នឹងត្រូវបញ្ច្រាស មកជាល្អប្រសើរផងដែរ។
ចំណែកឯនៅលើផ្លូវអាជីពរបស់មនុស្សដែលកើតក្នុងឆ្នាំជ្រូក ក៏មានសំណាងកំពុងតែរង់ចាំ។ គេបានព្យាករណ៍ថា ពួកគេនឹងមានឱកាសរីកចម្រើនខ្លាំង ទាំងអាជីព ការងារ និងស្នេហា ជីវិតជួបផ្លូវល្អ រលោង អាចធ្វើអ្វីក៏បានតាមសេចក្ដីប្រាថ្នា។
៣. ឆ្នាំថោះ (សត្វតំណាង ទន្សាយ)
អ្នកកើតឆ្នាំថោះ នៅក្នុងឆ្នាំ ២០២២ ខាងមុខនេះ នឹងមានផ្កាយសំណាងរហូតដល់ទៅ ២។ កាលពីមុនមនុស្សដែលកើតក្នុងឆ្នាំទន្សាយបានធ្លាក់ចូលក្នុងផ្កាយអាក្រក់ចំនួន ២ ដែលបណ្តាលឱ្យមនុស្សមួយចំនួនជួបប្រទះសំណាងមិនល្អ ធ្វើឱ្យពិបាករកប្រាក់ចំណូលខ្លាំងក្នុងពេលកន្លងមកនេះ។
ប៉ុន្តែឆ្នាំ ២០២២ នេះ គឺជាពេលវេលាមាសពេជ្ររបស់ទន្សាយបានមកដល់ហើយ។ សំណាងគឺនៅចំពីមុខពួកគេ ហើយនៅពេលអនាគតសំណាងអាចគុណទ្វេផងដែរ។ សម្រាប់អ្នកខ្លះការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំរបស់ពួកគេ នឹងត្រូវបញ្ចប់នៅពេលនេះ។
អាជីពរបស់ពួកគេមិនរីកចម្រើនភ្លាមៗទេ។ វាជាលទ្ធផលនៃការខិតខំ និងការប្រឹងប្រែងដែលទន្សាយបានព្យាយាមរហូតមក។ ហោរាសាស្ត្របង្ហាញថា ទន្សាយនឹងក្លាយជាសត្វដែលមានសំណាងបំផុត និងមានអំណោយផលបំផុតនៅឆ្នាំ ២០២២ គ្រប់ផ្នែក គ្រប់ទម្រង់ ទន្សាយនឹងទទួលបានលាភសំណាង និងមហាគុណទាំងការងារ និងស្នេហា សុខភាពក៏ប្រសើផងដែរ៕
* ព័ត៌មានគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / Knongsrok