ក្រៅពីរាសី ថ្ងៃខែតាមច័ន្ទគតិក៏មានឥទ្ធិពលគួរឱ្យកត់សម្គាល់លើជោគវាសនារបស់មនុស្សម្នាក់ៗផងដែរ។ ជាពិសេសសម្រាប់ស្ត្រីដែលកើតក្នុងខែតាមច័ន្ទគតិ ជីវិត ដ្បិតជួបរឿងលំបាក ហត់នឿយ ខ្លួនទីពឹងខ្លួន តែមនុស្សទាំងនេះ នឹងក្លាយជាអ្នកមានស្ដុកស្ដម្ភ ដោយកម្លាំងកាយចិត្ត និងសមត្ថភាពខ្លួនឯង បាតដៃទទេរ នឹងប្រែជាមានរបស់ទ្រព្យដ៏មានតម្លៃគ្រប់យ៉ាង បានដោយមិនពឹងផ្អែកអ្នកណាឡើយ។
១. អ្នកកើតក្នុងថ្ងៃទី ១ និងទី ៥
មនុស្សដែលកើតក្នុងខែទី ១ និងទី ៥ តាមច័ន្ទគតិ ជាធម្មតា គឺជាមនុស្សដែលវៃឆ្លាត មានទេពកោសល្យ និងចេះចាប់យកឱកាសផ្លាស់ប្តូរជីវិត។ បើប្រៀបធៀបនឹងអ្នកដទៃ មនុស្សទាំងនេះតែងតែមានទិសដៅផ្ទាល់ខ្លួននៅក្នុងជីវិត ក៏ដូចជាក្នុងបរិយាកាសការងារផងដែរ។
ពួកគេមិនដែលពឹងផ្អែកលើនរណាម្នាក់ទេ តែងតែឯករាជ្យ និងមានយោបល់ផ្ទាល់ខ្លួន។ មនុស្សទាំងនេះជឿជាក់លើសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេ ជឿជាក់ថាពួកគេអាចជម្នះរាល់ឧបសគ្គដើម្បីកសាងអាជីពដែលបំពេញបាន។
ហោរាសាស្រ្តបាននិយាយថា ចាប់ពីពាក់កណ្តាលជីវិតទៅមុខ មនុស្សទាំងនេះនឹងទទួលបានជោគជ័យច្រើន ការប្រកបអាជីពរបស់ពួកគេ ក៏កាន់តែដុះដាលទ្វេដង ជាមួយនឹងទ្រព្យសម្បត្តិដ៏ច្រើនមហាសាលផងដែរ។ មនុស្សទាំងនេះច្រើនតែមានក្តីសុបិន និងឧត្តមគតិផ្ទាល់ខ្លួន។
ចូលដំណាក់កាលជាក់លាក់មួយ ពួកគេនឹងមានកម្លាំងគ្រប់គ្រាន់ដើម្បីធ្វើអ្វីៗទាំងអស់។ ជាពិសេសនៅក្នុងឆ្នាំ ២០២១ នេះ មនុស្សដែលកើតនៅថ្ងៃនេះ នឹងត្រូវបានថែរក្សាដោយព្រះនៃទ្រព្យសម្បត្តិ និងអភិជន ក្រៅពីពួកគេក៏នឹងជួបសំណាងល្អផងដែរ ដែលធ្វើឱ្យជីវិតអនាគតរបស់ពួកគេមានផាសុខភាព និងពេញលេញ។
២. ថ្ងៃទី ៣ និងទី ១០
មនុស្សកើតក្នុងខែទី ៣ និងទី ១០ តាមច័ន្ទគតិ មានបុគ្គលិកលក្ខណៈពិសេសណាស់មនុស្សជាច្រើនគិតថា ពួកគេជាមនុស្សប្លែក ប៉ុន្តែតាមពិតពួកគេមានភាពឆ្លាតវាងវៃ មានទេពកោសល្យ និងមានបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន។ នៅក្នុងជីវិត ពួកគេជាមនុស្សឯករាជ្យពិតប្រាកដ អាចគ្រប់គ្រងអ្វីៗដោយខ្លួនឯង និងបំពេញកិច្ចការងារបានយ៉ាងល្អឥតខ្ចោះ។
ពួកគេដឹងពីកន្លែងដែលនៃភាពទន់ខ្សោយរបស់ពួកគេ ហើយអាចឆ្លើយតបទៅនឹងបញ្ហាប្រឈមបានយ៉ាងឆាប់រហ័ស និងស្វែងរកការងារដែលត្រូវនឹងសមត្ថភាពរបស់ពួកគេ ដូច្នេះពួកគេអាចទទួលបានជោគជ័យគ្រប់ផ្នែកទាំងអស់។
ហោរាសាស្រ្តបាននិយាយថា មនុស្សទាំងនេះពិតជាមានមហិច្ឆតាធំ ដូច្នេះពួកគេគិតថាជារៀងរាល់ថ្ងៃ ពួកគេត្រូវខិតខំធ្វើការផ្លាស់ប្តូរខ្លួនឯង ដើម្បីស្វែងរកឱកាស ដើម្បីស្វែងរកទ្រព្យសម្បត្តិ។
ឈានដល់ដំណាក់កាលជាក់លាក់ មនុស្សទាំងនេះនឹងមានកម្លាំងគ្រប់គ្រាន់ក្នុងការកសាងជីវិតដែលបំពេញនៅគ្រប់វិស័យ ហើយអាជីពរបស់ពួកគេនឹងត្រូវឡើងដល់កម្ពស់ថ្មី តម្លៃខ្លួនរបស់ពួកគេក៏នឹងត្រូវបានបង្កើនពីមួយថ្ងៃទៅមួយថ្ងៃ ដែលត្រូវបានគេស្រឡាញ់និងកោតសរសើរ។ ក្នុងឆ្នាំ ២០២១ នេះ អ្នកដែលកើតក្នុងរយៈពេល ២ ខែនេះ នឹងជួបប្រទះនូវសេចក្តីសុខជាច្រើន និងជីវិតដែលមិននឹកស្មានដល់។
៣. ថ្ងៃទី ៦ និងទី ១៩
មនុស្សដែលកើតក្នុងថ្ងៃទី៦ និងទី ១៩ តាមច័ន្ទគតិ គឺជាមនុស្សដែលមានបុគ្គលិកលក្ខណៈរឹងមាំ ស្មោះត្រង់បំផុត។ មនុស្សទាំងនេះច្រើនតែមានទស្សនៈ និងយោបល់ផ្ទាល់ខ្លួន ពួកគេមិនខ្លាចទទួលយកកំហុស និងផ្លាស់ប្តូរខ្លួនឯងឡើយ ដោយធ្វើអ្វីៗគ្រប់យ៉ាងឱ្យកាន់តែប្រសើរឡើង។
នៅក្នុងជីវិតមនុស្សទាំងនេះធ្វើការដោយភាពរីករាយ ទទួលខុសត្រូវចំពោះខ្លួនឯង និងអ្នកជុំវិញខ្លួន។ ជាអកុសលមានពេលខ្លះដែលមានការលំបាក និងឧបសគ្គជាបន្តបន្ទាប់ ប៉ុន្តែពួកគេនៅតែព្យាយាមពឹងផ្អែកលើភាពក្លាហានរបស់ពួកគេ ដើម្បីជម្នះអ្វីៗគ្រប់យ៉ាងដោយអស្ចារ្យ។
ហោរាសាស្រ្តនិយាយថា ចូលដល់ពាក់កណ្តាល ឬក្រោយឆាកជីវិតរបស់មនុស្សទាំងនេះ នឹងត្រូវបានកើនឡើងដល់កម្ពស់ថ្មី។ ដោយសារតែពួកគេបានឆ្លងកាត់រឿងរ៉ាវជាច្រើន រាល់ពេលដែលពួកគេធ្លាក់ដល់បាត ពួកគេបានរៀនសូត្រច្រើនពីបទពិសោធន៍នោះ ដូច្នេះពួកគេមានភាពចាស់ទុំបន្តិចម្តង ៗ និងរកឱកាសផ្សងសំណាង។
យ៉ាងណា នៅក្នុងឆ្នាំ ២០២១ នេះ ជីវិតរបស់មនុស្សទាំងនេះនឹងឈានទៅរកលទ្ធផលវិជ្ជមានដែលមិននឹកស្មានដល់។ ពួកគេមិនត្រឹមតែត្រូវបានគាំទ្រដោយព្រះនៃទ្រព្យសម្បត្តិ និងអភិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយមនុស្សនៅជុំវិញពួកគេផងដែរ ដែលជួយពួកគេឱ្យមានជីវិតពេញលេញ និងសន្សំសំចៃដោយមានប្រាក់គ្រប់គ្រាន់សម្រាប់គ្មានអ្វី៕
(*) ព័ត៌មាននេះគ្រាន់តែសម្រាប់គោលបំណងបង្ហាញប៉ុណ្ណោះ
ប្រភព ៖ Emdep / Knongsrok