ក្រោយពេលឈានជើងចូលច្រកក្រោមទ្រនំ ផលិតកម្មរាម បានមួយរយៈមក តារាចម្រៀង Original song លោក ដួង វីរៈសិទ្ធ ក៏បានបង្ហើរសំនៀងជាមួយនិងបទចម្រៀងរបស់ខ្លួនជាបន្តបន្ទាប់រហូតមិនដែលដាច់។
នាពេលថ្មីៗនេះផងដែរ លោក ដួង វីរៈសិទ្ធ បានចេញនូវបទចម្រៀងថ្មីមួយបទដែលមានចំណងជើងថា "វិបត្តិស្នេហ៍" ។
បទ វិបត្តិស្នេហ៍ របស់លោក ដួង វីរៈសិទ្ធ កំពុងតែស្រូបទាញយកចិត្តយុវវ័យដែលរងគ្រោះរបួសបេះដូងដោយសារតែស្នេហាព្រាត់ប្រាស់តែម្តង។ អត្ថន័យស្នេហាឈឺចាប់ រៀបរាប់ក្នុងបទចម្រៀងស្តាប់ហើយហូរទឹកភ្នែក នឹកដល់មនុស្សដែលស្រលាញ់យើងបានបែកទៅគ្មានថ្ងៃបានជួបគ្នា ហើយក៏មិនដឹងថាគេនៅទីណា? កន្លែងណា? ហើយមាននឹកយើងដូចយើងនឹកគេដែរទេ? តើពេលនេះគេសុខទុក្ខយ៉ាងណា? អារម្មណ៍មួយនេះគឺមានតែអ្នកដែលធ្លាប់បាត់បង់មនុស្សជាទីស្រលាញ់ទៅសូន្យឈឹងគ្មានដំណឹងទេ ទើបយល់ច្បាស់។ ហើយអារម្មណ៍មួយនេះគឺជាអារម្មណ៍របស់មនុស្សម្នាក់ដែលកំពុងតែជួបនូវវិបត្តិស្នេហាតែម្តង។
ចង់ជ្រាបកាន់តែច្បាស់ថាបទវិបត្តិស្នេហ៍របស់លោកដួង វីរៈសិទ្ធ មានអត្ថន័យជ្រាលជ្រៅនិងឈឺចាប់ឯការយ៉ាងណានោះ
សូមទស្សនាវីឌីអូខាងក្រោម៖
អត្ថបទដោយ: Mr. Fun
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក