តើអ្នកបាននឹងកំពុងក្លាយជាមនុស្សស្រីរឹងមាំម្នាក់ហើយឬនៅ? អ្នកឈ្លាសវៃ នឹងអាចឲ្យជីវិតអ្នករស់នៅដោយសុខស្រួលមួយហើយឬនៅ?
ជាការពិតមនុស្សស្រីដ៏ឈ្លាសវៃម្នាក់ នាងនឹងរមែងបោះបង់ចោលនៅរឿង ២ យ៉ាងនេះ ហើយរក្សាទុកនៅរឿង ៣ យ៉ាង និងតែងតែជៀសឆ្ងាយពីមនុស្ស ៣ ប្រភេទ៖
បោះបង់ចោលរឿង ២ យ៉ាង
នាងតែងតែបំភ្លេចបាននៅអតីតកាល មិនឲ្យវាអាចមកលងបន្លាចជីវិតរបស់នាងបានឡើយ។ ដ្បិតបើអតីតកាលនោះពោរពេញទៅដោយការឈឺចាប់ តែនាងអាចបន្លប់វាឲ្យក្លាយជាមេរៀន និងជាការលើកទឹកចិត្តសម្រាប់ជីវិតបច្ចុប្បន្នកាលរបស់នាងបាន។
ទីពីរគឺនាងបោះចោលនៅទំនាក់ទំនងមិនល្អ មិនថាជាមួយមិត្តភក្តិ ឬមនុស្សទាំងឡាយដែលនៅជុំវិញខ្លួន។ បើដឹងច្បាស់ថាអ្នកនោះរាប់អានដោយចង់បានប្រយោជន៍ ឬគិតអវិជ្ជមានមកលើនាង នោះនាងនឹងដើរចេញដោយមិនញញើត។
រក្សាទុករឿង ៣ យ៉ាង
រឿងទី ១ គឺស្រ្តីនឹងមិនភ្លេចស្រលាញ់ខ្លួនឯង ហើយនាងបន្តរបៀបនេះជារៀងរហូតទៅ នោះនឹងធ្វើឲ្យជីវិតនាងរីករាយ ដោយខ្លួនឯងបាន ហើយមិនចាំបាច់ពឹងផ្អែកលើសកម្មភាពឬពាក្យសម្តីរបស់អ្នកដទៃ។
រឿងទី ២ គឺគ្រួសារ នាងមិនបោះបង់ឡើយ ដ្បិតបើមានគ្រួសារហើយក៏ដោយ នាងកាន់តែគោរព កាន់តែឲ្យតម្លៃពួកគេជាងមុន។
រឿងទី ៣ ភាពស្មោះត្រង់ជាមួយដៃគូ។ មិនប្រាកដថានាងអាចជួបមនុស្សប្រុសល្អទាំងអស់នោះទេ តែការប្រកាន់ខ្ជាប់ភាពស្មោះត្រង់របស់នាងគឺនៅតែមានជានិច្ច។
ជៀសឆ្ងាយពីមនុស្ស ៣ ប្រភេទ
សារជាតិមនុស្សគឺមានគ្រប់បែប គ្រប់ប្រភេទ តែ ៣ ប្រភេទនេះ នាងនឹងមិនល្ងង់ទៅបន្តនៅក្បែរ ឬបន្តស្ថិតក្នុងទំនាក់ទំនងជាមួយពួកគេឡើយ។ ទី ១ មនុស្សដែលបានបោកប្រាស់នាង ទី ២ មនុស្សដែលបានធ្វើឲ្យនាងឈឺចាប់ ទី ៣ មនុស្សដែលចាកចោលនាងពេលនាងជួបបញ្ហា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក