វិធីល្អ ជួយអ្នករក្សាអារម្មណ៍ និងទប់កំហឹង កុំឱ្យងាយឆាប់ខឹងផ្ដេសផ្ដាស

មានមនុស្សជាច្រើនដែលកម្រនឹងខឹង មូលហេតុគឺដោយសារតែពួកគេចេះគ្រប់គ្រងអារម្មណ៍របស់ពួកគេ។ ពួកគេដឹងពីរបៀបគិត មុនពេលពួកគេនិយាយអ្វីមួយចេញទៅ នៅពេលដែលខឹង ឬអារម្មណ៍មិនល្អ។ ដូច្នេះនៅពេលពួកគេហៀបនឹងខឹង ពួកគេនឹងព្យាយាមស្វែងរកជ្រុងមួយផ្សេងទៀតដែលជួយសម្រួលដល់អារម្មណ៍របស់គេឱ្យបានល្អ។

១. គិតដល់ហេតុផល និងប្រភពនៃការកើតមានអារម្មណ៍អវិជ្ជមាន

រាល់ពេលដែលយើងខឹង យើងតែងតែសួរខ្លួនឯងថា តើអារម្មណ៍នៃកំហឹងនេះមកពីណា? រាល់ពេលដែលអ្នកនៅស្ងៀម អ្នកនឹងប្រសើរឡើងបន្តិចម្ដងៗ។ ដំបូងអ្នកខឹង ប៉ុន្តែបន្ទាប់ពីអ្នកស្ងប់ស្ងាត់ អ្នកនឹងឃើញថាអ្វីៗគឺធម្មតាតែប៉ុណ្ណោះ។ ប្រើហេតុផលដើម្បីដឹងពីប្រភពនៃភាពអវិជ្ជមាន ដូច្នេះអ្នកនឹងដឹងពីវិធីបំបាត់កំហឹងរបស់អ្នក។

Screen Shot 2021 06 12 At 11.00.59 AM

២. ចូរនិយាយអំពីអារម្មណ៍ដែលអ្នកមិនសប្បាយចិត្ត

ប្រសិនបើអារម្មណ៍មិនល្អ វាត្រូវតែបណ្តាលមកពីនរណាម្នាក់។ ដូច្នេះវិធីដែលល្អបំផុត គឺត្រូវរកមនុស្សនោះ មកអង្គុយចុះ ហើយនិយាយចេញមក។ និយាយពីអារម្មណ៍របស់អ្នកចំពោះមុខគេ ដោយការរំសាយអារម្មណ៍ ពុំមែនជះកំហឹងទៅទាំងកំរោលនោះឡើយ។ តែផ្ទុយមកវិញ ប្រសិនបើអ្នកមិននិយាយពីអារម្មណ៍របស់អ្នកទេ វានឹងក្លាយជាទៅការចងទុកក្នុងចិត្តតែម្នាក់ឯង ហើយអ្នកច្បាស់សើរើវាម្ដងទៀត នៅថ្ងៃណាមួយមិនខាន។

៣. រំឭកខ្លួនអ្នកកុំខឹងនៅពេលណា

មានមនុស្សជាច្រើនដែលកម្រនឹងខឹង មូលហេតុគឺដោយសារតែពួកគេចេះគ្រប់គ្រងអារម្មណ៍របស់ពួកគេ។ ពួកគេដឹងពីរបៀបគិតមុនពេលពួកគេនិយាយអ្វីចេញមក។ ដូច្នេះនៅពេលពួកគេហៀបនឹងខឹង ពួកគេនឹងរកឃើញជ្រុងមួយផ្សេងទៀត ដើម្បីធ្វើជាហេតុផលផ្ដល់នូវចម្លើយដែលធ្វើឱ្យខឹង។

នៅពេលនោះ អារម្មណ៍ប្រាកដជានឹងវិលមករកភាពធម្មតាវិញហើយ។ ជាច្រើនដងយើងមិនអាចគ្រប់គ្រងអ្វីដែលកើតឡើងភ្លាមៗបានទេ ប៉ុន្តែយើងអាចគ្រប់គ្រងលើអារម្មណ៍ និងផ្លូវចិត្តនៅខាងក្នុងរបស់យើងបាន។ ត្រូវចាំថា រាល់ពេលដែលអ្នកខឹង វាធ្វើឱ្យអ្នកកាន់តែក្រៀមក្រំ ហត់នឿយ និងពិបាកក្នុងចិត្តខ្លួនឯងតែប៉ុណ្ណោះ។

Screen Shot 2021 06 12 At 11.01.03 AM

៤. អ្នកដែលមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនបាន រមែងទទួលនូវផលអវជ្ជមានដ៏ធ្ងន់ធ្ងរ

អារម្មណ៍អវិជ្ជមាន តាមពិតមានតែបណ្តោះអាសន្នប៉ុណ្ណោះ ប៉ុន្តែផលវិបាកគឺធំធេងណាស់។ ពេលខ្លះពាក្យអាក្រក់ជារឿយៗ វារមែងតែស្ថិតក្នុងខួរក្បាល ការចងចាំរបស់មនុស្សពេញមួយជីវិត។ ជាពិសេសគឺពាក្យអសុរោះ ដែលបានបំផ្លាញទំនាក់ទំនងដែលបានភ្ជាប់ជាច្រើនឆ្នាំមកហើយ។ ដូច្នេះ មិនថាមានរឿង ឬបញ្ហាអារម្មណ៍ខឹងសម្បារកើតឡើងយ៉ាងណាក៏ដោយ អ្នកត្រូវតែចេះគ្រប់គ្រង និងទប់កំហឹងខ្លួនឯងឱ្យបាន បើមិនដូច្នេះទេ កំហឹងដែលអ្នកជះទៅលើអ្នកដទៃ វានឹងធ្វើឱ្យអ្នកសោកស្ដាយ មានវិប្បដិសារីមួយជីវិតមិនខាន។

៥. ញញឹមជានិច្ច

អ្នកអនុវត្តការញញឹមរាល់ថ្ងៃ ប្រាកដណាស់ចាប់ពីពេលនោះមកអារម្មណ៍អ្នកក៏នឹងផ្លាស់ប្តូរដែរ។ សូម្បីតែពិភពលោកក៏មិនមែនជាអ្វីដែលអ្នកគិតថាអ្នកអាចផ្លាស់ប្តូរបានដែរ ផ្ទុយមកវិញ អាកប្បកិរិយារបស់យើងទៅវិញទេ ដែលអាចផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាងបាន៕

ប្រភព ៖ Phunutoday/Knongsrok