មានមនុស្សស្រីជាច្រើនមានការភ័ន្តច្រលំដោយសារតែបែបនេះ មនុស្សប្រុសមកសុំអ្នក Add Friend មុន តែបែរជា Add Friend រួចហើយមិនដែលទាក់ទងមកអ្នកទៅវិញ ដំបូងឡើយយល់ថាស្នេហារបស់ខ្លួនជិតមកដល់ហើយ ប៉ុន្តែមនុស្សពីរនាក់បែរគ្មានអ្នកណាចាប់ផ្តើមមុន ក្រោយមកនៅតែក្លាយទៅជាមនុស្សដែលមិនធ្លាប់ស្គាល់គ្នា។
ជាទូទៅគេតែងយល់ថាអ្នកដែលមកសុំ Add Friend គេមុនគួរតែចាប់ផ្តើមសួរនាំ ឬឆាតរកគេមុនទើបត្រូវ ប៉ុន្តែបែរជាខាងប្រុសគេមិនអើពើទៅវិញ ចំណែកខាងស្រីវិញក៏មិនហ៊ានសួរនាំដែរ ក៏បានធ្វើឱ្យស្នេហាមួយនេះកន្លងហួសដោយងាយៗ។ ចុះហេតុអ្វីបានជាមនុស្សប្រុសជាច្រើន Add Friend ហើយ បែរជាមិនព្រមទាក់ទងមកមុន តាមពិតទៅគឺដោយសារតែមានមូលហេតុទាំង៤នេះ ៖
១. មិនមែនមិនចង់ទេ តែមិនដឹងថាគួរតែហាម៉ាត់និយាយបែបណា
តាមពិតទៅមនុស្សប្រុសជាច្រើនពេលដែលសុំ Add Friend គេរួចហើយ ក្នុងចិត្តរំភើបក្តុកក្តួលជាខ្លាំងគិតចង់និយាយពាក្យខ្លះ តែបែរជាមិនដឹងថាគួរហាម៉ាត់និយាយបែបណាទៅវិញ។ ចង់សរសរពាក្យថា “សួស្តី” បែរជាយល់ថាធម្មតាពេក គិតឡើងយូរក៏បានវាយអក្សរថា “កំពុងធ្វើអី” បែរជាយល់ថាខ្វះការគួរសម គិតទាំងថ្ងៃទាំងយប់គ្មានពាក្យណាដែលអាចចាប់ផ្តើមនិយាយបានសោះ បែរជាខ្ជះខ្ជាយពេលវេលាចំពោះខ្លួនទៅវិញ។
មនុស្សប្រុសដែរមានភាពខ្មាសអៀនច្រើន មិនសូវជាមានភាពក្លាហានក្នុងការតាមស្រលាញ់មនុស្សស្រីឡើយ ទោះបាន Add Friend គេរួចហើយក៏ដោយ ក៏មិនដឹងថាគួរតែហាម៉ាត់ទាក់ទងទៅគេយ៉ាងម៉េចនោះដែរ ក្នុងចិត្តអ្នកអន្ទះសារចាំសាររបស់គេ តែប្រហែលជាគេអាចអន្ទះសារជាងគេទៀត។ ប្រសិនបើអ្នកមានអារម្មណ៍ចំពោះមនុស្សប្រុសដែលសុំអ្នក Add Friend អ្នកដែរ ខ្លួនគួរតែផ្ញើសារទៅកាន់គេមុនទៅ មើលថាគេនឹងឆ្លើយតបមកអ្នកយ៉ាងដូចម្តេច វាល្អជាងនៅរង់ចាំទាំងសងខាងដែរ ហើយបណ្តោយឱ្យពេលវេលាកន្លងផុតដោយឥតប្រយោជន៍។
២. ចូលមើល Statue របស់អ្នក យល់ថាអ្នកទាំងពីរមិនសមគ្នា
ប្រាកដណាស់មានមនុស្សប្រុសជាច្រើន ពេលដែលឃើញអ្នកភ្លាមស្ទើរតែមានអារម្មណ៍ស្រលាញ់អ្នកភ្លែតមួយរំពេច ដូច្នេះខំរិះរកគ្រប់មធ្យោបាយដើម្បីសុំអ្នក Add Friend តែពេលដែលគេបានមើល Profile របស់អ្នកហើយ អាចនឹងយល់ថាចរិតអ្នកទាំងពីរមិនសូវជាសក្តិសមនឹងគ្នា ដូច្នេះនៅក្នុងចិត្តរបស់គេក៏បានបោះបង់ការតាមស្រលាញ់អ្នកដោយស្ងាត់ៗ ហើយអ្នកក៏បានកើតនូវការមន្ទិលសង្ស័យចំពោះការ Add Friend របស់គេ ដោយសារតែគេមិនព្រមឆាតមករកអ្នកទៅវិញ។
នៅក្នុងមនោសញ្ចេតនា កម្រិតចិត្តដាច់របស់មនុស្សប្រុសខ្លាំងជាងមនុស្សស្រី ពេលដែលគេយល់ថាអ្នកមិនសក្តិសមនឹងគេ ហើយអ្នកបែរជាឆាតទៅគេរហូត គេនឹងមិនចង់មានការទាក់ទាមអ្វីឡើយ ដូច្នេះគេឆាប់ៗបោះបង់គំនិតតាមស្រលាញ់អ្នកតាំងពីដំបូងជាមិនខាន។
៣. មានចេតនាជម្រុញភាពងឿងឆ្ងល់របស់អ្នក បន្ថែមភាពទាក់ទាញចំពោះអ្នក
ពេលខ្លះគេសុំ Add Friend អ្នកភ្លាម គេមិនបានឆាតមករកអ្នកភ្លាមនោះទេ គេអាចផុសអ្វីមួយដែលធ្វើឱ្យអ្នកមានការចាប់អារម្មណ៍ ឬក៏សរសេរពាក្យដែលធ្វើឱ្យអ្នកមានការងឿងឆ្ងល់ ឬក៏អាចផុសជារូបភាព ឬក៏វីដេអូដែលទាក់ទងនឹងរឿងស្នេហា ឱ្យអ្នកឃើញហើយមានភាពចម្លែកចិត្ត និងទាក់ទាញឱ្យអ្នកឆាតទៅរកគេមុន។ ទាំងនេះគឺជាវីធីសាស្រ្តដែលមនុស្សប្រុសមួយចំនួនចូលចិត្តធ្វើដើម្បីទាក់ទាញអ្នក។
៤. ខ្លាចអ្នកបដិសេធ
ពេលដែលគេឆាតមករកអ្នកមុន បើអ្នកគ្មានអារម្មណ៍ល្អអ្វីទៅកាន់គេទេ ដូច្នេះមួយរយៈពេលក្រោយអ្នកនឹងបដិសេធនឹងគេជាមិនខាន។ ចំពោះការបដិសេធនេះ គេប្រហែលជាធ្លាប់បានជាត្រូវគេបដិសេធហើយ ចាំបាច់ទៅខ្ជះខ្ចាយពេលវេលា និងកម្លាំងធ្វើអី្វទៅ។ ដូច្នេះកុំទៅប៉ះពាល់តាំងពីដំបូងល្អជាង បែបនេះអាចមិនសូវជាមានការឈឺចាប់។
មនុស្សប្រុសដែលបាន Add Friend ទៅអ្នក ប្រហែលជាអ្នកក៏មានអារម្មណ៍ល្អចំពោះគេដែរ បើពុំដូច្នេះទេម្តេចអ្នកសុខចិត្ត Comfire គេទៅ។ នៅពេលឆ្លើយឆ្លងឆាត ភាគច្រើនសុទ្ធតែជាអ្នកសុំ Add Friend គេចាប់ផ្តើមឆាតរកគេមុន គេមិនឆាតមកអ្នកមុនក៏ប្រហែលជាគេគិតច្រើន ថាខ្លួនគេសក្កិសមនឹងអ្នកឬអត់ ឬក៏មើលទៅអ្នកទាំងពីរអាចមានអនាគតឬយ៉ាងណា៕
អត្ថបទ ៖ Mythical Bird/Knongsrok