គ្មានអ្នកណាចូលចិត្តឱ្យសង្សារខ្លួនឯង ទៅពាក់ព័ន្ធជាមួយសង្សារចាស់ទេ សង្សារចាស់របស់អ្នក ជាមនុស្សដែលអ្នកធ្លាប់ស្រឡាញ់ អ្នកស្រឡាញ់គេមុនខ្ញុំទៅទៀត ដូច្នេះហេីយខ្ញុំក៏ចេះតែខ្លាច ខ្លាចថាបេីអ្នកស្និទ្ធស្នាលជាមួយគេយូរៗទៅ ខ្លាចតែភ្លេីងស្នេហ៍ចាស់ក៏រេីឡេីង ខ្ញុំប្រចណ្ឌ ហើយក៏មិនចង់ឃេីញអ្នកទៅពាក់ព័ន្ធអីជាមួយគេទៀត។
បេីបែកគ្នាហេីយក៏បែកឱ្យដាច់ស្រឡះ ប៉ុន្តែបេីមិនដាច់ស្រឡះអាចប្រាប់ខ្ញុំត្រង់ៗបានថានៅនឹកគេ នៅស្រឡាញ់គេ ខ្ញុំក៏ព្រមដោះលែងឱ្យអ្នកទៅជួបគេវិញ ប៉ុន្តែបេីអ្នកអះអាងថាអ្នកស្រឡាញ់ខ្ញុំ ហេីយគេវិញអ្នកបានលុបចេញពីបេះដូងយូរហេីយ នោះអ្នកក៏កុំទៅទាក់ទងជាមួយគេ ទោះបីរាប់អានជាមិត្តក៏មិនបានដែរ។
ចង់គិតថាខ្ញុំអាត្មានិយមក៏បាន តែខ្ញុំក៏មានសិទ្ធិការពារមនុស្សដែលខ្ញុំស្រឡាញ់មែនទេ? ខ្ញុំគ្រាន់តែមិនចង់បាត់បង់ ប្រហែលជាមិនខុសទេមែនអត់? ធ្លាប់បានឮអត់ គេថាលួចលាក់អ្នកថ្មី មិនឈឺស្មេីគេលួចទាក់ទងអ្នកចាស់ទេ ប្រាកដណាស់មិនខុសទេ ប៉ុន្តែខ្ញុំសុំទៅចុះ ស្រឡាញ់គ្នាសុំត្រឹមស្មោះត្រង់នឹងគ្នា អ្នកថ្មីអ្នកចាស់ក៏ដោយ ក៏ខ្ញុំមិនចង់ឱ្យអ្នកលួចលាក់ក្រោយខ្នងខ្ញុំដែរ។
ប្រសិនបេីចង់ទាក់ទងអ្នកណាផ្សេងក៏ប្រាប់ខ្ញុំត្រង់ៗ ខ្ញុំក៏ព្រមបែកគ្នា រួចអ្នកទៅយកអ្នកណាក៏តាមចិត្តអ្នកចុះ ព្រោះយេីងលែងពាក់ព័ន្ធអីនឹងគ្នាទៀតហេីយ ប៉ុន្តែប្រសិនបេីយេីងនៅទាក់ទងគ្នា អ្នកធ្វេីអីក្រោយខ្នងខ្ញុំក៏ធ្វេីចុះ ហេីយលាក់ឱ្យជិត បេីខ្ញុំដឹងពេលណាគ្រប់យ៉ាងក៏ចប់ពេលហ្នឹងដូចគ្នាដែរ៕
អត្ថបទ ៖ អេដមីន ហត់/Knongsrok