« បឹងយក្សម៉ាយ » ទេសភាពស្រស់ស្អាតខ្លាំង មិនចាញ់បឹងយក្សឡោមខេត្តរតនគិរីទេ

ខេត្តរតនគិរី គឺជាខេត្តនៅភាគឦសាននៃប្រទេសកម្ពុជា ដែលជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយ និងអាចទាក់ទាញភ្ញៀវទេសចរណ៍រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ដោយសារតែភោគទ្រព្យធម្មជាតិព្រៃភ្នំ និងបឹងធម្មជាតិជាច្រើនផងដែរ។

ដោយនៅក្នុងខេត្តរតនគិរីនោះ បឹងដែលល្បីជាងគេនោះគឺ បឹងយក្សឡោម មិនត្រឹមតែជាបឹងធម្មជាតិដ៏ស្រស់ស្អាតស្ងប់ស្ងាត់ រហូតមានរឿងនិទានដំណាលតៗគ្នាផងដែរ ពិសេសបឹងនេះថែមទាំងមានរាងរង្វេះមូលដូចបាតខ្ទះ និងទឹកថ្លាឆ្វង់ទៀតផង។ តែការពិតទៅក្រៅពី បឹងយក្សឡោម រតនគិរីមានបឹងធម្មជាតិស្រស់ស្អាតមួយស្រដៀងនឹងបឹងយក្សឡោមដែរនោះគឺ « បឹងយក្សម៉ាយ »

190934765_1628041410740478_9025970730088474747_n

193589843_1628039760740643_5542082958487655359_n

« បឹងយក្សម៉ាយ » ស្ថិតនៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី ដែលគ្រាន់តែមើលរូបរាងពិតជាស្រដៀងនឹងបឹងយក្សឡោមខ្លាំងណាស់ ជាមួយនឹងទេសភាពព្រៃឈើ រុក្ខជាតិតូចធំខៀវស្រងាត់ មានទឹកថ្លាឆ្វង ដែលអាចងូតទឹកកម្សាន្តយ៉ាងត្រជាក់ចិត្តទៀតផង។

យ៉ាងណាមិញតាមរយៈអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយរូបមានឈ្មោះថា Sochea Njang បានរៀបរាប់ថា « យ៉ាក់ ឬ យ៉ាក មានន័យថា យាយ ក្នុងភាសាជនជាតិដើមទំពួុន នៅរតនគិរី។ ប្រជាកណ្តាល តែងក្រឡៃឈ្មោះដើមរបស់ម្ចាស់ស្រុក។ យ៉ាក់ម៉ាយ មានន័យ បឹងយាយម៉ាយ មិនមែនយក្សម៉ាយនើទេ។ បើអាចដូរបាន សុំដូរការយល់ខុស និងការក្រឡៃឈ្មោះដើម ហើយជាងនេះទៀត វាជាបង្ហាញសេចក្តីគោរពដល់ម្ចាស់ស្រុកផងដែរ »។ នេះគ្រាន់តែជាការផ្តល់មតិយោបល់ប៉ុណ្ណោះ រឿងរ៉ាវពិតយ៉ាងណាមានតែតាមដានបន្តទៀត។

190902901_1628039860740633_3055269985466596418_n

193847398_1628041644073788_5925378624007747666_n

194267852_1628041717407114_2829659008895379918_n

គួរឱ្យដឹងផងដែរថា « បឹងយក្សម៉ាយ » មានទីតាំងស្ថិតនៅក្នុងភូមិ កែងសាន់ ឃុំ សេដា ស្រុកលំផាត់ ខេត្តរតនគិរី ដែលមានចំងាយពីក្រុងបានលុងប្រមាណ ៦០គីឡូម៉ែត្រតែប៉ុណ្ណោះ ៕

អត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាពផ្តល់សិទ្ធដោយ៖ L e a r n M o r e

193773424_1628041454073807_374198572516008344_n

193941903_1628041667407119_842129378210621452_n

194204411_1628041734073779_1533857757298993307_n

193755516_1628039887407297_3733668570947355951_n

193505127_1628039810740638_41069174592949877_n

193670913_1628041587407127_8705560462385514872_n

193578674_1628039740740645_3000605924802077682_n

193818402_1628041764073776_805382355920245922_n

193361912_1628041610740458_6085068373180649691_n

191845840_1628041770740442_4218564069785585772_n

191199970_1628041507407135_1156925234154465302_n

193414272_1628041427407143_8214779134192654993_n

190919736_1628041687407117_6245088154883366310_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: