កោះកុង គឺជាខេត្តជាប់មាត់សមុទ្រមួយ ដែលមានសត្តានុពលផ្នែកទេសចរណ៍មិនចាញ់ ខេត្តជាប់សមុទ្រដទៃទៀតឡើយ ដោយខេត្តនេះមានសមុទ្រស្រស់ស្អាត និងព្រៃភ្នំដែលទាក់ទាញភ្ញៀវមកលេងមិនដាច់នោះឡើយ។ ក្រៅពីមកលេងកម្សាន្តជាមួយកន្លែងធម្មជាតិនៅក្នុងខេត្ត កោះកុង អ្នកដែលមានគម្រោងមកលេង ខេត្តកោះកុង ក៏អាចជ្រើសរើសមកស្នាក់នៅរីហ្សតបែបធម្មជាតិទើបតែបើកថ្មីមួួយកន្លែងនេះដែរនោះគឺ « កោះស្នេហ៍ឡុងប៊ិច រីស៊ត » ។
« កោះស្នេហ៍ឡុងប៊ិច រីស៊ត » មានបន្ទប់ស្នាក់នៅស្រស់ស្អាតច្រើនជម្រើស មានទាំងការបោះតង់បែបទំនើប ដែលមានផាសុកភាព ខ្យល់អាកាសបរិសុទ្ធ អាចរីករាយជាមួយការជិះទូកកាយ៉ាក់ជាមួយទេសភាពថ្ងៃរៀបលិច ញ៊ាំអាហារពេលល្ងាចជាមួយក្រុមគ្រួសារ ដែលពិតជាធ្វើឱ្យដំណើរកម្សាន្តមានន័យ និងមិនអាចបំភ្លេចបាន។
រីស៊ត សម្រាប់សម្រាកលំហែកាយមួយនេះ គ្រប់បន្ទប់សុទ្ធតែមានតម្លៃពិសេស បូករួមទាំងអាហារពេលព្រឹក និងមានការ FREE ជូនទូកកាយ៉ាកសម្រាប់ជិះកម្សាន្ត ចង្ក្រានអាំងសាច់ និងការរៀបចំតុសម្រាប់អាហារពេលល្ងាចផងដែរ។
គួរឱ្យដឹងផងដែរថា « កោះស្នេហ៍ឡុងប៊ិច រីស៊ត » មានទីតាំង ស្ថិតនៅក្នុងភូមិបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌល សីមា ខេត្តកោះកុង មានចម្ងាយប្រមាណ ៧ គ.ម ពីក្រុងខេមរភូមិន្ទ។ សម្រាប់ព័ត៌មានបន្ថែម និងការកក់ទុកមុន លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស៏ព្ទ៖ 087 89 88 08 / 099 89 88 08 / 097 989 88 08 ៕
អត្ថបទ៖ ក្នុងស្រុក
រូបភាព៖ កោះកុង ស្រុកកំណើតខ្ញុំ
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក