មនុស្សពីរនាក់ស្រឡាញ់គ្នាណាស់ តែហេតុអ្វីបានជាបែកគ្នា?

ជាសំណួរដែលខ្ញុំឮចេញពីមាត់មិត្តភក្តិជិតស្និទ្ធ និងបងប្អូនរបស់ខ្ញុំ ដែលដឹងរឿងរបស់ខ្ញុំ និងសង្សាររបស់ខ្ញុំយ៉ាងច្បាស់ ពួកគាត់សួរថា "ហ្ហាក! ម៉េចបានបែកគ្នា ក្រែងអ្ហែងស្រឡាញ់គ្នាសឹងអីហើយនឹង"?

មែនហើយ ពួកយើងទាំងពីរពិតជាស្រឡាញ់គ្នាពិតមែន ហើយយើងទាំងពីរក៏ធ្លាប់និយាយជាមួយគ្នាដែរ ថាទោះយ៉ាងណា ក៏មិនបែកគ្នាដែរ យើងទាំងពីរ ពិតជាមើលមិនឃើញពីការបែកគ្នាទាល់តែសោះ ព្រោះតែយើងតែងតែគោរព ឱ្យតម្លៃ ស្មោះត្រង់ លះបង់ និងស្រឡាញ់គ្នាខ្លាំងបំផុត ហើយពួកយើងក៏ជឿដែរថា មនុស្សពីរនាក់ស្រឡាញ់គ្នាយ៉ាងហ្នឹង មិនអាចបែកគ្នាបានទេ។

12fa2a74443d7347e629ce4957755474

តែជាក់ស្ដែងណាស់ មួយឆ្នាំចុងក្រោយនេះ ពួកយើងបែរជាអស់អារម្មណ៍ចំពោះគ្នា អស់អារម្មណ៍ មិនមែនព្រោះតែយើងមានថ្មី ឬព្រោះតែយើងឈ្លោះប្រកែកគ្នាអ្វីនោះឡើយ តែអស់អារម្មណ៍ព្រោះតែយើងទាំងពីរមិនមានពេលវេលាឱ្យគ្នា យើងរវល់រៀងៗខ្លួន មិនមានសូម្បីតែពេលសម្រាប់ឈ្លោះគ្នា វាពិតជានឹកស្មានមិនដល់ពិតមែន ថាពួកយើងបែរជាសម្រេចចិត្តបែកគ្នា ព្រោះតែការងារ ព្រោះតែការរវល់ មមាញឹក មិនមានពេលឱ្យគ្នាបែបហ្នឹង។

ជាធម្មតា ខ្ញុំធ្វើការដល់យប់ៗជ្រៅ តែក្រោកមកប្រហែលជាថ្ងៃត្រង់ហើយ ដូច្នេះ មិនមានពេលអាចឆាត ឬនិយាយពាក្យអរុណសួស្ដីទៅកាន់គាត់ទាល់តែសោះ។ ខ្ញុំមមាញឹកនឹងការងារមុខកុំព្យូទ័រ ងប់ងល់នឹងការងារខ្លាំង មិនបានឆាត រឹតតែមិនបានខលទៅនិយាយលេងជាមួយគាត់ទេ។

9f7281c2f6598b9cd59925ce5b630831

ចំណែកគាត់វិញ គាត់ជានិស្សិតវេជ្ជសាស្ត្រ ជាអនាគត Doctor គាត់តែងតែរវល់នឹកការសិក្សា អ្វីដែលសំខាន់ គាត់នៅមន្ទីរពេទ្យច្រើនជាងនៅផ្ទះ គាត់រវល់នឹងការក្រេបយកចំណេះជំនាញ ពេលដែលគាត់ទំនេរ​ គឺមានតែពេលដែលគាត់សម្រាក ហើយពេលដែលគាត់សម្រាក់ច្បាស់ណាស់ថា គាត់ត្រូវការគេងសន្សំកម្លាំង គាត់តែងតែចុះយាមជាប្រចាំ មិនថាសៅរិ៍អាទិត្យ ឱ្យតែដល់វេន គឺចុះយាមហើយ។

Dd16892fdf41e0ed2bcd09e07a84ca55

មែនហើយ សម្រាប់ខ្ញុំ ការងារពិតជាសំខាន់មែន ចំណែកឯគាត់វិញ ការសិក្សារឹតតែសំខាន់ គាត់ត្រូវការបទពិសោធន៍ឱ្យបានច្រើន និងទំនួលខុសត្រូវកាន់តែខ្ពស់។ គាត់មិនដែលដឹងថា ខ្ញុំមានទុក្ខលំបាកអ្វីខ្លះក្នុងការងារទេ ចំណែកខ្ញុំ ក៏មិនដឹងថា គាត់ពិបាកបែបណាខ្លះ ខ្ញុំមិនដឹងសូម្បីតែគាត់រៀនដល់ឆ្នាំទីប៉ុន្មានហើយ។ ខ្ញុំដឹងត្រឹមថាគាត់រវល់ គាត់ដឹងត្រឹមថាខ្ញុំរវល់ ហើយក៏មិនហ៊ានរំខានគ្នាឡើយ ទម្លាប់បែបនេះហើយ ដែលធ្វើឱ្យពួកយើងគិតថា ពួកយើងមិនសក្តិសមនឹងគ្នាទាល់តែសោះ។

ទម្លាប់រវល់ ធ្វើឱ្យយើងគ្មានពេលឱ្យគ្នា! ទម្លាប់មមាញឹកនឹងការងារ ធ្វើឱ្យពួកយើងចេះតែខ្លាចចិត្ត មិនហ៊ានឆាត មិនហ៊ានខល ព្រោះខ្លាចរំខានគ្នា! ពេលវេលាបែបនេះចេះតែយូរៗទៅ ពួកយើងសឹងតែភ្លេចថា ពួកយើងជាសង្សារនឹងគ្នាទៅហើយ។

929d7c6d0797b4bfa40f62bb42de7fe8

តាមពិតទៅ ខ្ញុំនៅតែស្រឡាញ់គាត់ ព្រោះមានតែគាត់ទេ ដែលយល់ច្បាស់ពីខ្ញុំ ចំណែកគាត់ ក៏នៅតែស្រឡាញ់ខ្ញុំ ព្រោះមានតែខ្ញុំទេ ដែលដឹងពីបញ្ហាផ្ទាល់ខ្លួនគាត់ ប៉ុន្តែយើងបែរជាសម្រេចចិត្តបែកគ្នា ព្រោះមិនមានពេលវេលាក្បែរគ្នា​ គ្មានពេលកំដរគ្នា។ អ៊ីចឹងបានថា ការពិតណាស់ ពេលវេលាគួរតែឆ្លៀតឱ្យគ្នា ព្រោះវាពិតជាសំខាន់ ដើម្បីបំពេញអារម្មណ៍ដែលខ្វះខាត និងបន្ថែមភាពកក់ក្ដៅ ស្នាមញញឹមឱ្យគ្នា តែសម្រាប់ពួកយើងទាំងពីរ វាមិនអាចទេ ព្រោះយើងសម្រេចចិត្តហើយ ។

គ្រាន់តែសង្ឃឹមថា បើពួកយើងនៅតែគ្មានអ្នកណា យើងនៅតែស្រឡាញ់គ្នា ហើយយើងអាចដោះស្រាយចំពោះពេលវេលានេះបាន យើងនឹងជួបគ្នាវិញ ហើយប្រើពេលវេលាជាគូជីវិតជាមួយគ្នាឱ្យបានល្អបំផុត ដើម្បីតបស្នងនូវពេលវេលាដែលយើងបានចំណាយចោល មិនខ្វល់ពីគ្នាកន្លងមកនេះ>៕

ពីសង្សារដែលស្រឡាញ់អូនគ្មានថ្ងៃប្រែ!!!

C9c5b6df1d7e274861456f55a1cfaad3

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: