ធ្លាប់តែសុំទោសអ្នកដទៃ តែមិនធ្លាប់និយាយពាក្យសុំទោស ចំពោះខ្លួនឯងទាល់តែសោះ!

ខ្ញុំធ្លាប់តែប្រេីពាក្យសុំទោសទៅកាន់អ្នកដទៃ​ តែខ្ញុំមិនធ្លាប់បានសុំទោសខ្លួនឯងទាល់តែសោះ​ លេីកនេះខ្ញុំមកសុំទោសខ្លួនឯងម្តង​ សុំទោស​ខ្លួនឯង ដែលធ្វេីឱ្យខ្លួនឯងត្រូវយំ​ សុំទោស​ខ្លួនឯង ធ្វើឱ្យខ្លួនឯងឈឺចាប់​រហូតមក។

មួយជីវិត​របស់មនុស្សម្នាក់ គ្មានអ្នកណាដែលមិនធ្លាប់ធ្វេីខុសនោះទេ​ កំហុសគ្រប់យ៉ាងសុទ្ធសឹងតែជាបទពិសោធន៍ និងជាមេរៀននៃជីវិត។​ មេរៀនខ្លះយេីងគួរតែចងចាំទុក​ តែមេរៀនមួយចំនួនវិញ អាចជាមេរៀនរំខានចិត្ត​ រំខានអារម្មណ៍​ រំខានក្តីសុខយេីងនាពេលបច្ចុប្បន្ន​ យេីងក៏បំភ្លេចវាចោលទៅ​ បណ្តោយឱ្យវារសាត់អណ្តែតទៅតាមពេលវេលាឱ្យអស់ទៅ​។

5a8e52e27e0465aac52e8e49061a7ebb

ការដែលយេីងបានសាងនូវកំហុស មិនមែនជារឿងគួរឱ្យខ្មាសអៀន​នោះឡើយ តែប្រសិនបេីយេីងធ្វេីខុសហេីយនៅតែចចេស ប្រកែកយកឈ្នះថាខ្លួនឯងត្រូវ​ មិនទទួលខុសត្រូវនូវអ្វីដែលយេីងបានធ្វេីឆ្គាំឆ្គង នោះវាជារឿងគួរឱ្យអាម៉ាសជាទីបំផុតហេីយ​។

ការដែលយេីងមិនព្រមទទួលស្គាល់នូវកំហុសខ្លួនឯង​ ហេីយព្យាយាមលាក់បាំងកំហុសខ្លួនឯង​ វាមិនបានធ្វេីឱ្យយេីងមេីលទៅថ្លៃថ្នូរសូម្បីតែបន្តិច​ តែយេីងបែរជាកំពុងតែធ្វេីឱ្យតម្លៃរបស់យេីងធ្លាកទាបទៅវិញទេ​។ ដូច្នេះហេីយ​ការដែលយេីងធ្វេីខុសហេីយចេះកែប្រែ​ មិនសាងនូវកំហុសដដែលៗ​ ហេីយចេះសុំទោសនៅពេលដែលយេីងធ្វេីខុស វាជារឿងដ៏ល្អប្រសេីរបំផុតហេីយ។

308e327f679b2767bddea0848fe647b7

សុំទោស​អ្នកដទៃ​ ហេីយក៏កុំភ្លេចសុំទោសខ្លួនឯងផង​ ព្រោះយេីងម្នាក់ៗក៏ធ្លាប់ធ្វេីខុសលេីខ្លួនឯងច្រេីនមិនស្ទេីរដែរ​ សុំទោស​ខ្លួនឯង ហេីយកុំសាងកំហុសដដែលៗលេីខ្លួនឯង​ កុំបណ្តោយឱ្យខ្លួនឯងត្រូវខូចចិត្ត​ អង្គុយឈឺចាប់​ ដេកយំព្រោះតែរឿងដដែល​ម្តងហេីយម្តងទៀត​។

យ៉ាងណាមិញ យើងគួរតែឧស្សាហ៍​និយាយ​ជាមួយខ្លួនឯង​ កុំទុកខ្លួនឯងចោលយូរពេក​ មេីលថែខ្លួនឯងឱ្យបានល្អ ស្រឡាញ់​ខ្លួនឯងឱ្យច្រេីនៗ​ ព្រោះនៅទីបំផុតមិនថាពេលដែលសប្បាយចិត្ត ឬពិបាកចិត្តនោះទេ គឺមានតែយេីងខ្លួនឯងនេះហេីយ ដែលមិនធ្លាប់បោះបង់ខ្លួនឯងចោលនោះ៕

2d021c8e869c412fb7b4fc1a68fec8a3

អត្ថបទ ៖ អេដមីន ហត់/Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក