ក្នុងគ្រួសារជាច្រើនប្រាកដជាជួប នូវបញ្ហាស្វាមីមិនសូវចូលផ្ទះ ហើយមកផ្ទះយប់ព្រលប់ មិនសូវខ្វាយខ្វល់ពីសុខទុក្ខប្រពន្ធកូននោះទេ។ តាមពិតទៅវាមានហេតុផលច្រើននៅពីក្រោយនោះ ដែលខ្លះក៏ដោយសារប្តីខូច តែខ្លះក៏ដោយសារយើងជាប្រពន្ធទំនុកបម្រុងប្តីមិនបានល្អ។
ខាងក្រោមយើងបង្ហាញទម្លាប់ទាំង ៦ ដែលអ្នកគួរតែធ្វើ ហើយទាំងអស់ហ្នឹងហើយជាបាលីហៅប្តីឲ្យឆាប់ត្រលប់មកផ្ទះ៖
៦) រៀបចំផ្ទះសម្បែងឲ្យបានស្អាត
ប្រសិនប្តីជាអ្នកទទួលបន្ទុកធ្វើការងារ រកស៊ីចិញ្ចឹមគ្រួសារ ហើយប្រពន្ធជាមេផ្ទះ រៀបចំមើលថែផ្ទះនិងទុកដាក់កូន អ្នកក៏គួរតែគោរពលើកាតព្វកិច្ចរបស់អ្នកដែរ។ ចូរមានទម្លាប់រៀបចំផ្ទះឲ្យបានស្អាតបាត មានក្លិនក្រអូបនៅខាងក្នុងផ្ទះ ធ្វើឲ្យប្តីមកពីធ្វើការហត់ គឺមានអារម្មណ៍ធូរស្បើយ ហើយក៏គិតថា ផ្ទះឯងហ្នឹងហើយជាកន្លែងសុខស្រួលបំផុត។
៥) ធ្វើឲ្យគាត់មានអារម្មណ៍ថាទំនេរខ្លះ
បើមកផ្ទះភ្លាម អ្នកដាក់សម្ពាធ និយាយលើកបញ្ហានេះនោះមកឥតឈប់ តើគាត់មានពេលសម្រាកឯណាទៅ? ហត់ពីកន្លែងធ្វើការពេញមួយថ្ងៃហើយ មកដល់ផ្ទះគាត់គួរតែទទួលបានការលើកទឹកចិត្ត និងបើបានប្រពន្ធចេះច្របាច់គក់ ម៉ាស្សាឲ្យទៀតនោះ សួរថាប្តីឯណាដែលចង់គេចពីផ្ទះនោះ។
៤) បង្កើតស្នាមញញឹមតាមដែលអាចធ្វើទៅបាន
យល់ថាមនុស្សមានសម្ពាធដូចៗគ្នា តែវាជាការប៉ះប៉ូវទៅមក។ ប្រសិនជាអាចគ្រប់ពេលដែលគាត់មកពីធ្វើការហត់ អ្នកនៅផ្ទះគួរតែបង្កើតស្នាមញញឹម ឬរឿងសប្បាយរីករាយជុំគ្រួសារ ជៀសវាងទាស់ពាក្យទាស់សម្តី នាំឲ្យហត់នឿយលើសដើម។
៣) កុំនិយាយច្រើន
មិនចាំបាច់និយាយច្រើន ដំឡើងសំឡេងលឺពេកនោះទេ គាត់ពេលខ្លះត្រូវការភាពស្ងាត់ស្ងៀមសម្រាប់ផ្លូវចិត្តដែរ។
២) បង្ហាញការត្អូញត្អែរ
ពេលវេលាដែលត្អូញត្អែរល្អបំផុត មិនមែនជាពេលដែលប្តីមកពីធ្វើការហត់នោះទេ តែគួរជាពេលដែលសម្រាក និងសមរម្យណាមួយ។ ប្តូរពីពាក្យខឹងសម្បា ឬពាក្យប្រចណ្ឌរឿងនេះនោះ ហើយមកជាពាក្យផ្អែមថា "បងប្រញាប់មកផ្ទះ កុំនៅយប់ពេក គ្រោះថ្នាក់ណាស់ ហើយទទួលទានឲ្យបានល្អផង" អីជាដើម។
១) មិនចន្លោះសកម្មភាពលើគ្រែ
ជីវិតប្តីប្រពន្ធនិយាយពីរឿងហ្នឹង គឺធម្មតាហើយ បែបនេះគួរតែផ្តល់ទៅគាត់តាមដែលអាចធ្វើទៅបាន ដោយមានក្តីសុខបំផុត ហើយជឿទៅ គ្មាននរណាចង់រកក្រៅទេ បើបុរសល្អពិតមែន គឺច្បាស់លាស់តែជាមួយប្រពន្ធឯងមួយនឹងមួយហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក